រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា តុលាការចេញដីកាបង្គាប់ឱ្យដោះលែងនិស្សិតស្រីវ័យក្មេង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកមនុស្សស្លាប់២នាក់ និងរបួស៣នាក់នៅក្នុងខណ្ឌឬស្សីកែវ កាលពីពេលកន្លងមក ឱ្យមានសេរីភាពវិញហើយ បន្ទាប់ពីជាប់ពន្ធនាគារជាង៣ខែនោះ ។ បញ្ជូននិស្សិតស្រីដែលបើកបរល្មើសល្បឿនរេបុកនិងកិនម៉ូតូស្លាប់២នាក់របួសធ្ងន់ម្នាក់ទៅតុលាការ
ជនត្រូវចោទឈ្មោះ រ៉ូនី សេរីវឌ្ឍនា អាយុ២២ឆ្នាំ ជានិស្សិត មានទីលំនៅផ្ទះលេខ៤២ P ផ្លូវលេខ១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន
សុខ ។
ប្រភពបន្តថា យោងតាមមាត្រា៨៥នៃច្បាប់ចរាចរណ៍ថ្មីនេះ ជនត្រូវចោទអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល ប៉ុន្តែជាក់ស្តែង គឺជនត្រូវចោទត្រូវបានតុលាការសម្រេចចេញដីកាដោះលែងឱ្យមានសេរីភាព ក្រោយពីឃុំខ្លួនបានត្រឹមតែប្រមាណជាជាង៣ខែប៉ុណ្ណោះ ដោយមិនទាន់ទាំងបានបើកសវនការជំនុំជម្រះទោសផងនោះទេ។
ចែករំលែកព័តមាននេះ