ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា.តករជានរណា? ខណៈលោកតានៅតែ២នាក់ប្រពន្ធ ត្រូវគេផ្តាច់ជីវិត​ក្នុងចម្ការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកតា​​ម្នាក់​វ័យ​​ជាង៧០ឆ្នាំ​ បាន​​បាត់បង់ជីវិត​​ក្នុង​ថ្លុកឈា.ម​យ៉ាង​អាណោចអាធ័ម ដោយ​សា​​រ​ត្រូវ​ជន​មិន​

រាជធានី​ភ្នំពេញ ៖ លោកតា​​ម្នាក់​វ័យ​​ជាង៧០ឆ្នាំ​ បាន​​បាត់បង់ជីវិត​​ក្នុង​ថ្លុកឈា.ម​យ៉ាង​អាណោចអាធ័ម ដោយ​សា​​រ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​កា.ប់​ជា​ច្រើន​កាំបិ.ត​ស្ទើរ​សព្វ​ផ្នែក​ខាងក្រោយ​នៃ​ខ្លួនប្រាណ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើត​ឡើង​កាលពី​វេលា​ម៉ោង២​និង​៣០​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ដីចំការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

​លោកតា​រង​គ្រោះឈ្មោះ អាត់ សូត្រ អាយុ​៧១​ឆ្នាំ មុខរបរ​កសិករ មានស្រុក​កំណើត​នៅ​ស្រុក​ពញ្ញា​ឭ ខេត្តកណ្តាល ។ បច្ចុប្បន្ន​​លោកតា​រង​គ្រោះ​ស្នាក់​នៅ​តែ​២​នាក់​ស្ត្រី​ជា​ប្រពន្ធឈ្មោះ ណាត នី អាយុ​ជាង​៤០​ឆ្នាំ មុខរបរ​ដើរ​បេះ​ផ្កាម្លិះ​អោយ​គេ ។ ​លោកតារងគ្រោះ និង​ប្រពន្ធ រួម​រស់នៅ​ជាមួយ​គ្នា​អស់រយៈ​ពេល​ប្រមាណ​១២​ឆ្នាំ​កន្លង​ទៅ​ហើយ ដោយ​ពុំ​មាន​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី ឬ​ច្បាប់ទម្លាប់​​អ្វី​ឡើយ ហើយ​​ពួកគាត់​​ទាំង​២​នាក់​ ក៏​ពុំ​មានកូន​នោះ​ដែរ ។ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ធ្លាប់​មាន​ប្តី​ដើម និង​មានកូន​​ចំនួន​២​នាក់ ​រីឯ​លោកតារងគ្រោះ​​ធ្លាប់​មាន​ប្រពន្ធដើម និង​មានកូន​ចំនួន​​៥​នាក់​ផងដែរ​ ។

តាមប្រភពពី​​ស្ត្រី​ជា​ប្រពន្ធ​​របស់លោកតារងគ្រោះ​បានអោយ​ដឹង​ថា នៅមុន​ពេល​​កើតហេតុ ​គាត់​បាន​សម្រាក​នៅ​ខាងក្នុង​ផ្ទះ តាំងពី​ក្បាល​ព្រលប់​ម៉ោង​៧​យប់​​ថ្ងៃទី​៧ តុលា មក​ម្លេះ ។ លុះដល់​វេលា​ម៉ោង​កើតហេតុ ខ​ណៈ​ប្តី​​របស់គាត់​សម្រាក​នៅ​ខាងក្រៅ ក៏​ស្រាប់តែ​មាន​ឮសម្លេង​ប្រទូស្ត​សារ៉ាយ​គ្នា ។ មិន​បាន​ប៉ុន្មានផង​ ​គាត់​​ក៏​ចេញ​មក​មើល ក៏​ឃើញ​មាន​ស្រមោល​មនុស្ស​ប្រុស​ម្នាក់ រត់​ចេញពីផ្ទះ​​របស់គាត់​ ហើយ​រត់​ចូល​ទៅ​មាត់​ស្រះ​ទឹក​នៅ​ក្បែរ​នោះ ។ ភ្លាម​នោះ ​​គាត់​​មិន​បាន​ដេញ​តាម​ឡើយ ដោយ​ចូល​ទៅ​បើក​មុង​មើល ក៏​ស្រាប់តែ​ឃើញ​​ប្តី​​របស់គាត់​ដេក​ក្នុង​ថ្លុកឈា.ម​នៅ​លើ​គ្រែបាត់ទៅហើយ​ ។

ស្ត្រីជា​ប្រពន្ធ​បាន​​បន្ត​ថា ដោយសារ​​ផ្ទះ​​របស់គាត់​​នៅ​ដាច់​ស្រ​យាល​ពីគេ​ឯង ​គាត់​​ក៏​បាន​រត់ឡើង​មក​លើ​ផ្លូវ​ធំ ដើម្បី​រក​គេឯង​អោយ​ជួយ ដោយ​សភាព​ភ័.យ​ស្លន់ស្លោរ និង​យំ​ស្រែក​ផង ។ ពេល​នោះ ក៏​ជួប​ជាមួយ​អ្នក​បង់​ត្រី​ម្នាក់ ក៏​បាន​សុំ​អោយ​គេ​ទៅ​ជួយ​មើល ហើយ​បុរស​ជា​អ្នក​បង់​ត្រី ក៏​ទាក់ទង​ទៅ​កាន់​ប្រជា​ការពារ​សង្កាត់​អោយ​ចុះ​ទៅ​ជួយ​មើល​ដល់​ផ្ទះកើតហេតុ​​តែ​ម្តង លុះ​ពេល​ទៅ​ដល់ ទើប​ដឹង​ថា បុរស​ជា​ប្តី​បាន​ស្លា.ប់​បាត់​ទៅ​ហើយ ។

បន្ទាប់​ពី​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្លា.ប់​ហើយ​នោះ បុរស​ជា​ប្រជា​ការពារ ក៏​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​មូលដ្ឋាន ដើម្បី​ចុះ​អន្តរាគមន៍​ពិនិត្យ ។ ដោយ​ទទួល​បាន​ព័ត៌​មាន​ហើយ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍ នគរបាល​ខណ្ឌ និង​កម្លាំង​កងរាជអាវុធហត្ថ ពិសេស​នគរបាល​ផ្នែក​កោសល្យ​វិ​ច្ច័​យ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ តាំងពី​វេលា​យប់​កើតហេតុ ដល់​ព្រឹក​ឡើង ដើម្បី​ពិនិត្យ និង​ធ្វើកោសល្យ​​វិ​ច្ច័​យ ។

អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ទទួល​ផែន​យុត្តិធម៌ លោក​វរសេនីយ៍ទោ វុ​ឌ្ឍ ផូ​សារ​វ័​ន្ត បាន​​អោយ​ដឹង​ថា បន្ទាប់​ពី​​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​នៅ​ជុំវិញ​កន្លែង​កើតហេតុ ក៏​ដូច​ជា បាន​សាកសួរ​នាំ​លើ​ស្ត្រី​ជា​ប្រពន្ធ​រួច​មក សមត្ថកិច្ច​សម្រេច​ធ្វើការ​នាំ​ខ្លួន​នាង​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជា​បណ្តោះអាសន្ន ដើម្បី​សាកសួរ​នាំ​បន្ត​ទៀត ដោយ​ក្នុង​នោះ​ដែរ លោក​អធិការរង​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​ដាក់​ការ​សង្ស័យ​លើ​ស្ត្រី​ជា​ប្រពន្ធ ថា​អាច​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លា.ប់​របស់​បុរស​ជា​ប្តី ។ ប៉ុន្តែ​យ៉ាងណាមិញ​នោះ សមត្ថកិច្ច​មិន​ទាន់​កំណត់​បាន​១០០​ភាគរយ ថា​នាង​ជា​អ្នក​ប្រព្រឹត្តិ​មែន ឬ​យ៉ាងណា​ឡើយ រង់ចាំ​សមត្ថកិច្ច​បន្ត​ការ​សាកសួរ អោយ​បាន​ច្បាស់លាស់​១០០​ភាគរយ តាម​នីតិវិធី​បន្ត​ទៀត​សិន ។

ជុំវិញ​ករណី​ឃា.តកម្ម​​ខាងលើ​ដដែល​នេះ ក៏​ពុំ​ទាន់​ដឹង​ថា អាច​នឹង​មាន​ជន​ទី​៣ ជា​អ្នក​សម្លា.ប់​លោកតា​​រងគ្រោះ​មួយរូប​ខាងលើ ឬ​យ៉ាងណា​នៅឡើយ​ដែរ រង់ចាំ​សមត្ថកិច្ច​ជំនាញ បើក​ការ​ស្រាវជ្រាវ​អោយ​បាន​ល្អិតល្អន់​បន្ត​ទៀត​សិន ។ សូម​បញ្ជាក់​ថា សព​ជន​រង​គ្រោះ គឺ​ត្រូវ​ជនសង្ស័យ​កា.ប់​ផ្នែក​ខ្នង​ជា​ច្រើន​កាំបិ.ត ពិសេស​គឺ​មាន​ស្នាម​កា.ប់​ត្រូវ​នឹង​កញ្ចឹង.​ក មួយ​កាំបិ.ត​យ៉ាង​ជ្រៅ​ផង​ដែរ បណ្តាល​អោយ​ជន​រង​គ្រោះ​ហូរ​ឈា.ម​ច្រើន​រហូត​ដល់​ដា.ច់ខ្យល់​ស្លា.ប់​តែ​ម្តង ។

យ៉ាងណាមិញ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​ និងធ្វើកោសល្យ​វិ​ច្ច័​យ​លើ​សាកស.ព​រួច​មក ស.ព​ជនរងគ្រោះ​​ត្រូវ​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ ដើម្បី​​ឱ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ខ​ណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធចុង​កំពុងស្ថិត​​ក្នុង​ការ​សាកសួរ​នៅឡើយ ដោយ​មិន​ទាន់​ដឹង​ថា អាច​នឹង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លា.ប់ ឬ​អត់​នៅឡើយ​នោះ​ទេ ។

បើ​តាម​ការ​អោយ​ដឹង​ថា​ពី​អ្នក​ភូមិ​ក្បែរ​​កន្លែងកើតហេតុ​​បាន​​អោយ​ដឹង​ថា លោកតា​រងគ្រោះ​មួយរូប​ខាងលើ ជា​មនុស្ស​ស្លូតបូត មិន​ដែល​មាន​ចេះ​មាន​ទំនាស់​ឈ្លោះ​ទាស់ទែង​ជាមួយ​ន​រ​ណា​ឡើយ ។ អ្នក​ភូមិ​បន្ត​ថា បច្ចុប្បន្ន​នេះ ​លោកតារងគ្រោះ​​ក៏​ពុំ​មែន​ជា​​អ្នក​​មាន​ទ្រព្យធន​អ្វី​​ឡើយ គឺ​ដើរ​បេះ​បន្លែ​ត្រកួន​លក់​តិចតួច ​គ្រាន់​​បាន​​ប្រាក់​ចិញ្ចឹម​​ជីវិត​តែ​​ប៉ុណ្ណោះ ដល់​ពេល​មាន​គេ​សម្លា.ប់​​លោកតារងគ្រោះ​​បែប​​នេះ​ មិនដឹង​ថា អ្នក​ដែល​​ឃា.តករប៉ង​យក​អ្វី​ពី​​លោកតារងគ្រោះ​​ឡើយ ហើយ​ក៏​មិនដឹង​ថា ​ឃា.តកររូប​នោះ​ជានរ​​ណា​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ