ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យកូនមានសណ្តានចិត្តល្អ និងសុភាពរាបសារ មិនលំបាកទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងនាមជាឪពុកម្តាយ យើងប្រាកដថា កូនៗរបស់យើងរៀនពីរបៀបអាន និងសរសេរបានយ៉ាងស្ទាត់ជំនាញ ក្រៅពីនេះយើងក៏រំពឹងថា កូននឹងមានសណ្តានចិត្តល្អ សុភាពរាបសារ និងចេះយល់ចិត្តអ្នកដទៃ…

រាជធានីភ្នំពេញ ៖ ក្នុងនាមជាឪពុកម្តាយ យើងប្រាកដថា កូនៗរបស់យើងរៀនពីរបៀបអាន និងសរសេរបានយ៉ាងស្ទាត់ជំនាញ ក្រៅពីនេះយើងក៏រំពឹងថា កូននឹងមានសណ្តានចិត្តល្អ សុភាពរាបសារ និងចេះយល់ចិត្តអ្នកដទៃ ។ ឪពុកម្តាយភាគច្រើននឹងមិនគិតថា ពួកគេត្រូវការបង្រៀនកូនអ្នកឱ្យមានចិត្តល្អទេ ប៉ុន្តែវាដូចជាការអាន និងការសរសេរអ៊ីចឹង ពីព្រោះភាពវៃឆ្លាតខាងអារម្មណ៍មិនមែនកើតឡើងដោយធម្មជាតិចំពោះកុមារទាំងអស់នោះទេ ។ ដូច្នេះតើអ្នកជួយបង្រៀនកូនៗរបស់អ្នកឱ្យមានសណ្តានចិត្តល្អ និងសុភាពរាបសារបានយ៉ាងដូចម្តេច ?

១. អាកប្បកិរិយាជាគំរូសំខាន់ណាស់ ៖ តើអ្នកលេងសើចនឹងមនុស្សប្លែកមុខទេ ? តើអ្នកនិយាយអាក្រក់អំពីសាច់ញាតិ ឬមិត្តភក្តិរបស់អ្នកទេ នៅពេលពួកគេមិននៅទីនោះ ? តើអ្នកប្រព្រឹត្ដចំពោះប្តី ឬប្រពន្ធរបស់អ្នក សត្វចិញ្ចឹម ឬសូម្បីតែកូនក្មេងតាមរបៀបណាដែរ ? ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ឈើនោះទេ ។ ប្រសិនបើអ្នកប្រាប់កូនរបស់អ្នកឱ្យមានសណ្តានចិត្តល្អ ហើយស្លូតបូត ប៉ុន្តែអ្នកកំពុងយកគំរូតាមអាកប្បកិរិយាអវិជ្ជមាន នោះគេនឹងធ្វើតាម ។ កុមារធ្វើដូចដែលពួកគេឃើញ មិនមែនធ្វើតាមអ្វីដែលអ្នកប្រាប់ពួកគេឱ្យធ្វើទេ ។ ធ្វើជាគម្រូដ៏អស្ចារ្យសម្រាប់កូនអ្នក ។

. រំលេចអារម្មណ៍របស់មនុស្សនៅជុំវិញអ្នក ៖ ប្រសិនបើកូនរបស់អ្នកពិបាក អ្ន​កអាចលេងហ្គែម “ទាយអារម្មណ៍” ។ អង្គុយនៅតាមសួនច្បារ ឬផ្សារទំនើប ហើយមើលមនុស្សម្នា ។ ស្វែងរកនរណាម្នាក់ដែលបង្ហាញពីអារម្មណ៍ខ្លាំងដូចជារំភើប ត្រេកអរ ខឹង ឬសោកសៅ ។ សួរកូនរបស់អ្នកថា “តើអ្នកគិតថា ពួកគេមានអារម្មណ៍យ៉ាងណា ?” សុំឱ្យពួកគេបង្កើតរឿងអំពីអ្វីដែលអាចនឹងកើតឡើង ។

៣. របៀបដែលអ្នកធ្វើដាក់កូនរបស់អ្នក ៖ តើជាការលេងសើច ការមើលងាយ ឬការបង្អាប់ ?គ្រួសារខ្លះចូលចិត្តលេងសើចដាក់គ្នា ប៉ុន្តែពេលខ្លះ កូនខ្លះមិនអាចលេងសើចបានទេ ។ ឪពុកម្តាយខ្លះមិនគិតថា ការលេងសើចរបស់ពួកគេមិនស័ក្តិសម ឬឃោរឃៅពេកនោះទេ ហើយប្រសិនបើកូនរបស់អ្នកមានប្រតិកម្មដោយការសោកសៅ អន់ចិត្ត ឬយំ នោះពួកគេនឹងមានអារម្មណ៍ថា ជីវិតគេដូចខ្សោះជាតិទឹក ។ សូមប្រយ័ត្នក្នុងការលេងសើច ការលេងមែនទែន ឬការអប់រំកូន ជាពិសេសលើពាក្យសម្តី កាយវិការ និងទឹកមុខ ។

៤.ប្រាប់គេថា អាកប្បកិរិយារបស់ពួកគេប៉ះពាល់ដល់អ្នកដែលនៅជុំវិញខ្លួន ៖ នៅពេលអាកប្បកិរិយាមិនសមរម្យរបស់កូនអ្នកប៉ះពាល់ដល់អ្នកដែលនៅជុំវិញពួកគេ សូមពន្យល់ប្រាប់គេ ។ អនុញ្ញាតឱ្យកូនអ្នកដឹងពីរបៀបដែលពួកគេកំពុងជះឥទ្ធិពលដល់អ្នកដទៃដោយមិនធ្វើឱ្យពួកគេខ្មាស់អៀន ឬបាក់ទឹកចិត្ត ។

៥. បង្រៀនកូនៗរបស់អ្នកពីភាពរីករាយក្នុងការជួយអ្នកដទៃ ៖ ធ្វើជាគំរូដល់កូនៗរបស់អ្នក និងជួយមនុស្សប្លែកមុខ មិត្តភក្តិ និងក្រុមគ្រួសារ ។ អនុញ្ញាតឱ្យពួកគេដឹងថា វាមានអារម្មណ៍ល្អក្នុងការជួយអ្នកដទៃ ទោះបីអ្នកមិនទទួលបានអ្វីមកវិញក៏ដោយ ។ បង្កើតឱកាសសម្រាប់អ្នក និងក្រុមគ្រួសារ ដើម្បីជួយអ្នកដទៃ ហើយបង្រៀនកូនរបស់អ្នកថា សូម្បីតែអំពើសប្បុរសធម៌តូចតាចក៏ដោយ ក៏វាមានតម្លៃដែរ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។