ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei P9 នឹង​បង្ហាញ​រូបរាង​ខែ​ក្រោយ​នៅ​អង់គ្លេស

8 ឆ្នាំ មុន

ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប Huawei P9 ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​ខែ​ក្រោយ​នៅ​ក្រុង​ឡុ​ង​ដ៍​ប្រទេស​អង់គ្លេស ។ លិខិត​អញ្ជើញ​ដែល​បាន​ចេញផ្សាយ​ដោយ​គេហទំព័រ​ហុង​គ្រី Tech2 ឱ្យ​ដឹង​ថា គម្រោងការ​បង្ហាញ​ផលិតផល

ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប Huawei P9 ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​ខែ​ក្រោយ​នៅ​ក្រុង​ឡុ​ង​ដ៍​ប្រទេស​អង់គ្លេស ។ លិខិត​អញ្ជើញ​ដែល​បាន​ចេញផ្សាយ​ដោយ​គេហទំព័រ​ហុង​គ្រី Tech2 ឱ្យ​ដឹង​ថា គម្រោងការ​បង្ហាញ​ផលិតផល​ថ្មី​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ មេ​សា ២០១៦ រួម​មាន​ទាំង​ចំណងជើង «Change the way you see the world» ឬ​«​ផ្លាស់​ប្តូរ​របៀប​ថ្មី​អ្នក​នឹង​ឃើញ​ពិភពលោក​» ។

ចំណងជើង​នេះ​ស្ថិត​នៅ​ពីក្រោម​និមិត្តសញ្ញា #OO ដែល​អាច​ជា​អំណះអំណាង​ថា​ស្មា​ត​ហ្វូ​ន Huawei P9 មាន​កាមេរ៉ា​ភ្លោះ​១២​មេ​ហ្កា ។ គេហទំព័រ​ឱ្យ​ដឹង​ថា P9 មាន​ទំហំ ៥.២​អីុ​ង កម្រិត​ភ្លឺ​ច្បាស់​១០៨០​ភិ​ច​ស៊ែ​ល ។ ដំណើរការ​ដោយ​បន្ទះ Chip ផ្ទាល់ខ្លួន​គឺ Kirin 950 ជាមួយនឹង​ថាមពល​ថ្ម ៣៩.០០០​មី​លី្ល​អំពែ ។ ក្រៅពី​នេះ P9 បំពាក់​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​និង​ទំហំ RAM 3 ជី​ទៀត​ផង ។

ក្រុមហ៊ុន​ចិន Huawei ទំនងជា​ផលិត​ត្រកូល P9 ដល់​ទៅ ៤ ម៉ូ​ដែល​ឯណោះ ពោល​គឺ Huawei P9, P9 Lite, P9 Max និង Huawei P9 Plus ។ តម្លៃ​របស់​វា​មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​នោះ​ទេ ៕