ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការបតី​វ័យក្មេង​អូ​ទ្រី​ស ​សុំ​លាលែង​ចេញពី​តំណែង

2 ឆ្នាំ មុន

មាន​វ័យ​ទើបតែ​៣៥​ឆ្មាំ អធិការបតី​អូ​ទ្រី​ស លោក ​SEBASTIAN KURZ ​បាន​បាត់បង់​តំណែង​ជា​លើក​ទី​២ ក្រោយ​ពី​លោក ត្រូវ​បាន​សភា​ដក​តំណែង​លោក កាលពី

ប្រទេស​អូ​ទ្រី​ស ៖ មាន​វ័យ​ទើបតែ​៣៥​ឆ្មាំ អធិការបតី​អូ​ទ្រី​ស លោក ​SEBASTIAN KURZ ​បាន​បាត់បង់​តំណែង​ជា​លើក​ទី​២ ក្រោយ​ពី​លោក ត្រូវ​បាន​សភា​ដក​តំណែង​លោក កាលពី​ខែឧសភា​ឆ្នាំ​២០១៩ ហើយដោយ​សារ​តែ​រឿងអាស្រូវ​ពុក​រលួយ​ថ្មី​មួយទៀត ដែល​ជម្រុញ​​ឲ្យ​លោក​សុខចិត្ត​សុំ​លាលែង​ចេញពី​តំណែង ។

កើត​ក្នុង​ឆ្នាំ​១៩៨៦ ដែល​ឪពុក​លោក​ជា​អ្នកបច្ចេកទេស ហើយ​ម្ដាយ​លោក​ជា​គ្រូបង្រៀន លោក​SEBASTIAN KURZ​ជា​មនុស្ស​ម្នាក់​ដែល​ទទួល​តំណែង​ថ្នាក់ខ្ពស់​លឿន​បំផុត​។ លោក​ក្លាយជា​រដ្ឋលេខាធិការ ពេល​មាន​អាយុ​ត្រឹម​២៤​ឆ្នាំ មុន​ទទួល​បាន​សញ្ញាប័ត្រ​ខាង​ច្បាប់​ទៅ​ទៀត បន្ទាប់​មក​លោក​ក្លាយជា​រដ្ឋមន្ត្រី​ការ​បរទេស ពេល​មាន​វ័យ​ទើប​២៧​ឆ្នាំ​និង​ជា​មេដឹកនាំ​អឺរ៉ុប​វ័យក្មេង​ជាងគេ​បំផុត ពេល​លោក​មាន​អាយុ​ត្រឹម​៣១​ឆ្នាំ​។

អាណត្តិ​ទី​មួយ​របស់​លោក​ជា​អធិការបតី​អូ​ទ្រី​ស ជួប​ប្រទះ​នឹង​ទីបំផុត ដោយសារ​តែ​រឿងអាស្រូវ​ពុក​រលួយ​ហៅ​មួយ​ហៅ​IBRIZAGATE​។ រឿងអាស្រូវ​នោះ​ផ្ទុះ​ឡើង ក្រោយ​ពី​កាមេរ៉ា​ដែល​លាក់​មួយ​ថត​ឃើញ លោក​កំពុង​តថ្លៃ​គ្នា​ពី​រឿង​លក់​បណ្ដា​ផ្សារ​រដ្ឋ ជាមួយ​យុវនារី​ម្នាក់​ដែល​ត្រូវជា​ក្មួយ​ស្រី របស់​មហាសេដ្ឋី​រុ​ស្សុ​ី​មួយ​រូប​។ ព្រោះតែ​រឿងអាស្រូវ​នោះ​ទើប​ប្រមុខ​គណបក្ស​ស្ដាំ​និយម​អូ​ទ្រី​ស និងអធិ​ការបតី​រង ត្រូវ​បង្ខំចិត្ត​សុំ​លាលែង​ចេញពី​តំណែង​ទាំងអស់ ក្រោយ​ការ​ចេញផ្សាយ​វី​ដេ​អូ​មួយ កាលពី​ខែឧសភា​ឆ្នាំ​២០១៩​។

ក្រោយ​ពី​ក្រុម​ជម្រុះ​របស់​លោក​ផ្ទុះ​បែក​មក លោក​SEBASTIAN KURZ​ត្រូវ​បាន​សភា​ដក​តំណែង​តាម​រយៈ​ញត្តិ​សំដែង​ការ​មិន​ទុក​ចិត្ត​មួយ ដែល​បែប​នោះ​មាន​ជា​លើក​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​អូ​ូ​ទ្រី​ស​។ ប៉ុន្តែ​ដោយសារ​ភាព​វៃឆ្លាត​របស់​លោក លោក​បាន​ពង្រឹង​គណបក្ស​លោក ហើយ​ក្នុង​ការ​បោះ​ឆ្នោត​សភា នា​ខែកញ្ញា​ឆ្នាំ​២០១៩ គណបក្ស​លោក​ជា​អ្នក​ឈ្មះ នាំ​ឲ្យ​លោក​បាន​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ​នា​ដើមឆ្នាំ​២០២០៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ