ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពីរ​លូត​កូន ស្ត្រី​គួរ​ឈ្វេងយល់ពី​ប្រការ​ដែល​គួរ​ធ្វើ​និង​គួរតែ​ចៀសវាង

10 ឆ្នាំ មុន

ការ​រលូត​កូន​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ដែល​ស្ដ្រី​ធ្លាក់ឈាម​ច្រើន​នាំ​ឱ្យ​ស្លេកស្លាំង​ហើយ​បើ​មិន​មានការ​ទប់ស្កាត់​ទេ​អាច​ឈាន​ទៅ​ស្លាប់​បាន​។ ដូច្នេះ​នៅ​ពេល​ដែល​មាន​បញ្ហា​រលូត​កូន ស្ត្រី​ខ្លួនឯង​គប្បី​ឈ្វេងយល់

ការ​រលូត​កូន​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ដែល​ស្ដ្រី​ធ្លាក់ឈាម​ច្រើន​នាំ​ឱ្យ​ស្លេកស្លាំង​ហើយ​បើ​មិន​មានការ​ទប់ស្កាត់​ទេ​អាច​ឈាន​ទៅ​ស្លាប់​បាន​។ ដូច្នេះ​នៅ​ពេល​ដែល​មាន​បញ្ហា​រលូត​កូន ស្ត្រី​ខ្លួនឯង​គប្បី​ឈ្វេងយល់​នូវ​ប្រការ​ដែល​គួរ​ធ្វើ និង​ប្រការ​ដែល​មិន​គួរ​ចៀសវាង ដើម្បី​រក្សា​សុខភាព​របស់​ខ្លួន​ឲ្យ​ត្រលប់​មក​រក​សភាព​ដើម​វិញ​។

ដំណោះស្រាយ​ដែល​ប្រសើរ​បំផុត​នោះ គួរ​ស្ត្រី​ទៅ​រក​អ្នកជំនាញ​ផ្តល់​គំនិត​ផ្តល់​យោបល់ និង​ធ្វើ​ទៅ​តាម​វេជ្ជបញ្ជា​ទើប​អស់​សង្ស័យ​។ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លះ​ទាក់ទង​នឹង​ប្រការ​ដែល​គួរ​ចៀសវាង និង​មិន​គួរ​ចៀសវាង​៖

១-​ប្រការ​ដែល​គួរ​ចៀសវាង​មាន​ដូច​ជា​៖
-​ចៀសវាង​ការងារ​ធ្ងន់​ក្នុងអំឡុងពេល​២៣​ថ្ងៃ​បន្ទាប់​ពីរ​លូត
-​អាច​ចាប់ផ្តើម​រួម​ភេទ​បន្ទាប់​ពី​ឈប់​ធ្លាក់ឈាម​២​ថ្ងៃ
-​មិន​ត្រូវ​ដាក់​វត្ថុ​អ្វី​នៅ​ក្នុង​ស្បូន

២-​ប្រការ​ដែល​គួរ​ធ្វើ​មាន​ដូច​ជា​៖
-​អាច​ធ្វើការ​ងារ​បាន​ធម្មតា​វិញ​នៅ​ពេល​ដែល​ស្ត្រី​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុខភាព​ល្អ​ឡើង​វិញ​ហើយ ។
-​លេបថ្នាំ​តាម​វេជ្ជបញ្ជា​ឲ្យ​បាន​ត្រឹមត្រូវ ។

៣-​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​ជា​ករណី​មិនធម្មតា ស្ត្រី​ត្រួ​វ​តែ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​ដូច​ជា​៖
-​ក្តៅខ្លួន
-​ឈឺ​ចុកចាប់​ក្នុង​ពោះ
-​ក្អួត ចង្អោរ
-​វិលមុខ ឈឺក្បាល និង​អស់កម្លាំង
-​ធ្លាក់ឈាម​មិន​ឈប់
-​ធ្លាក់ឈាម ហើយ​មាន​ក្លិនស្អុយ​។

៤-​បន្ទាប់​ពីរ​លូត​កូន ស្ត្រី​អាច​ជួប​នូវ​បញ្ហា​មួយ​ចំនួន តែ​វា​ជា​សញ្ញា​ធម្មតា​បន្ទាប់​ពី​មានការ​រលូត​រួច និង​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ដែល​មាន​ដូច​ជា​៖
-​ធ្លាក់ឈាម និង​ឈឺពោះ​ដូច​មក​រដូវ​ធម្មតា​អាច​មាន​រយៈពេល​រហូត​ដល់​១​ស​ប្តា​ហ៍
-​អាច​មាន​អាការ​អស់កម្លាំង​តិចតួច​និង​អាច​មាន​អារម្មណ៍​តានតឹង ឬ​ស្មុគស្មាញ​នៅ​ចន្លោះ ពី​២​ទៅ​៣​ថ្ងៃ​ដំបូង​។
-​អាច​នឹង​ចាប់ផ្តើម​មាន​រដូវ​ឡើង​វិញ​នៅ​ចន្លោះ​ពី​៤​ទៅ​៨​ស​ប្តា​ហ៍

ស្ត្រី​គ្រប់​រូប​គប្បី​ដឹង​ថា ទោះបីជា​ស្ត្រី​ចង់បាន​កូន​ឬ​មិន​ចង់បាន​កូន​ក៏​ដោយ គួរតែ​ប្រើ​មធ្យោបាយ​ពន្យារកំណើត​យ៉ាង​ហោច​ឲ្យ​បាន​៦​ខែ ក្រោយ​រលូត​កូន​រួច ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​ការ​មាន​ផ្ទៃពោះ​ពោរពេញ​ទៅ​ដោយ​សុខភាព​ល្អ និង​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ក៏​មានការ​លូតលាស់​ពេញលេញ ៕