ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​អំពើ​អបាយមុខ

2 ឆ្នាំ មុន

អបាយមុខ​គឺជា​ប្រធាន​នៃ​សេចក្ដី​វិនាស​មាន​៤​ប្រកា​គឺ ១-​ការ​លេងស្រី ២-​ការ​សេព​ស្រា ៣-​ការ​លេងល្បែង​ភ្នាល់ និង​៤-​ការ​សេពគប់​បាបមិត្ត អបាយមុខ​បួន​ប្រការ​នេះ បុគ្គល​ណា​ប្រព្រឹត្ត​មែន​ៗ បុគ្គល​នោះ​នឹង​ដល់​នូវ​សេចក្តី​វិនាស​ទាន់ហន់ ។ ដូច​យ៉ាង​វិនាស​ទី​១​គឺ​ការ​លេងស្រី…

អបាយមុខ​គឺជា​ប្រធាន​នៃ​សេចក្ដី​វិនាស​មាន​៤​ប្រកា​គឺ ១-​ការ​លេងស្រី ២-​ការ​សេព​ស្រា ៣-​ការ​លេងល្បែង​ភ្នាល់ និង​៤-​ការ​សេពគប់​បាបមិត្ត អបាយមុខ​បួន​ប្រការ​នេះ បុគ្គល​ណា​ប្រព្រឹត្ត​មែន​ៗ បុគ្គល​នោះ​នឹង​ដល់​នូវ​សេចក្តី​វិនាស​ទាន់ហន់ ។

ដូច​យ៉ាង​វិនាស​ទី​១​គឺ​ការ​លេងស្រី បើ​មិន​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ ក៏​ជា​ហេតុ​នាំ​ឲ្យ​ញៀន​ញ៉ាម​នូវ​ក្តី​ត្រេកត្រអាល​ដោយ​រាគៈ ត្រូវ​កាមគុណ​ដឹកមុខ ហ៊ាន​រហូត​ចាប់រំលោភ​កុមារី​មិន​ទាន់​គ្រប់​អាយុ ឬ​ចាប់រំលោភ​សេពសន្ថវៈ លើ​ប្រពន្ធ​កូន​អ្នក​ដទៃ​ក៏​អាច​ទៅ​បាន​រហូត​ដល់​ថ្នាក់​ត្រូវ​ជាប់គុក ជាប់​ខ្នោះ ច្រវាក់​យូរ​ខែ យូរ​ឆ្នាំទៅ​តាម​ទ​ង្វើ​ខ្លួន​បាន​ធ្វើ ។ នេះ​ដោយសារ​តែ​ការ​លេងស្រី ជា​ហេតុ​នាំ​ឲ្យ​រឿង​ញៀន​ញ៉ាម​ក្នុង​កាមារម្មណ៍ ។ បើ​យើង​មិន​លេងស្រី​នោះ តើ​រឿងហេតុ​ទាំង​អស់នោះ​កើតឡើង​បាន​ដែរ​ឬទេ0x017d7 យើង​អាច​យល់​បាន ហើយ​ឆ្លើយ​យ៉ាង​ងាយ​ថា រឿង​នោះ​មិន​អាច​កើតឡើង​បាន​ទាល់តែ​សោះ ព្រោះ​យើង​បាន​ប្រព្រឹត្ត​ចរិយា​ដ៏​ល្អ​គឺ​ការ​មិន​លេងស្រី​នោះ​ឯង ។

ការ​សេព​ស្រា​ក៏​ជា​ទោស​មួយ សម្រាប់​បុរស​ស្ត្រី​ក្នុង​លោក​យើង​នេះ ដោយ​ថា​មនុស្ស​ពេញចិត្ត​ស្រា យក​ស្រា​ជាទី​ពឹង ឃើញ​ថា មាន​តែ​ស្រា​ទេ ដែល​ជា​មិត្តភក្តិ​ជា​និច្ចកាល​គ្រប់ពេល​មនុស្ស​នោះ​ថា​ខ្វះ​សតិ បាត់បង់​ស្មារតី និង​បញ្ញា​យកទោស​ជា​គុណ ឬ​យកគុណ​ជា​ទោស​។ ហើយ​កាលណា​សុរា​ជ្រាប​ចូល​ដល់​ពោះ​ភ្លាម​ឃើញ​ថា អញ​អស្ចារ្យ​ជាងគេ ខ្លាំង​ជាងគេ​ក្លាយទៅជា​អ្នកក្លាហាន​ខាង​ផ្នែក​កាប់​ចាក់ ទាត់​ធាក់ កាច​ឃោ​ឃៅ​យង់ឃ្នង ហ៊ាន​ប្លន់ ហ៊ាន​លួច ហ៊ាន​ស​ម្លា​.​ប់ ហ៊ាន​ចាប់រំលោភ សូ​ម្បី​ឪពុក​ម្ដាយ​របស់​ខ្លួន​ក៏​ហ៊ាន​គំរាមកំហែង ប្រមាថ ឬ​ហ៊ាន​សម្លាប់​គាត់​ទៀត​ផង ។ មនុស្ស​ដែល​ពុំ​មាន​សតិបញ្ញា​ស្មារតី​គ្រប់គ្រង​ខ្លួន ឈ្មោះ​ថា ជា​មនុស្ស​វិកលចរិត ឬ​ហៅ​ថា​វិបល្លាស​ខ្វះ​សតិ​ក្នុង​ខ្លួន​។ ព្រោះហេតុនោះ មនុស្ស​យើង​ត្រូវ​វៀរចាក​ការ​សេពសុរា​បានជា​ដាច់ខាត ទើប​មានឈ្មោះ​ថា​ជា​មនុស្ស​ចរិយា​សម្បត្តិ​ល្អ​»​។

ការ​លេង​ភ្នាល់​ក៏​ជា​ទោស​ត្រូវ​វៀរចាក​ជា​ដាច់ខាត​ផង​ដែរ ព្រោះថា មនុស្ស​ខ្លះ​ដែល​ងប់​វង្វេង​ក្នុង​វង់ល្បែង​ភ្លេច​អស់ពី​ការ​សិក្សា​រៀនសូត្រ ការ​កសាង​អំពើ​ល្អ ជា​ពិសេស​ខ្លួន​បាន​បង្ហាញខ្លួន​ថា ជា​មនុស្ស​មិន​ត្រឹមត្រូវ ។

ម្យ៉ាងទៀត​អ្នកលេង​ល្បែង​រមែង​មិន​ជាទី​សណ្ដាប់ ជឿ​ទុកចិត្ត​អ្នក​ដទៃ​ឡើយ ពេល​និយាយ​សម្ដី​សាប​ដូច​ជា​ទឹក រហូត​ដល់​ចូល​ទៅ​កាន់​ទី​ជំនុំ​ចំណោម​ខ្លួន​ដែល​មិនមែន​ជា​អ្នកក្លាហាន​។ ចំពោះ​ល្បែង​បៀ ល្បែងស៊ីសង មានការ​ចាក់​បាល់ ជាដើម​គឺ​សុទ្ធតែ​ជា មេ​នៃ​សេចក្ដី​វិនាស​សម្រាប់​យើង ហើយ​ព្រោះហេតុនោះ មនុស្ស​ដែល​ត្រូវជា​ប្ដី​ប្រពន្ធ​គេ​ត្រូវ​វៀរចាក​ឲ្យ​បាន​នូវ​ល្បែងភ្នាល់​គ្រប់​ប្រការ កុំ​លូតលាស់​ឲ្យ​សោះ ​។

ការ​សេពគប់​មិត្ត​ក៏​មាន​សារៈសំខាន់​ផង​ដែរ នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ បើ​មិត្ត​ប្រកបដោយ​ធម៌ ឬ​មិត្ត​សុចរិត​នោះ​នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដីសុខ ប៉ុន្តែ​បើ​មិត្ត​នោះ​ប្រកបដោយ​អធម៌ ឬ​មិត្ត​ទុច្ចរិត​នោះ ក៏​នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដី​វិនាស​ជា​មិន​ខាន​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ