ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងសោកសៅបំផុត! លោកព្រឹទ្ធាចារ្យ លី ប៊ុនយីម ទទួលមរណភាពហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត ព្រោះ​នៅ​មុន​នេះ​បន្តិច​សាច់ញាតិ​របស់​លោក​ព្រឹទ្ធាចារ្យ លី ប៊ុ​ន​យី​ម បាន​ប្រកាស​ឱ្យ​ដឹង​ថា លោក​ព្រឹទ្ធាចារ្យ​ផ្នែក​សិល្បករ​រៀមច្បង ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ តាំងពី​សម័យ​ដើម​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត ព្រោះ​នៅ​មុន​នេះ​បន្តិច​សាច់ញាតិ​របស់​លោក​ព្រឹទ្ធាចារ្យ លី ប៊ុ​ន​យី​ម បាន​ប្រកាស​ឱ្យ​ដឹង​ថា លោក​ព្រឹទ្ធាចារ្យ​ផ្នែក​សិល្បករ​រៀមច្បង ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ តាំងពី​សម័យ​ដើម​រូប​នេះ បាន​ទទួល​រម​ណ​ភាព នៅ​វេលា​ម៉ោង​ប្រមាណ​ជិត ១២ ថ្ងៃត្រង់ ថ្ងៃ​ទី ៥ ខែតុលា ឆ្នាំ​២០២១ នេះ ។

ដំណឹង​មរណភាព​របស់​ផលិតករ​ភាពយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ​ក្នុង​កំលុង​ឆ្នាំ​១៩៧០ លោក លី ប៊ុ​ន​យី​ម ដែល​ជា​ចាងហ្វាង​ផលិតកម្ម​រន្ទះ​ពេជ្រ​ភាពយន្ត ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុម​គ្រួសារ​របស់​លោក​ផ្ទាល់ ។ «​សូម​លោក​ប្តី​ទៅ​សោយសុខ​ឋាន​ដ៏​ខ្ពង់ខ្ពស់ ទៅ​ឋានសួគ៌​ណា​ប្តី​សម្លាញ់​ខ្ញុំ ស្រលាញ់​បង​ខ្លាំង​ណាស់ គាត់​ស្លាប់​ម៉ោង ១១.៥០ នាទី​ព្រឹក​ថ្ងៃ​ទី ៥ ខែតុលា ឆ្នាំ ២០២១» ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Soly Roth ដែលអះអាងថាជាភរិយារបស់លោក និងបានបង្ហោះរូបថត​អម​ជាមួយ​រូបថត​លោក លី ប៊ុ​ន​យី​ម ។

លោក លី ប៊ុ​ន​យី​ម មុន​ទទួលអនិច្ចកម្ម​នា​ថ្ងៃ​អង្គារ ទី​០៥ ខែតុលា ឆ្នាំ​២០២១ នេះ គឺ​លោក​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​សម្រាក​ព្យាបាល​កាលពីដើម​ស​ប្តា​ហ៍​មុន ។ តែ​ស្ថានភាពរបស់លោក គឺធ្ងន់ធ្ងរ ​ក្រោយ​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ-១៩ ដោយលោក​ព្រឹទ្ធាចារ្យ លី ប៊ុ​ន​យី​មក្រៅពី​ឆ្លង​កូ​វី​ដ​-១៩ ក៏​​មាន​ជំងឺ​ប្រចាំ​កាយច្រើនមុខ​ផង​នោះ​។

កូនប្រុស​របស់​លោក គឺ​លោក លី រ​ដ្ឋា ធ្លាប់បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា កាលពី​ស​ប្តា​ហ៍​មុន​ថា បច្ចុប្បន្ន​លោក​មិន​ទាន់​ដឹង​ពី​ស្ថានភាព​វិវត្តន៍​ថ្មី​បន្ថែម​ទៀត​ពី​ឪពុក​របស់​លោក​ឡើយ ដោយសារ​លោក​កំពុង​ស្ថិត​នៅ​សហរដ្ឋអាមេរិក​។ លោក​បញ្ជាក់​ថា នា​ពេល​នេះ​លោក​គ្រាន់តែ​ដឹង​ឪពុក​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​មួយ​កន្លែង​នា​ខេត្តកណ្តាល​។ លោក​បន្ថែម​ថា នៅ​ពេល​សម្រាក​ព្យាបាល​ដោយ​ជំងឺ​កូ​វី​ដ​១៩​នោះ​ក្រុម​គ្រួ​សារបាន​ប្រាប់​អោយ​សាច់ញាតិ​អោយ​ត្រៀម​ចិត្ត ព្រោះ​ឪពុក​របស់​លោក​អាច​នៅ​បន្ត​ត្រឹម​មួ​យស​ប្តា​ហ៍​ ឬ​លើ​ល​ពី​នេះ​តិចតួច​ប៉ុណ្ណោះ​។

លោក​ថា បច្ចុប្បន្ន​ឪពុក​របស់​លោក​មាន​វ័យ​៨៧​ឆ្នាំ​ហើយ ហើយ​សម្រាក​តែ​នៅ​លើ​គ្រែ​ដោយ​មាន​ជំងឺ​ប្រចាំ​កាយ ខ​ណះ​ពេល​ខ្លះ​ឪពុក​របស់​លោក​ក៏​មានការ​វង្វេងវង្វាន់​ផង​ដែរ​។ លោក​និយាយ​ថា គាត់​ចាស់ជរា មាន​ជំងឺ​ប្រចាំ​កាយ​ទៀត ដូចនេះ​នៅ​ពេល​មាន​ជំងឺ​កូ​វី​ដ​វាយលុក​ទៀត​នោះ​វា​ជា​ការ​ពិបាក​ណាស់ បើ​សូ​ម្បី​ក្មេង​នៅ​ពិបាក ចុះ​ទម្រាំ​គាត់​ចាស់​។ យ៉ាងណា បើ​តាម​លោក លីរ​ដ្ឋា រហូត​មក​ដល់​ពេល​នេះ​លោក​នៅ​មិន​ទាន់​ដឹង​ទេ​ថា ឪពុក​របស់​លោក​បាន​ឆ្លង​ជំងឺ​នេះ​មកពីណា បើ​គាត់​នៅ​តែ​ផ្ទះ​។

លោក​បញ្ជាក់​ថា ឪពុក​លោក​សម្រាក​តែ​នៅផ្ទះ​ដោយ​មាន​អ្នក​មើលថែ​បញ្ចុក​បាយ រឿង​អ្វី​បាន​គាត់​ឆ្លង​ជំងឺ​នេះ​។ យ៉ាងណា​លោក​គិត​ថា ឪពុក​របស់​លោក​ទំនងជា​អាច​ឆ្លង​មក​ពី​សមាជិកគ្រួសារ​ដែល​មើលថែ​ឪពុក​របស់​លោក ព្រោះ​បច្ចុប្បន្ន​លោក​កំពុង​ស្នាក់​នៅ​ជាមួយនឹង​នារី​ម្នាក់​ដែល​លោក​មិនដឹង​ច្បាស់​ថា គាត់​ជា​ភរិយា​ថ្មី​ឪពុក​លោក​ឬ​យ៉ាងណា ។

គួរ​បញ្ជាក់​ថា ស្នាដៃ​របស់​លោក លី ប៊ុ​ន​យី​ម មាន​ច្រើន​ណាស់ សុទ្ធ​សឹង​ជា​រឿង​ល្បីល្បាញ​ខ្លាំង ក្នុង​នោះ មាន​ដូច​ជា​រឿង សព្វ​សិទ្ធិ​, អដ្ឋិ​សុវណ្ណ​ច័ន្ទ​កេសរ​, សំគម​បាញ់​លលក​, អន​អេ​ី​យ​ស្រី​អន​, ពុទ្ធិ​សែន​នាង​ក​ង្រី​, និង​រឿង​សេះ​សមុទ្ទ​ជាដើម​។​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ