ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​កូនប្រុស​រដ្ឋមន្ត្រី​ឥណ្ឌា ​ក្រោយ​ការ​បុក​​កសិ​ករ​​​ជា​ច្រើន​នាក់ស្លា.ប់

2 ឆ្នាំ មុន

ការ​ពុះកញ្ជ្រោល​ថ្មី​កើត​មាននៅ​ឥណ្ឌា បន្ទាប់​ពី​បាតុករ ជា​ម្ចាស់​កសិដ្ឋាន​៤​នាក់ បាន​ត្រូវ​ក្បួន​រថយន្ត​មួយ​បុក​ស្លា.ប់​មក​។ ​កូនប្រុស​រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា ត្រូវ​បាន​គេ​សង្ស័យ​ពី​បទ

ប្រទេស​ឥណ្ឌា ៖ ការ​ពុះកញ្ជ្រោល​ថ្មី​កើត​មាននៅ​ឥណ្ឌា បន្ទាប់​ពី​បាតុករ ជា​ម្ចាស់​កសិដ្ឋាន​៤​នាក់ បាន​ត្រូវ​ក្បួន​រថយន្ត​មួយ​បុក​ស្លា.ប់​មក​។ ​កូនប្រុស​រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា ត្រូវ​បាន​គេ​សង្ស័យ​ពី​បទ​ប៉ុនប៉ង​ធ្វើឃា.ត ហើយ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​។ ពួក​ប្រឆាំង​នឹង​បណ្ដា​កសិករ​បាន​សម្ដែង​ការ​ក្ដៅក្រហាយ​ចំពោះ​អំពើ​ហិ.ង្សា​នេះ​។

រឿង​នោះ​កើត​មាន​កាលពី​១​ស​ប្ដា​ហ៍​មុន​ គឺ​កាលពី​ថ្ងៃ​ទី​៣ ខែ​​តុលា ឆ្នាំ​២០២១ ពេល​រថយន្ត​ធុន ​SUV ២​គ្រឿង បាន​បើក​បុក​​​​បណ្ដា​កសិករ ដែល​វិល​ត្រឡប់​មក​ពី​ចូលរួម​ក្នុង​បាតុកម្ម ក្នុង​រដ្ឋ​អ៊ុត​តា​ប្រា​ដេ​ស​។ ការ​បុក​នោះ​ បណ្ដាល​ឲ្យ​កសិករ​៤​នាក់​ត្រូវ​ស្លា.ប់​។ បណ្ដា​វី​ដេ​អូ​ផ្សាយ​តាម​បណ្ដាញ​សង្គម​បង្ហាញ​ថា នោះ​ពិតជា​អំពើ​ដែល​ប្រព្រឹត្ត​ដោយ​ចេតនា​។ ក្នុង​ចំណោម​រថយន្ត​ទាំង​២​គ្រឿង​ដែល​បើក​បុក​សម្លា.ប់​កសិករ រថយន្ត​មួយ​ជា​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ លោក​ AJAY MISHRA ហើយ​គឺ​កូនប្រុស​លោក​ឈ្មោះ ​ASHISH ដែល​ជាប់​សង្ស័យ​ថា ​ជា​អ្នក​ស្ថិត​ក្នុង​ក្រុម​រថយន្ត​ដែល​បើ់ក​បុក​សម្លា.ប់​កសិករ​។ ASHISH ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នា​ថ្ងៃ​ទី​១០ ​តុលា​។

ការ​ចាប់ខ្លួន​នោះ​ ត្រូវ​បាន​ទាមទារ​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ រួច​អ្នកនាំពាក្យ​គណបក្សប្រឆាំង​កុង​ក្រេស ក្នុង​រដ្ឋ​អ៊ុត​តា​ប្រា​ដេ​ស លោក​ PANKHURI PATHAK​ លើក​ឡើង​ថា កូនប្រុស​រដ្ឋមន្ត្រី​មហាផ្ទៃ​ស្ថិត​ក្នុង​រថយន្ត​ដែល​បើក​បុក​សម្លា.ប់​បណ្ដា​ម្ចាស់​កសិដ្ឋាន ហើយ​រូបគេ​នៅ​តែ​គេ​ទុក​ឲ្យ​មាន​សេរីភាព​។ ទន្ទឹម​នឹង​នេះ​ដែរ​ អ្នកនយោបាយ​ជា​ច្រើន​រូប បាន​ទៅ​កាន់​កន្លែង​កើតហេតុ​។ ក្រុមប្រឆាំង​បាន​បរិហារ​ថា ​តុលាការ​មាន​ភាព​លម្អៀង​ទៅ​រក​បណ្ដា​សមាជិក​គណបក្សកាន់អំណាច ​BJP ​។

លោកស្រី​ព្រី​យ៉ា​ន់​កា​គ​ន្ធី ដែល​ជា​ប្រមុខ​គណបក្សប្រឆាំង​កុង​ក្រេស​និយាយ​ថា ASHISH ត្រូវ​បាន​គេ​ចាត់ទុកជា​មនុស្ស​ VIP​។ លោកស្រី​ថា បើ់​ដរាបណា​ឪពុក​របស់​គេ ជា​រដ្ឋមន្ត្រី​មហាផ្ទៃ មិន​ព្រម​លាលែង​ចេញពី​តំណែង​ទេ នោះ​តុលាការ​នឹង​មិន​អាច​ចាត់ការ​ដោយ​សេរី​ចំពោះ​រឿង​នោះ​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ