ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងរថយន្ត ឬម៉ូតូបុក តែយុវជនម្នាក់ បាត់បង់ជីវិត នៅលើម៉ូតូ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ យុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស្រាប់តែមានរថយន្តបង្កមួយគ្រឿង បើកលឿន មិនចាំម៉ាក បុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយបាត់បង់ជីវិត​យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នោះ បានកើត​ឡើង កាលពីវេលាម៉ោង…

ភ្នំពេញ៖ យុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស្រាប់តែមានរថយន្តបង្កមួយគ្រឿង បើកលឿន មិនចាំម៉ាក បុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយបាត់បង់ជីវិត​យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នោះ បានកើត​ឡើង កាលពីវេលាម៉ោង ៩ និង ៣០​នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុច​ស្ពានទី៩ ទៅស្ពានទី១០​ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

​សាក្សី ដែលឃើញការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ ស្ទឹងត្រែង1A 1605 ​បើកបរតាមបណ្តោយ​ផ្លូវជាតិលេខ៦  ​ក្នងទិសដៅពីត្បូង ទៅជើង ដោយសារតែទីតាំងខាងលើ រាងងងឹត ហើយមួយណាទៀត គឺមានម៉ូតូ និងរថយន្ត បើក​លឿនៗ ដូចហោះ ទើបខាងម៉ូតូ មិនដឹងថា រថយន្ត ឬម៉ូតូ​​ណា បុក ទើប​បណ្តាលអោយជនរងគ្រោះ រហូតដល់​ស្លាប់យ៉ាងអាណោចអាធ័មដូច្នេះ។

ភ្លាមៗនោះ រថយន្តបង្ក រឺមួយម៉ូតូ ដែលប៉ះនោះ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល មិនមានអ្នកណា តាមទាន់នោះទេ។ រីឯជនរងគ្រោះ ​បានដេកស្លាប់នៅលើម៉ូតូ​ ចង្ក្រៀង​ៗ​។

ក្រោយពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច វាស់វែង និង​ដឹកយកទៅកាន់អធិការដ្ឋាននគរបាល​ខណ្ឌជ្រោយចង្វារ។ ចំណែកសព ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ