ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ម្ចាស់​គ្រាប់បែក​ពិត ?

8 ឆ្នាំ មុន

សារ​សំឡេង​ណាត់ជួប​ស្រី​ស្នេហ៍​… ​សំឡេង​ញ៉ែ​ស្រី​…​ សំឡេង​ស្រី​ស្នេហ៍​ប្លែក​ពី​គ្នា ដែល​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចាក់​ផ្សាយ​… ​ដែល​មាននៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​… ​បកអាក្រាត​លោក កឹ​ម សុខា មិនដឹង​ថា ថ្ងៃ​ណា ខែ​ណា​ចប់​នៅឡើយ​ទេ​…​

សារ​សំឡេង​ណាត់ជួប​ស្រី​ស្នេហ៍​… ​សំឡេង​ញ៉ែ​ស្រី​…​ សំឡេង​ស្រី​ស្នេហ៍​ប្លែក​ពី​គ្នា ដែល​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចាក់​ផ្សាយ​… ​ដែល​មាននៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​… ​បកអាក្រាត​លោក កឹ​ម សុខា មិនដឹង​ថា ថ្ងៃ​ណា ខែ​ណា​ចប់​នៅឡើយ​ទេ​…​។

អ្នក​តាមដាន​ស្តាប់​… ​នៅ​តែ​តាម​ស្តាប់​… អ្នកវិភាគ​រាយរង​នៅ​តែ​វិភាគ​…​ ​ដូច​ជា​សំណាង​លោក កឹ​ម សុខា​… ​សំណាង​ជាងគេ ដែល​បាន​ប្រាក់​ពី​ខ្មែរ​នៅ​ស្រុក​ក្រៅ​… ​យក​មក​ស៊ី​ចុក​បុក​ទំពារ​…​ អង្គៀ​ម​ហូរហែ​… ​ពិសេស​ជាងគេ​ស្នេហ៍ស្និទ្ធ​ជាមួយ​ស្រី​ក្មេង​ស្អាត​ម្នាក់​នៅ​ហាង​មួយ​…

រឿង​ភាគ​របស់​ម្ចាស់​ស្នេហ៍ស្និទ្ធ​មួយ​នេះ​…​ មិនដឹង​ពេល​ណា​ចប់​ទេ​…​​ ។ ទំនង​គាត់​អត់​មាន​សារិកា​លិ​ន​ថោ​ង​ខ្មោចលង​អី​ទេ​… ​ស្នេហ៍​គ្រប់​ម៉ាក​របស់​គាត់ គឺ​ស្និទ្ធ​… ​បូក​ជាមួយ​អាំង​ប៉ាវ​ធំ​ៗ​ទៀត​… ​ទោះ​មាន​សារិកា​លិ​ន​ថោ​ង​១០​ដង​…​ ក៏​អត់​ឈ្នះ​«​អា​ស្និទ្ធ​»​ហ្នឹង​ដែរ​…​ ហេ ! ហេ !

ក្រុម​អ្នកវិភាគ​មួយ​និយាយ​ថា​… ​រឿង​ភាគ​មួយ​នេះ​… ​តួឯក​នៃ​រឿង​សម្ងំ​ស្ងប់​ឈឹង​…​ ស្ងប់​ល្អ​គ្រាន់បើ​…​ ប៉ុន្តែ​ក្នុង​ចិត្ត ក្នុង​ហឫទ័យ​មិនដឹង​ក្តៅ​ងំ​យ៉ាងណា​ទេ​…​ ក្តៅ​ដូច​ដំឡូង​ដុត​ផេះ​ក៏​មិនដឹង​… ​។

អ្នកវិភាគ​ដដែល​ថា ឃើញ​ទឹក​ស្ងប់​… ​កុំ​ថា​ក្នុង​ទឹក​អត់​មាន​ត្រី​…​ ថ្ងៃ​ណាមួយ​ត្រី​ឆ្តោរ​ស្ទុះ​លោត​ធ្វើ​ឱ្យ​ភ្ញាក់​មិន​ខាន​…

ក្រុម​អ្នក​តាមដាន​និយាយ​ថា រឿង​នេះ​វា​ផ្ទុះ​ចេញ​លាន់ឮ​ដូច​គ្រាប់បែក​… ​ស្ងាត់​ៗ​ស្រាប់តែ​គ្រាប់បែក​ផ្ទុះ​ឡើង​…​ ផ្ទុះ​លាន់​កក្រើក​…​ តើ​អ្នក​ណា​ទៅ​ជា​ម្ចាស់​គ្រាប់បែក​ពិត ?

តួឯក​ក្នុង​រឿង​ភាគ​…​ អត់​ហ៊ាន​វែកមុខ​ម្ចាស់​គ្រាប់បែក​សោះ​…​ សង្ស័យ​សម្ងំ​បៀមទុក្ខ​… ​។ ខ្លះ​ថា ​ម្ចាស់​គ្រាប់បែក ជា​សេនា​ជំនិត​របស់​តួឯក ទើប​ដឹង​ច្បា​ស់ម្លឹង​ៗ… ​ព្រោះ​ស្នេហ៍​នេះ​វា​កើត​តាំង​តែ​ពី​ឆ្នាំ​២០១០-២០១១ មក​ម្ល៉េះ​… ​អី​ក៏​រក្សា​ទុក​សំឡេង​ឆ្លើយឆ្លង​បាន​យូរ​ល្អ​យ៉ាងនេះ ? ម្ចាស់​គ្រាប់បែក​ជា​ដង្កូវចេញពីសាច់​ឬ​អត់ ? គ្មាន​អ្នក​បកស្រាយ​…

សង្ស័យ​តួឯក​សម្ងំ​លាំង​ជាមួយ​ម្ចាស់​គ្រាប់បែក​ហើយ​មើលទៅ​… ​ពេល​នេះ​រក​មិនឃើញ​…​ គង់​ថ្ងៃ​ណាមួយ​…​ខែ ឆ្នាំ​ណាមួយ​អាច​ធ្លាយ​… ​អាច​រក​ឃើញ​…
សង្ស័យ​ពេល​រក​ម្ចាស់​គ្រាប់បែក​ឃើញ​…​ ចាំ​មើល​គេ​យក​គ្រាប់បែក​បោក​ដាក់​សងសឹក​វិញ យ៉ាងណា​នោះ​កាន់តែ​រញ្ជួយ​ប្រថពី​មិន​ខាន​ឡើយ​…
                    អា​ឡេវ