ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​បណ្ដុះបណ្ដាល​ជំនាញ​បាល់ទះ​ដល់​កុមារ​កម្ពុជា​ជាង​600​នាក់

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​អញ្ជើញ​កីឡាករ​បាល់ទះ​ដែល​មាន​ជំនាញ​ច្បាស់លាស់​មក​ចែករំលែក​នូវ​បទ​ពិសោធន៍​របស់​ពួក​គេ​ជាមួយ​សិស្ស​អនុ​វិទ្យាល័យ​ខ្យោ​ង និង​សិស្ស​អនុ​វិទ្យាល័យ​ជ័យ​ធំ

ខេត្តកំពង់ចាម ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​អញ្ជើញ​កីឡាករ​បាល់ទះ​ដែល​មាន​ជំនាញ​ច្បាស់លាស់​មក​ចែករំលែក​នូវ​បទ​ពិសោធន៍​របស់​ពួក​គេ​ជាមួយ​សិស្ស​អនុ​វិទ្យាល័យ​ខ្យោ​ង និង​សិស្ស​អនុ​វិទ្យាល័យ​ជ័យ​ធំ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០១៦ ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​មាន​ប្រសាសន៍​ថា អស់​រយៈពេល​២០​ឆ្នាំ​ចាប់តាំងពី​ការ​កកើត​របស់​ខ្លួន ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​កីឡាបាល់ទាត់ កីឡា​វាយ​កូន​បាល់ កីឡា​អាស៊ាន​ហ្គេ​ម និង​កីឡា​អូ​ឡាំ​ពិ​ក​ជាដើម ។ ណា​ហ្គា​វើ​ល​ផ្តួចផ្តើម​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់ និង​បាល់ទះ​សម្រាប់​កុមារ​កម្ពុជា​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ជំនាញ​ជា​មូលដ្ឋាន​ក្នុង​ការ​លេង​បាល់ទាត់ និង​បាល់ទះ ។ កម្មវិធី​បណ្តុះបណ្តាល​នេះ គឺ​មាន​សារសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ជា​មូលដ្ឋាន​ក្នុង​ការ​លេង​បាល់ទាត់​និង​បាល់ទះ ហើយ​ថែម​ទាំង​បង្កើត​វិន័យ​ការ​ធ្វើ​ការងារ​ជា​ក្រុម ធ្វើ​ឱ្យ​មាន​ឥរិយាបថ​ល្អ និង​រាង​កាយ​របស់​សិស្ស​មាន​សុខភាព​ល្អ ។ តាម​រយៈ​កម្មវិធី​កីឡា​របស់​យើង វា​បាន​កសាង​នូវ​ទំនុកចិត្ត​ក្នុង​ចំណោម​កីឡាករ​វ័យក្មេង​របស់​កម្ពុជា ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កុមារ​កម្ពុជា​ជាង​៦០០​នាក់​បាន​ទទួលផល​ប្រយោជន៍​ពី​កម្មវិធី​កីឡា​ដែល​បាន​រៀបចំ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស។

លោក វឿ​ន នាយក​អនុ​វិទ្យាល័យ​ហ៊ុន​សែន ជ័យ​ធំ មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​រៀប​ចំការ​បណ្តុះបណ្តាល​កីឡា​បាល់​ទះ និង​ការ​ប្រកួត​បាល់ទះ​មិត្តភាព​សម្រាប់​សិស្ស​របស់​យើង ។ លោក​បាន​និង​កំពុង​រង់ចាំ​ឱកាស​នេះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ។ ពិត​ណាស់ បន្ទាប់​ពី​ការ​បណ្តុះ​បណ្តាល​បាល់ទះ​លើក​ដំបូង​សិស្ស​របស់​យើង​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ដើម្បី​ពង្រឹង​ជំនាញ​របស់​ពួក​គេ ។ កម្មវិធី​បណ្តុះបណ្តាល​នេះ​មាន​ន័យ​យ៉ាង​ខ្លាំង​ដល់​សិស្ស​របស់​យើង​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​បាល់ទះ​របស់​ពួក​គេ ។ តាង​នាម​ឱ្យ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ លោក​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​សម្រាប់​ការ​ឧបត្ថម្ភ​សម្ភារ​កីឡា និង​ការ​បណ្តុះបណ្តាល​នេះ ។ ណា​ហ្គា​វើ​ល គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ដែល​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​។

លោកស្រី មួន រ៉ា​នី ជា​គ្រូ​កីឡា​នៃ​អនុ​វិទ្យាល័យ​ខ្យោ​ង មាន​ប្រសាសន៍​ថា ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សហគមន៍​កម្ពុជា​របស់​យើង​ដែល​មាន​យើង​ទាំងអស់​គ្នា​ជា​សាក្សី​ស្រាប់ ។ ថ្ងៃនេះ​យើង​សប្បាយ​រីករាយ​ក្រៃ​លែង​ដោយ​បុគ្គលិក​ណា​ហ្គា​វើ​ល​បាន​ស្កាត់​ពី​រាជធានី​ភ្នំពេញ​មក​ទី​នេះ ហើយ​បាន​ចែករំលែក​នូវ​ជំនាញ​និង​បទ​ពិសោធន៍​បាល់ទះ​របស់​ពួក​គេ​ជាមួយ​សិស្ស​របស់​យើង ។ នេះ​ជា​លើក​ដំបូង​សម្រាប់​អនុ​វិទ្យាល័យ​ខ្យោ​ង​ដែល​ទទួល​បានការ​ចាប់អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ពី​វិស័យ​ឯកជន​លើ​វិស័យ​កីឡា​។

មុ​ក ធា​រិ​ទ្ធ ជា​ប្រធាន​ក្រុម​សិស្ស​ខ្យោ​ង​បាន​និយាយ​ថា យើង​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​ឃើញ​បុគ្គលិក​ណា​ហ្គា​វើ​លម​ក​ទី​នេះ​ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​និង​បទ​ពិសោធន៍​របស់​ពួក​គេ​ជាមួយ​យើង ។ ការ​បណ្តុះបណ្តាល​បាល់ទះ​និង​ការ​ប្រកួត​នឹង​ជួយ​បង្កើន​នូវ​ជំនាញ​បាល់ទះ​របស់​យើង និង​រឹត​បន្តឹង​នូវ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​រវាង​​បុគ្គលិក​ណា​ហ្គា​វើ​ល និង​ពួក​យើង​ទាំងអស់​គ្នា ។ យើង​សង្ឃឹមថា យើង​នឹង​តំណាង​ឱ្យ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្ដរជាតិ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន៕