ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​អត់​ស៊ី…​ម្ចាស់​អត់​លិទ្ធ

8 ឆ្នាំ មុន

ឈើ​ជា​សម្បត្តិ​របស់​ជាតិ​…​ ជា​សម្បត្តិ​មហាសាល​របស់​សង្គម ។ ក្នុង​ទស​វត្ស​ចុង​ក្រោយ​នេះ​…​ ឬ​២-៣​ឆ្នាំ​ថ្មី​ៗ​នេះ​…​ ចោរ​ស្រុក​ជា​សេដ្ឋី​មាន​ប្រាក់

ឈើ​ជា​សម្បត្តិ​របស់​ជាតិ​…​ ជា​សម្បត្តិ​មហាសាល​របស់​សង្គម ។
ក្នុង​ទស​វត្ស​ចុង​ក្រោយ​នេះ​…​ ឬ​២-៣​ឆ្នាំ​ថ្មី​ៗ​នេះ​…​ ចោរ​ស្រុក​ជា​សេដ្ឋី​មាន​ប្រាក់​បូក​ជាមួយ​កង​កាវ​បានអំណាច​… ​ប្រមូល​មន្ត្រី​មាន​អំណាច​មួយ​ក្តាប់​តូច​ឃុបឃិត​កាប់​ឈើ ដែល​ជា​សម្បត្តិ​មហាសាល​របស់​ជាតិ​រាប់​ម៉ឺ​ន​… ​រាប់​សែន​ដល់​រាប់​លាន​ម៉ែត្រគូប​អត់​ខ្វះ ឬ​រាប់​សែន រាប់​លាន​ដើម ។​ល​។

ការ​ឃុបឃិត​គ្នា​លួច​សម្បត្តិ​ជាតិ​ស្ទើរ​រលាយ​ទៅ​ហើយ​នេះ វា​ជា​រឿង​ឧក្រិដ្ឋកម្ម​មួយ​ទៅ​ហើយ​…​ លុះ​ពេល​ចាប់​បាន​…​ ចាប់​យក​ឈើ​ប្រមូល​ទុក​ម្តុំ​ទៅ​ហើយ​…​ កត់ត្រា​ទុក​ស្រួល​ទៅ​ហើយ​…​ ​នឹក​ថា ​យ៉ាង​ហោច​ណាស់​រឹបអូស​បាន​សម្បត្តិ​ជាតិ​ខ្លះមក​វិញ​… ​មិន​បាត់​ទាំងស្រុង​ទេ​… ​មិន​រលាយ​រលត់​ពេក​ទេ​…​​ ដូច​បាន​ល្អ​មក​វិញ​ខ្លះ​… ​ព្រោះ​គេ​កាប់ គេ​អារ​ទុក​រួច​ស្រេច​…

ប៉ុន្តែ​ពិតជា​មហា​ឧក្រិដ្ឋកម្ម​មែន​…​ គេ​ដុត​កម្ទេច​ចោល​ទៀត​…​ ដុត​ចោល​ដូច​មាន​កំហឹង​… ទ​ង្វើ​នេះ​អាចោរ​មិន​បាន​ស៊ី​…​​ អា​ម្ចាស់​ក៏​មិន​បាន​លិទ្ធ​ទៀត​…​ តើ​គេ​ចាត់​ទុក​សង្គម​យើង​សព្វ​ថ្ងៃជា​សង្គម​អ្វី​ទៅ​ហ្ន៎ ?
                   អា​ឡេវ