ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ពុទ្ធបរិស័ទក្នុងពិធី​​បុណ្យ​ភ្ជុំបិណ្ឌ ក្នុង​បរិបទ​កូ​វីដ​

1 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ក្រោយ​ពេល​មាន​សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត ក្នុង​បម្រាម​ការ​ជួបជុំ

ខេត្ត​សៀម​រា​ប ៖ ក្រោយ​ពេល​មាន​សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត ក្នុង​បម្រាម​ការ​ជួបជុំ ការ​ប្រមូលផ្តុំ​គ្នា នៅ​តាម​ទី​វត្ត​អារាម​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់ និង​កាត់​ផ្តាច់​ខ្សែចម្លង​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ​នោះ នា​ថ្ងៃទី​៣ ខែតុលា ឆ្នាំ២០២១​នេះ យើង​បាន​សង្កេត​ឃើញ​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ បាន​នាំ​គ្នា​យក​ចង្កា​ន់​ឆ្ពោះទៅ​កាន់​ទី​វត្ត ដើម្បី​ប្រគេន​ដល់ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​នៅ​តាម​ទី​វត្ត នៅ​ខេត្តសៀមរាប ។

តាម​ការ​បញ្ជាក់​របស់​លោកតា​គណៈកម្មការ​វត្ត​បាន​ឲ្យ​ដឹង​ថា នៅ​តាម​ទី​វត្ត​អារាម ទាំង​ព្រះសង្ឃ តា​អាចារ្យ និង​ប្រជា​ពុទ្ធបរិស័ទ បាន​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​កាត់​បន្ថយ​ការ​ជួបជុំ​របស់​បងប្អូន​ពុទ្ធ​បរិស័ទ ព្រមទាំង​បាន​ណែនាំ​សូម​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ ដែល​បាន​យក​ចង្ហាន់​មក​វេរ​ប្រគេន​ព្រះសង្ឃ និង​បង្សុកូល​ឧទ្ទិស​ជូន​ដល់​ដូនតា​ញ្ញាតិ​ការ​៧សណ្តាន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៃ​បរិបទ​ជម្ងឺ​កូ​វីដ​១៩​នេះ គឺ​ត្រូវ​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​សូម​កុំ​ជួបជុំ​មនុស្ស​ច្រើន ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​-១៩ ។

លោកតា​អាចារ្យ​បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​កាត់​ខ្សែចម្លង​ជម្ងឺកូ​វីដ ទាំង​ព្រះសង្ឃ ត្រូវ​បាន​រក្សា​នូវ​គម្លាត​​សុវត្ថិភាព ព្រម​ទាំង​ធ្វើ​អនាម័យ ដោយ​មាន​បាញ់​អាល់ កុ​ល​លាងដៃ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹម និង​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​គ្នា​នៅ​ពេលធ្វើការ​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ និង​ពិធី​បង្សុកូល​ផង​ដែរ ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture