តូចចិត្តមានជំងឺប្រចាំកាយចង.កសម្លាប់ខ្លួនចោលប្រពន្ធកូន
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដោយសារតែតូចចិត្តខ្លួនមានជំងឺប្រចាំកាយបានយកខ្សែគោចង.កសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរំលង
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដោយសារតែតូចចិត្តខ្លួនមានជំងឺប្រចាំកាយបានយកខ្សែគោចង.កសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរំលង
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដោយសារតែតូចចិត្តខ្លួនមានជំងឺប្រចាំកាយបានយកខ្សែគោចង.កសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ មីនា ២០១៦ នៅចំណុចខាងក្រោយផ្ទះ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំគោកបន្ទាយ ស្រុករលារប្អៀរ ។
ស្ត្រីឈ្មោះ ឃុន អ៊ុល អាយុ៣៤ឆ្នាំ ត្រូវជាប្រពន្ធបាននិយាយថា ប្តីរបស់គាត់ ឈ្មោះ ជា សុខុម អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ប្តីគាត់មានជំងឺប្រចាំកាយច្រើនឆ្នាំមកហើយ រាល់ថ្ងៃគាត់តែងតែនិយាយប្រាប់អ្នកជិតខាងដដែលៗថា គាត់មិនចង់រស់ទេ កុំនាំឱ្យមានការពិបាកដល់ប្រពន្ធនិងកូន ព្រោះតែគាត់មានជំងឺ ប្រចាំកាយបានចំណាយប្រាក់ព្យាបាលគាត់អស់ច្រើនមកហើយនៅតែមិនជា តើឱ្យគាត់រស់នៅយ៉ាងម៉េច? ប៉ុន្តែមិនមានអ្នកម្នាក់ចាប់អារម្មណ៏នោះទេ ។
លុះនៅយប់កើតហេតុ នៅក្នុងភូមិមានកម្មវិធីចាក់ធុងបាស់រាំលេងកម្សាន្ត ពេលនោះគាត់ដេកនៅលើគ្រែជាធម្មតា ហើយកូនៗក៏នាំគ្នាទៅរាំលេងកម្សាន្តជាមួយគេឯងក្នុងភូមិ រហូតដល់ម៉ោង១២យប់ទើបកូនៗត្រឡប់មកផ្ទះវិញ មិនឃើញឪពុកនៅលើគ្រែក៏នាំគ្នាដើរកទាំងយប់ ស្រាប់តែប្រទះឃើញចង.កនឹងដើមពពេល ដែលនៅចម្ងាយ៥០ម៉ែត្រពីផ្ទះ ស្លាប់បាត់ទៅហើយ ។
នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុករលារប្អៀរបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ លោកបានឱ្យមន្ត្រីប៉ុស្តិ៍គោកបន្ទាយ ចុះទៅពិនិត្យ និងបានធ្វើកំណត់ហេតុទាំងយប់ លុះព្រឹកឡើងមន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច័យលើសពជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះបានចង.កធ្វើអត្តឃាតខ្លួនឯង ពុំមានរឿងឃាតកម្មអ្វីនោះឡើយ ហើយក៏ប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ