ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់ចំណុចទាំង៣នេះ ដើម្បីកំណត់ចំនួនដងនៃការងូតទឹកក្នុងមួយថ្ងៃ

2 ឆ្នាំ មុន

ការងូតទឹកមួយថ្ងៃ២ទៅ៣ដង គឺជាទម្លាប់របស់មនុស្សភាគច្រើនហើយនៅសព្វថ្ងៃនេះ។ តែវាពិតជាត្រឹមត្រូវសម្រាប់មនុស្សគ្រប់គ្នាដែរឬទេ? តើធ្វើបែបណាទើបដឹងថា អ្នកគួរងូតទឹកមួយថ្ងៃប៉ុន្មានដង ដើម្បីឱ្យបានជាប្រយោជន៍ដល់សុខភាពរបស់អ្នក?​ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអ្វីដែលអ្នកត្រូវដឹង ដើម្បីកំណត់ចំនួនដងនៃការងូតទឹកប្រចាំថ្ងៃ។ ១….

ការងូតទឹកមួយថ្ងៃ២ទៅ៣ដង គឺជាទម្លាប់របស់មនុស្សភាគច្រើនហើយនៅសព្វថ្ងៃនេះ។ តែវាពិតជាត្រឹមត្រូវសម្រាប់មនុស្សគ្រប់គ្នាដែរឬទេ? តើធ្វើបែបណាទើបដឹងថា អ្នកគួរងូតទឹកមួយថ្ងៃប៉ុន្មានដង ដើម្បីឱ្យបានជាប្រយោជន៍ដល់សុខភាពរបស់អ្នក?​ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអ្វីដែលអ្នកត្រូវដឹង ដើម្បីកំណត់ចំនួនដងនៃការងូតទឹកប្រចាំថ្ងៃ។

១. ដឹងពីប្រភេទស្បែករបស់អ្នក

ប្រសិនបើអ្នកមានស្បែកដែលមានជាតិខ្លាញ់ ការងូតទឹកញឹកញាប់គឺជារឿងល្អ ដោយសារតែវាអាចលាងជម្រះខ្លាញ់លើស ដែលអាចបង្កទៅជាក្លិនខ្លួន។ តែអ្វីដែលអ្នកត្រូវប្រយ័ត្ននោះគឺថា មិនត្រូវប្រើប្រាស់សាប៊ូកាត់ឡើយ ព្រោះវាអាចធ្វើឱ្យស្បែកអ្នកស្ងួតខ្លាំង ដែលជាលទ្ធផលខ្លាញ់អ្នកកាន់តែបញ្ចេញមកកាន់តែច្រើន។ ដោយឡែក ប្រសិនបើស្បែករបស់អ្នកងាយនឹងមានប្រតិកម្ម ឬ ស្ងួត ការងូតទឹកច្រើនដងក្នុងមួយថ្ងៃមិនមែនជាការល្អទេ។ គ្រូពេទ្យជំនាញខាងសើស្បែកណែនាំឱ្យអ្នកដែលមានស្បែកប្រភេទនេះងូតទឹកត្រឹមតែ២ទៅ៣ដងក្នុងមួយសប្តាហ៍ ដើម្បីកុំឱ្យមានបញ្ហារលាកស្បែក។

២. ដឹងពីប្រភេទសក់របស់អ្នក

ការងូតទឹកកក់សក់ពេលព្រលឹមជាមួយនឹងក្លិនសាប៊ូកក់សក់ដែលអ្នកពេញចិត្ត គឹជាការបន្ធូរអារម្មណ៍មួយមុនពេលចេញទៅធ្វើការ។ ប៉ុន្តែការកក់សក់ជារៀងរាល់ថ្ងៃ ល្អសម្រាប់តែអ្នកដែមានសក់ត្រង់តែប៉ុណ្ណោះ ព្រោះវាអាចលាងសម្អាតជាតិខ្លាញ់ដែលជាប់នឹងសក់បាន។ ម្យ៉ាងវិញទៀតអ្នកដែលមានសក់ត្រង់ ងាយនឹងឃើញបែកខ្លាញ់។ តែសម្រាប់អ្នកសក់រួញវិញ អ្នកគួរតែងូតទឹកកក់សក់ត្រឹមតែម្តងក្នុងមួយសប្តាហ៍បានហើយ។

៣. ដឹងពីកាលវិភាគហាត់ប្រាណរបស់អ្នក

ប្រសិនបើអ្នកទៅហាត់ប្រាណញឹកញាប់ អ្នកប្រហែលត្រូវងូតទឹកច្រើនដងក្នុងមួយថ្ងៃហើយ ព្រោះថាវាមិនត្រឹមតែសម្អាតរាងកាយអ្នកទេ តែវាក៏ជួយឱ្យសាច់ដុំរបស់អ្នកឆាប់ជាសះស្បើយឡើងវិញពីការហាត់ប្រាណផងដែរ។ ដូចនេះប្រសិនបើអ្នកហាត់ប្រាណច្រើន កុំភ្លេចងូតទឹកឱ្យបានច្រើន៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ