ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​របៀប​បញ្ចូល​ចំណេះដឹង​ទៅ​កាន់​ខួរក្បាល

8 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​មាន​ជំនឿ​ថា​ការ​បញ្ចូលចំណេះដឹង​ដោយ​ផ្ទាល់​ទៅ​កាន់​ខួរក្បាល​មាន​តែ​ក្នុង​ប្រលោមលោក​បែប​វិទ្យាសាស្ត្រ​រឿង The Matrix ប៉ុណ្ណោះ ។ យ៉ាងណាមិញ​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា បាន​អភិវឌ្ឍ​ឧបករណ៍​តំណាង

អ្នក​វិទ្យាសាស្ត្រ​មាន​ជំនឿ​ថា​ការ​បញ្ចូលចំណេះដឹង​ដោយ​ផ្ទាល់​ទៅ​កាន់​ខួរក្បាល​មាន​តែ​ក្នុង​ប្រលោមលោក​បែប​វិទ្យាសាស្ត្រ​រឿង The Matrix ប៉ុណ្ណោះ ។ យ៉ាងណាមិញ​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា បាន​អភិវឌ្ឍ​ឧបករណ៍​តំណាង​ឱ្យ​លក្ខខណ្ឌ​ពិត​ដែល​អាច​បញ្ចូល​រាល់​ចំណេះដឹង ផ្សេង​ៗ​ទៅ​កាន់​ខួរក្បាល​របស់​មនុស្ស​ម្នាក់​ដោយ​ផ្ទាល់ និង​បង្រៀន​ពួក​គេ​ពី​ជំនាញ​ថ្មី​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ។ បើ​ប្រៀបធៀប​វា​ទៅ​នឹង​ជីវិត​ពិត គឺជា «​សិល្បៈ​ធ្វើ​ត្រាប់​ជីវិត​» ។

ពួក​គេ​ជឿជាក់​ថា វា​អាច​នឹង​ក្លាយជា​ដំណាក់កាល​ដំបូង​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី Software កម្រិត​ខ្ពស់​ដែល​នឹង​បង្កើត​បានជា​ការ​សិក្សារ​ពី​ការណ៍​ពិត​ដូច​ក្នុង​រឿង The Matrix ដែរ ។ ក្រុម​អ្នក​ស្រាវជ្រាវ​ពី​មន្ទី​ពិសោធន៍ HRL  ដែល​មាន​មូលដ្ឋាន​នៅ​កាលី​ហ្វ័​៊​រ​នី​ញ៉ា​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​វិធីសាស្ត្រ​ដើម្បី​ពង្រីក​ការ​សិក្សា ។

ពួក​គេ​បាន​សិក្សា​ពី​សញ្ញា​អគ្គិសនី​ក្នុង​ខួរក្បាល​មនុស្ស​នៃ​ការ​បណ្តុះបណ្តាល​សាកល្បង ហើយ​បន្ទាប់​មក​បញ្ចូល​ទិន្នន័យ​ទៅ​កាន់​ប្រព័ន្ធ​ណឺរ៉ូន ។ លោក​វេជ្ជបណ្ឌិត ម៉ា​ថា​យ ហ្វ៊ី​លី​ប​និយាយ​ថា «​ប្រព័ន្ធ​របស់​ពួក​យើង​គឺជា​ប្រព័ន្ធ​ដំបូង​គេ​ក្នុង​ចំណោម​ប្រព័ន្ធ​ប​ញ្ចូ​ន​ទិន្នន័យ​ទៅ​កាន់​ខួរក្បាល ។ អ្វី​ៗ​គ្រប់យ៉ាង​នឹង​កើត​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ពោល​គឺ​មនុស្ស​គ្រប់​រូប​មាន​លទ្ធភាព​បញ្ចូល​ទិន្នន័យ ជា​ពិសេស​ចំណេះដឹង​ទៅ​កាន់​ខួរក្បាល ដែល​ពី​មុន​មាន​តែ​ក្នុង​រឿង​ប្រលោមលោក ឬ​ភាពយន្ត​ប៉ុណ្ណោះ​» ៕