ខេត្តកំពត ៖ បុរសចំណាស់ម្នាក់បានចង.កធ្វើអត្តឃាតខ្លួនឯងស្លាប់ភ្លាមៗគ្មានអ្នកជួយសង្គ្រោះទាន់ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិដំណាក់ត្រយ៉ឹង ឃុំតាកែន ស្រុកឈូក ខណៈបុរសចំណាស់រូបនេះទិញស្រាសផឹកអស់១ពាន់រៀលស្រវឹងមានទំនាស់ជាមួយប្រពន្ឋ ប្រើអំពើហិង្សាវាយប្រពន្ឋនឹងខ្នងពូថៅបណ្តាលឲ្យរងរបួសធ្ងន់ និងអ្នកចូលទៅជួយឃាត់រងរបួស៤នាក់ផងដែរ ។
លោក អ៊ូ ហាន នាយរងប៉ុស្តិ៍រដ្ឋបាលតាកែន បានឲ្យដឹងថា បុរសចំណាស់ដែលចង.កសម្លាប់ខ្លួននេះ ឈ្មោះ ភោគ រុន អាយុ៦២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ ក្រោយពីផឹកស្រាស្រវឹងឈ្លោះប្រកែកជាមួយប្រពន្ឋ ស្ទុះទៅយកខ្នងពូថៅវាយទៅលើស្ត្រីជាប្រពន្ឋបែកក្បាល ពេលឃើញដូច្នេះក្មួយប្រុសម្នាក់ដែលនៅផ្ទះក្បែរគ្នារត់ទៅឃាត់ក៍ត្រូវបុរសនោះវាយនឹងខ្នងពូថៅឲ្យរបួសក្បាល២កន្លែងទៀត ក្រោយមកកូនស្រីបង្កើតរត់មកជួយឃាត់ក៍ត្រូវបុរសនោះវាយនឹងខ្នងពូថៅទៀតរបួសស្រាល ។
លោកនាយរងប៉ុស្តិ៍បានបន្តថា បន្ទាប់ពីវាយអ្នកទៅឃាត់ឲ្យរងរបួសអស់៣នាក់ហើយក៍ដើរសំដៅទៅផ្ទះបងថ្លៃប្រុសនៅខាងក្រោយផ្ទះចម្ងាយប្រហែលជា៥០ម៉ែត្រ ពេលទៅដល់ផ្ទះបងថ្លៃក៍ត្រូវបងថ្លៃស្តីបន្ទោសថា ម៉េចបានបអូនឯងធ្វើអីចឹងក៍ត្រូវបុរសរូបនេះវាយបីខ្នងពូថៅ បណ្តាលឲ្យបែកក្បាលហូរឈាមកក្លាក់ ហើយត្រូវបានក្រុមគ្រួសារ និងអ្នកស្រុកជួយយកអ្នករបួសទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។ ជាមួយគ្នានោះ បុរសរូបនេះក៍ដើរមកផ្ទះវិញចូលសម្ងំក្នុងផ្ទះដោយគ្មានអ្នកណាហ៊ានដើរតាមឡើយ ។
លោកនាយរងប៉ុស្តិ៍បានបន្តទៀតថា ក្រោយពីបុរសរូបនោះចូលទៅក្នុងផ្ទះយូរមិនឃើញចេញ មានស្ត្រីចំណាស់ដែលនៅក្បែរគ្នាហើយធ្លាប់អប់រំបុរសរូបនោះកន្លងមក គាត់បានតាមមកមើល មុនដំបូងស្ត្រីចំណាស់រូបនោះដើរក្រឡឹងជុំវិញផ្ទះ ដោយហៅឈ្មោះបុរសរូបនោះតិចៗ អត់មានឮសូរឆ្លើយក៍លួចមើលតាមប្រហោងជញ្ជាំងផ្ទះឃើញជើង ពេលនោះស្ត្រីរូបនោះក៍បានស្រែកហៅខ្លាំងៗអត់ឮឆ្លើយទៀតក៍ហែកជញ្ជាំងមើលស្រាប់តែឃើញបុរសរូបនេះចង.កដោយខ្សែនីឡុងភ្ជាប់នឹងមេដំបូលផ្ទះស្លាប់បាត់ទៅហើយ ក៍ស្រែកហៅអ្នកជិតខាងរួចផ្អើលឆោឡោរឡើងតែម្តង ៕
ចែករំលែកព័តមាននេះ