សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទចែកចាយថ្នាំញៀន
ខេត្តព្រះវិហារ ៖ មន្ត្រីយោធាការិយាល័យទី២ កងពលតូចអន្តរាគមន៍៨ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ ៖ មន្ត្រីយោធាការិយាល័យទី២ កងពលតូចអន្តរាគមន៍៨ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ ៖ មន្ត្រីយោធាការិយាល័យទី២ កងពលតូចអន្តរាគមន៍៨ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ខណៈជនសង្ស័យធ្វើសកម្មភាពចែកចាយសារធាតុញៀន កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី៧ មីនា ២០១៦ នៅចំណុចមុខសួនបណ្តុះកូនឈើ ស្ថិតក្នុងភូមិមរតតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ។
លោកវរសេនីយ៍ទោ ផង់ មឿន នាយការិយាល័យទី២ នៃកងពលតូចអន្តរាគមន៍៨ បានឲ្យដឹងនៅថ្ងៃទី៧ មីនា ថា ជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះ យាន សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិធម្មជាតិ ឃុំស្រឯម ស្រុកជាំក្សាន្ត និងម្នាក់ទៀត ឈ្មោះ ហាំង ឌីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលតាមី ឃុំកន្ទួត ស្រុកជាំក្សាន្ត ។ ចំណែកវត្ថុតាងដកហូត រួមមាន ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា១កញ្ចប់ធំ W.Y១កញ្ចប់តូច កូនពូថៅដៃ១ ទូរស័ព្ទដៃ៣គ្រឿង កាបូបលុយ២ ប្រាក់ខ្មែរ១៥ម៉ឺនរៀល និងម៉ូតូ២គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ