បាត់ខ្លួន៥ថ្ងៃ ឃើញសពហើមរលួយនៅលើផ្លូវរទេះ
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នៅតាមផ្លូវរទេះក្បែរដីចម្ការមួយកន្លែងក្រោយបន្ទាយយោធភូមិភាគ
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នៅតាមផ្លូវរទេះក្បែរដីចម្ការមួយកន្លែងក្រោយបន្ទាយយោធភូមិភាគ
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នៅតាមផ្លូវរទេះក្បែរដីចម្ការមួយកន្លែងក្រោយបន្ទាយយោធភូមិភាគ ស្ថិតនៅក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ដោយសារតែគេប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងព្រៃរហូតរលេះរលួយទៅហើយ ។
មន្ត្រីនគរបាលស្រុករលាប្អៀរបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សំ ពិសិដ្ឋ អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ។ បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបាននិយាយថា ជនរងគ្រោះមានជំងឺសរសៃប្រសាទច្រើឆ្នាំមកហើយ និងមានដំបៅពេញខ្លួនទៀតផង មុនពេលដែលគេប្រទះឃើញស្លាប់នេះ គឺគាត់បានបាត់ពីផ្ទះចំនួន៥ថ្ងៃមកហើយ ក្រុមគ្រួសារបាននាំគ្នាតាមរកដែរ តែរកមិនឃើញុ ។ លុះនៅម៉ោងប្រមាណជាង១រសៀលថ្ងៃខែខាងលើក៏មានគេប្រទះឃើញដេកស្លាប់ ដោយសាកសពហើមរលួយលើខ្លួន មានសភាពខ្លោចខ្មៅ ថែមទាំងធ្លាយពោះវៀនចេញមកក្រៅទៀតផង ។
ក្រោយពីធ្វើកោសល្យវិច័យរួចមក មន្ត្រីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុករលារប្អៀរ បានឱ្យដឹងថា សពបុរសរូបនោះ មិនមែនជាករណីឃាតកម្មនោះទេ គឺស្លាប់ដោយខ្លួនឯង រួចក៏ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ