ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​កុំ​៣​ការពារ​ជា​គ្រឿងអលង្ការ​របស់​មនុស្សជាតិ

2 ឆ្នាំ មុន

មិន​ថា​អ្នកបួស​ឬ​គ្រហស្ថ​ដែល​បាន​តាំងចិត្ត​ប្រកាន់​យក​ជម្រើស​ទាំង​៦​គឺ បី​កុំ និង​បី​ការពារ​បាន​ល្អ​ហើយ គឺជា​មនុស្ស​ដែល​បាន​អប់រំ​បន្ទុំ​ចិត្ត​របស់​ខ្លួន​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សុខសួស្តី ចិត្ត​កាយ​ត្រជាក់ត្រជំ​ព្រោះ​ប្រាកដនិយម​ក្នុង​ចិត្ត​ថា​ខ្លួន​មិន​មានការ​បៀតបៀន​ដោយ​ជំងឺ​កូ​វី​ដ​១៩​ឡើយ ដោយហេតុ​ថា​ខ្លួន​មាន​បង្អែក​គឺ​បី​កុំបី​ការពារ​ដ៏​រឹង​មាំ​ហើយ ។ កាលណា​បើ​ខ្លួន​យើង​មាន​បី​កុំ​និង​បី​ការពារ​រក្សា​បាន​ខ្ជាប់ខ្ជួន​ហើយ​រមែង​ញុំ​ា​ង​អត្តភាព​ទាំងមូល​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សុខភាព​ល្អ បវរ​មង្គល​ក្នុង​ក្រុម​គ្រួសារ ជា​ចិត្ត​ដែល​ល្អ​ស្អាត​មិន​ពព្រុះ​ពពាល​ដោយ​មេរោគ​ដ៏​សាហាវ​នេះ​ឡើយ…

មិន​ថា​អ្នកបួស​ឬ​គ្រហស្ថ​ដែល​បាន​តាំងចិត្ត​ប្រកាន់​យក​ជម្រើស​ទាំង​៦​គឺ បី​កុំ និង​បី​ការពារ​បាន​ល្អ​ហើយ គឺជា​មនុស្ស​ដែល​បាន​អប់រំ​បន្ទុំ​ចិត្ត​របស់​ខ្លួន​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សុខសួស្តី ចិត្ត​កាយ​ត្រជាក់ត្រជំ​ព្រោះ​ប្រាកដនិយម​ក្នុង​ចិត្ត​ថា​ខ្លួន​មិន​មានការ​បៀតបៀន​ដោយ​ជំងឺ​កូ​វី​ដ​១៩​ឡើយ ដោយហេតុ​ថា​ខ្លួន​មាន​បង្អែក​គឺ​បី​កុំបី​ការពារ​ដ៏​រឹង​មាំ​ហើយ ។

កាលណា​បើ​ខ្លួន​យើង​មាន​បី​កុំ​និង​បី​ការពារ​រក្សា​បាន​ខ្ជាប់ខ្ជួន​ហើយ​រមែង​ញុំ​ា​ង​អត្តភាព​ទាំងមូល​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សុខភាព​ល្អ បវរ​មង្គល​ក្នុង​ក្រុម​គ្រួសារ ជា​ចិត្ត​ដែល​ល្អ​ស្អាត​មិន​ពព្រុះ​ពពាល​ដោយ​មេរោគ​ដ៏​សាហាវ​នេះ​ឡើយ ។

តើ​បី​កុំបី​ការពារ​គឺជា​អ្វី ?

បី​កុំបី​ការពារ​ជា​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​១៩​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​គឺ បី​កុំ​មាន ១-​កុំ​ចូល​ទៅ​កន្លែង​បិទ​ជិត​មិន​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ២-​កុំ​ចូល​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ៣-​កុំ​ប៉ះពាល់​គ្នា ។ ចំណែក​បី​ការពារ​មាន ១-​ពាក់​ម៉ាស​នៅ​គ្រប់​ទីកន្លែង ២-​លាងដៃ​ជាមួយនឹង​សាប៊ូ អាល់កុល ឬ​ជែ​ល និង​៣-​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ចាប់ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង​ទៅ ។

បី​កុំបី​ការពារ​ជា​សម្លៀក​បំពាក់ ជា​គ្រឿងអលង្ការ ពោល​គឺជា​វិធានការ​ការពារ​ដ៏​ល្អ​ប្រពៃ​នៃ​ចិត្ត​កាយ​របស់​យើង បើ​តាម​ផ្លូវធម៌​លោក​ចាត់​ថា​ជា​ជម្រក​ដ៏​ត្រជាក់​របស់​ចិត្ត ជា​អាហារ​ដ៏​មាន​រស់ជាតិ​យ៉ាង​ពិសិដ្ឋ និង​ជា​ថ្នាំកែរោគ​របស់​ចិត្ត​យ៉ាង​មាន​ប្រសិទ្ធភាព ។

ដូចនេះ​មនុស្ស​គ្រប់​រូប​មិន​ថា​បព្វជិត ឬ​គ្រហស្ថ កាលបើ​ប្រាថ្នា​នូវ​សេចក្ដីសុខ​សម្រាប់​ខ្លួន ត្រូវ​តែ​ទូន្មាន​ចិត្ត អប់រំ​កាយ​របស់​ខ្លួន​ឲ្យ​ចេះ​រក្សា​វិធានការ​បី​កុំ និង​បី​ការពារ​នេះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជា​និច្ច ដើម្បី​បានជា​បង្អែក ឬ​ជា​ស្ពាន​ឈាន​ចម្លង​ជីវិត​ឱ្យ​រួច​ផុត​ពី​ជំងឺ​កូ​វី​ដ​១៩ ទើប​ជីវិត​បាន​សុខសាន្ត ។

ព្រោះថា​ជីវិត​មនុស្សលោក​សព្វថ្ងៃ​នេះ​បាន​ទៅ​កាន់​ទី​សុខសាន្ត​ក៏​ព្រោះ​បី​កុំបី​ការពារ បាន​បរិបូណ៌​ដោយ​សុខភាព​ក៏​ព្រោះ​បី​កុំបី​ការពារ បាន​សុខកាយ​សប្បាយចិត្ត​ក៏​ព្រោះ​រក្សា​បី​កុំបី​ការពារ​បាន​ល្អ​ហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ