ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ឈាន​ប​ដ្ឋា​ន និង​ស្រះ​ទឹក ជា​អំណោយ​របស់​លោករដ្ឋ​មន្ត្រី​ ស៊ុ​យ សែ​ម

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ឈាបនដ្ឋាន​និង​ស្រះ​ទឹក ដែល​ទើប​ស្ថាបនា​រួច នៅ​វត្ត​មុនី​សាគរ ហៅ​រាំង​ទិល ស្ថិត​នៅ​ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង​ខេត្តពោធិ៍សាត់ បាន​រៀបចំ​ពិធី​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ មីនា ២០១៦ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល ចុះ​ជួយ​ខេត្តពោធិ៍សាត់ និង​លោក​ជំទាវ ។

ខេត្តពោធិ៍សាត់ ៖ ឈាបនដ្ឋាន​និង​ស្រះ​ទឹក ដែល​ទើប​ស្ថាបនា​រួច នៅ​វត្ត​មុនី​សាគរ ហៅ​រាំង​ទិល ស្ថិត​នៅ​ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង​ខេត្តពោធិ៍សាត់ បាន​រៀបចំ​ពិធី​សម្ភោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ មីនា ២០១៦ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល ចុះ​ជួយ​ខេត្តពោធិ៍សាត់ និង​លោក​ជំទាវ ។

ក្នុង​ឱកាស​នោះ ក៏​មានការ​ចូលរួម​ពី​លោក​ខូ​យ សុខា ប្រធាន​ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់​, លោក​ជំទាវ​ឧកញ៉ា​ភាព ហៀ​ក ប្រធាន​ក្រុម​ហ៊ុនស្រា​បៀរ​កម្ពុជា និង​លោក​ជំទាវ​ឧកញ៉ា​យិ​ន ផា​ន្នី អភិបាល​កាសែត​កោះសន្តិភាព​ផង​ដែរ ។

លោក​ផាយ ឡេ​ង អភិបាលស្រុក​កណ្ដៀង​បាន​ជម្រាប​ជូន​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​រាំង​ទិល​៩៥% មានមុខរ​បរជា​អ្នកនេសាទ ។ នៅ​រដូវវស្សា​ជួប​ខ្យល់ព្យុះ រន្ទះបាញ់ លង់ទឹក ហើយ​បើ​មាន​ស្ត្រី​ឆ្លងទន្លេ​ម្ដង​ៗ ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់ ព្រោះ​ធ្វើ​ដំណើរ​ដោយ​ទូក​កាណូត ។ ម្យ៉ាងវិញទៀត បើ​មាន​មនុស្ស​ស្លាប់​វិញ កាន់តែ​លំបាក​ខ្លាំង​ថែម​ទៀត ព្រោះ​គ្មាន​កន្លែង​បញ្ចុះ ឬ​បូជា ។

ចំណែក​នៅ​រដូវប្រាំង​វិញ ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ផ្លូវ​លំបាក​ធ្វើ​ដំណើរ​ហើយ​ឆ្ងាយ ពី​ទីរួមស្រុក​ទៀត​ផង ។ ដោយសារ​តែ​ជួប​បញ្ហា​បែប​នេះ​ហើយ ទើប​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​រាំង​ទិល និង​អាជ្ញាធរ​មូលដ្ឋាន​ស្នើ​សុំ​ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ឃុំ​រាំង​ទិល​ជួយ​កសាង​សង់​ឈាបនដ្ឋាន​មួយ សម្រាប់​បូជាសព និង​ស្រះ​ទឹក​ដ៏​ធំ​មួយ សម្រាប់​តម្កល់​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង និង​ជួយ​កសាង​ផ្លូវ​ពី​ទួល​រាំង​ទិល ភ្ជាប់​ទៅ​ឃុំ​ស្រែ​ស្ដុក ដើម្បី​សំរួល​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​ឆាប់រហ័ស និង​ងាយស្រួល​ជាង​មុន ។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​កោតសរសើរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​រាំង​ទិល ដែល​ស្ទើរតែ​ទាំងស្រុង​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​០៥​អាណត្តិ​មក​ហើយ ។ នេះ​សបញ្ជាក់​ថា បងប្អូន​មាន​ជំនឿ​ជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​សុំ​ទោស​ចំពោះ​មុខ​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​រាំង​ទិល ដែល​កន្លង​មក លោក​ពុំ​បានដឹង​ថា នៅ​ឃុំ​រាំង​ទិល​ជួប​ការ​លំបាក ក្នុង​ការ​បូជាសព ពិសេស​នៅ​រដូវវស្សា ។

លោក​ទើបតែ​ទទួល​បាន​ព័ត៌មាន​ពី​ក្រុមការងារ​ចុះ​ជួយ​ឃុំ​រាំង​ទិល ទើប​ឲ្យ​លោក​ជំទាវ​ជា ខេ​ង ដែល​ត្រូវជា​ភរិយា​របស់​លោក​ចុះ​មក​សិក្សា និង​សាងសង់​តែ​ម្ដង ។ ឈាបនដ្ឋាន​នេះ ចាប់ផ្ដើម​កសាង​ពី​ថ្ងៃ​ទី​០៨ មេ​សា ឆ្នាំ​២០១៥ បញ្ចប់​នៅ​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១៥​ដោយ​ចំណាយ​អស់​ថវិកា​១៩.៩៩៨​ដុល្លារ​សហរដ្ឋអាមេរិក ។ ក្នុង​នោះ ក៏​មានការ​ចូលរួម​ពី​លោក​ឌី វិជ្ជា លោក​ជំទាវ​ហ៊ុន ម៉ា​ណា និង​លោក​ជំទាវ​ឧកញ៉ា​ភាព ហៀ​ក ប្រធាន​ក្រុម​ស្រា​បៀ​កម្ពុជា​ផង​ដែរ ។

ជាមួយ​គ្នា​នេះ យើង​កំពុង​តែ​ជីក​ស្រះ​ដ៏​ធំ​នៅ​ក្បែរ​វត្ត សម្រាប់​តម្កល់​ទឹក​ទុក​ប្រើប្រាស់​នៅ​រដូវប្រាំង និង​កំពុង​តែ​ធ្វើ​ផ្លូវ​ពី​ឃុំ​រាំង​ទិល ទៅ​កាន់​ឃុំ​ស្រែ​ស្តុក​ទៀត​ផង ។ ទាំង​អស់នេះ គឺ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​រាំង​ទិល​តែ​ប៉ុណ្ណោះ ។ បើ​បងប្អូន​នៅ​តែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជា​រៀង​រហូត​នោះ​អ្វី​ៗ​នឹង​កើត​មាន​ជា​បន្តបន្ទាប់​ឥត​ឈប់​ឈរ​នៅ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន ។

ដោយសារ​នៅ​សល់​២​ថ្ងៃ​ទៀត ដល់​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​នោះ ក្រុម​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​មាន​លោក​ជំទាវ​ជា ខេ​ង ជា​ប្រធាន បាន​ជូន​បងប្អូន​នារី​ទាំង​ចាស់​ក្មេង ក្នុង​ឃុំ​រាំង​ទិល​ចំនួន​៩៤៥​នាក់ ម្នាក់​ៗ​ទទួល​បាន​មុង​១, សាប៊ូម្សៅ​កន្លះ​គីឡូក្រាម​, គ្រូ​៦​នាក់​ម្នាក់​ៗ ទទួល​បាន​ក្រណាត់​អាវប៉ាក់ ក្រណាត់​សំពត់​ហូល សៀវភៅសរសេរ​០៥​ក្បាល និង​លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម បាន​បន្ថែម​ថវិកា​ម្នាក់​៥០.០០០​រៀល ។

ប្រគេន​ថវិកា​៥​លាន​រៀល ចូលរួម​កសាង​វត្ត​រាំង​ទិល​, ប្រគេន​វ​ត្តឡុង​ហា​យ​១​លានរៀល​, ឧបត្ថម្ភ​គណបក្ស​ស្រុក​១​លាន​រៀល​,​កម្លាំង​ប្រដាប់អាវុធ​១​លាន​រៀល និង​គណបក្ស​ឃុំ​៣០​ម៉ឺន​រៀល​ផង​ដែរ ៕