ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោល​សព​ទារក​លើ​ផ្លូវ​៣៧១ ទំនង​កើត​មិន​គ្រប់​ខែ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៨ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ មីនា ២០១៦ មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​សាកសព​ទារក​ត្រូវ​គេ​ប្រទះ​ឃើញ​តាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុង​ក្រុម​ទី​១ ភូមិ​ទារ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

បើ​តាម​ការ​ពិនិត្យ​លើ​សព​ទារក ​ត្រូវ​គេ​សង្ស័យថា ​អាច​កើត​មិន​គ្រប់​ខែ​ ។ បច្ចុប្បន្ន កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ និង​ប្រជា​ការពារ​កំពុង​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ផង​ដែរ ។