ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលមានកម្លាំងយ៉ាងណាដែរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃនេះសូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើ មានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨…

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃនេះសូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើ មានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ នេះឱ្យដងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៧៧ រៀល ខណៈ ១ អឺរ៉ូ ទិញចូល ៤៧១២ រៀល លក់ចេញ៤៧៥៩ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៨៣ រៀល លក់ចេញ ៣០១៣ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យន់ចិន គឺ ១ យន់ចិន ទិញចូល ៦៣៣ រៀល លក់ចេញ ៦៣៩ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៥១ រៀល លក់ចេញ ៣៦៨៨ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៤២ រៀល លក់ចេញ ៣៤៦ រៀល ។

ថ្ងៃនេះដែរហាងឆេងប្រាក់ដុល្លារស៊ីងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០២ រៀល លក់ចេញ ៣០៣២ រៀល ខណៈដែល ១ បាតថៃ ទិញចូល ១២១ រៀល លក់ចេញ ១២២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕  

                                       

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ