ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជានរណា​? គោ​ពលរដ្ឋ​ពុល​ងា​.​ប់​ទាំង​ហ្វូង​​ក្នុង​ទឹក ស្រែ និង​លើ​ខ្នង​ទំនប់​អាង​ទឹក

2 ឆ្នាំ មុន
  • កំពង់ធំ

ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​សត្វ​គោ​រស់នៅ​ភូមិ​រលួស ក្នុង​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ មួយ​ចំនួន​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ដោយសារ​សត្វ​ចិញ្ចឹម​របស់​ពួក​គាត់​ត្រូវ​បាន​ងា​.​ប់​ជា​ច្រើន ដោយ​ខ្លះ​

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​សត្វ​គោ​រស់នៅ​ភូមិ​រលួស ក្នុង​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ មួយ​ចំនួន​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ដោយសារ​សត្វ​ចិញ្ចឹម​របស់​ពួក​គាត់​ត្រូវ​បាន​ងា​.​ប់​ជា​ច្រើន ដោយ​ខ្លះ​ងា​.​ប់​នៅ​ក្នុង​ទឹក ខ្លះ​ក្នុង​ស្រែ និង​ខ្លះ​ទៀត​នៅ​លើ​ខ្នង​ទំនប់​អាង​ទឹក មូលហេតុ​គឺ​ដោយសារ​តែ​ពុល​ថ្នាំ​គីមី​។

ការងា​.​ប់​សត្វ​គោ​អស់​ជា​ច្រើន​ក្បាល​ខាងលើ ខណៈ​ពេល​ប្រទេស​ជាតិ​កំពុង​តែ​ញាំញី​ដោយ​ជំងឺ​កូ​វី​ដ​១៩​នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ការងារ​សឹងតែ​រក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ពុំ​បាន​ផង​នោះ បែរជា​ពួក​គាត់​មក​ជួប​ប្រទះ​នូវ​រឿង​ជា​អកុសល មិន​គួរ​ណា​មនុស្ស​ចិត្ត​អប្រិយ​មក​បំពុល​សត្វ​គោ​របស់​ពួក​គាត់​ងា​.​ប់​អស់ទាំង​ហ្វូង​យ៉ាង​ដូច្នេះ​សោះ​។

ពាក់ព័ន្ធ​នឹង​ករណី​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ងា​.​ប់​ជា​ច្រើន​ក្បាល់​ខាងលើ​នេះ បើ​តាម​លោក ច័ន្ទ បញ្ញា​វន្ត ប្រធាន​ការិយាល័យ​ផលិក​ម្ម​សត្វ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២១ នេះ​ថា សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ងា​.​ប់​នៅ​ចំណុច​វាល​អូរ​គ្រួ​ស និង​នៅ​លើ​ខ្នង​ទំនប់​អាង​ទឹក ដែល​មាន​ម្ចាស់​ឈ្មោះ​ហៅ​ថា «​តា​អាង​ៗ» ។

លោក​បន្ត​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​លោក​អភិបាលក្រុង​ស្ទឹង​សែន​មក​ថា មាន​សត្វ​គោ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ងា​.​ប់​អស់​ជា​ច្រើន​ក្បាល​នៅ​ទីនោះ លោក ប៉ែន វ​ណ្ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ដែល​ត្រូវ​នឹង​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ បាន​បញ្ជា​មក​លោក​ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ ដោយ​ជិះ​តាម​កាណូត​ទៅ​ដល់​ចំណុច​កើយ​ហេតុ​ខាង​លើ​។ ក្រោយ​ពី​បាន​ធ្វើការ​ត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់ កម្លាំង​ជំនាញ​របស់​លោក​រក​ឃើញ​ថា សត្វ​គោ​ទាំង​អស់នោះ គឺ​បាន​ងា​.​ប់​ដោយសារ​តែ​ពុល​ថ្នាំពុល ពុំ​មែន​ងា​.​ប់​ដោយសារ​តែ​ជំងឺឆ្លង​សត្វ​គោក្របី​នោះ​ឡើយ​។

លោក​បញ្ជាក់​ថា សត្វ​គោ​ដែល​ងា​.​ប់​នេះ លោក​បាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​មាន​ចំនួន​តែ​១៧​ក្បាល​ទេ ដោយសារ​តែ​ការ​ប្រញាប់​ប្រញាល់​ពេក​ឲ្យ​ទាន់សភាពការណ៍ ប៉ុន្តែ​ក្រោយមក​លោក​ទទួល​បាន​ថា រក​ឃើញ​ពុំ​ទាន់​អស់​ទេ គឺ​នៅ​សល់​១​ក្បាល​ទៀត សរុប​សត្វ​គោ​ងា​.​ប់ ចំនួន​១៨​ក្បាល ដែល​ជា​របស់​ម្ចាស់ ទី​១- ឈ្មោះ ចេ​ត ជី​ន ងា​.​ប់​គោ​ចំនួន​១០​ក្បាល ទី​២-​ឈ្មោះ ហ៊ុ​ប វិបុល ងា​.​ប់ គោ​ចំ​នួ​១​ក្បាល ទី​៣-​ឈ្មោះ រ៉ា វី​ន ងា​.​ប់​គោ​ចំនួន​៦​ក្បាល និង​ទី​៤-​ឈ្មោះ អ៊ុ ចក់ ងា​.​ប់​គោ​ចំនួន​១​ក្បាល ម្ចាស់​សត្វ​គោ​ទាំង​៤​នាក់​នេះ គឺ​រស់នៅ​សង្កាត់​ស្រ​យ៉ូ​វ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ខាង​ជំនាញ​របស់​លោក​គឺ​មាន​តួនាទី​ត្រឹមតែ​ត្រួតពិនិត្យ​នៃ​ការងា​.​ប់ និង​បាន​ហាមប្រាម​មិន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​យក​សាច់សត្វ​គោ​ដែល​បាន​ងា​.​ប់​ដោយសារ​ថ្នាំពុល​ខាងលើ​នេះ ទៅ​បរិភោគ ឬ​ក៏​យក​ទៅ​ធ្វើ​ចរាចរណ៍​លក់ដូរ​សាច់សត្វ​ទាំង​អស់នោះ​ឡើយ ព្រោះ​វា​នាំ​ឲ្យ​អ្នក​ទទួលទាន​សាច់សត្វ​ទាំងនោះ​គ្រោះថ្នាក់ ចំណែក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​គោ​របស់​ពលរដ្ឋ​ងា​.​ប់​នោះ គឺ​ស្ថិត​នៅ​លើ​អាជ្ញាធរ ម្ចាស់​គោ និង​ស្វែងរក​អ្នក​ប្រើប្រាស់​ថ្នាំពុល​មក​រក​ដំណោះស្រាយ​ចាត់ការ​តាម​នីតិ​រិ​ធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ