រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌសែនសុខ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ម៉ក់ ហុង អធិការខណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបក្រុមចែកចាយថ្នាំញៀទាំងកណ្តាលអធ្រាត្រ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៨ មីនា ស្ថិតនៅក្នុងភូមិរោងចក្រក្រុម៥ ផ្លូវលំសង្កាត់ភ្នំញពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យទាំង៣នាក់ មាន ១-ឈ្មោះ រុន នុរិន្ទរស្មី អាយុ៣៣ឆ្នាំ មុខរបរជាមន្ត្រីយោធាស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ ២-ឈ្មោះ រស់ តុលា អាយុ៣៣ឆ្នាំ ជាអ្នកលក់សាច់ឆ្កែ មានស្រុកកំណើតក្នុងភូមិក្បាលកោះ ឃុំពោធិ៍ញាណ ស្រុកស្វាយរៀង ខេត្តស្វាយរៀង និង៣-ឈ្មោះ អ៊ុំ ចំរើន អាយុ៣០ឆ្នាំ ជាចុងភៅមានស្រុកកំណើតក្នុងភូមិរការោង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដែលដកហូតបាន មានថ្នាំញៀន២កញ្ចប់ធំ ម៉ូតូ១គ្រឿង កាំភ្លើងខ្លីម៉ាករ៉ូឡូបាញ់ខ្យល់១ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន ព្រមទាំងរកឃើញកាបូបមនុស្សស្រីជាច្រើន ថែមទាំងមានស្លាកលេខម៉ូតូមួយចំនួនទៀតផងដែរ ៕
ចែករំលែកព័តមាននេះ