ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ផ្លូវ​ហា​យ​វេ លុះ​៤​ថ្ងៃក្រោយ​​តាម​ក្របួច​ក្រុម​រហ័ស​នាម «PSP» ដល់​ផ្ទះ

2 ខែ មុន
  • បន្ទាយមានជ័យ

ក្មេង​ទំនើង​មួយ​ក្រុម​មាន​រហ័ស​នាម «​ភី​អេស​ភី PSP» ឬ​ក្រុម «​ភ្នំ​សំពៅ​» ដែល​បាន​ព្រួត​គ្នា​ជិះ​ម៉ូតូ​តាម​កា​.​ប់ និង​ដេញ​វាយ​ទៅ​លើ​គូសត្រូវ​របស់​ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃមុន បណ្ដាល​ឲ្យ​

ខេត្តបាត់ដំបង ៖ ក្មេង​ទំនើង​មួយ​ក្រុម​មាន​រហ័ស​នាម «​ភី​អេស​ភី PSP» ឬ​ក្រុម «​ភ្នំ​សំពៅ​» ដែល​បាន​ព្រួត​គ្នា​ជិះ​ម៉ូតូ​តាម​កា​.​ប់ និង​ដេញ​វាយ​ទៅ​លើ​គូសត្រូវ​របស់​ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃមុន បណ្ដាល​ឲ្យ​រង​របួស​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៦​នាក់ ក្នុង​ចំណោម​៩​នាក់ កាល​រសៀល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២១ ដែល​ជន​ខ្លះ​រស់នៅ​ភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ និង​ខ្លះ​ទៀត​នៅ​ភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់​។

Picture

បើ​តាម​របាយការណ៍​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទាំង​៦​នាក់​ខាងលើ​នេះ​មាន ៖ ១- ឈ្មោះ ហ៊ុ​ច ពុន​នី ហៅ​ងិ​ត អាយុ​១៩​ឆ្នាំ ២- ឈ្មោះ វ៉ែន ឧសភា អាយុ​១៧​ឆ្នាំ ៣- ឈ្មោះ គុន សុភា ហៅ​ភា​តូច អាយុ​១៦​ឆ្នាំ ទាំង​០៣​នាក់​នេះ រស់នៅ​ភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ ។ ៤- ឈ្មោះ រ៉េ​ន រ​ដ្ឋា ហៅ​ថា អាយុ​១៧​ឆ្នាំ ៥- ឈ្មោះ ភាន់ ឃី​ត អាយុ​១៨​ឆ្នាំ ទាំង​០២​នាក់​នេះ រស់នៅ​ភូមិ​សំរោង ឃុំ​ស្នឹង និង​៦- ឈ្មោះ អៀង អង្គារ ហៅ​គា អាយុ​២០​ឆ្នាំ នៅ​ភូមិ​ចែង​ក្ដា ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​។ ដោយឡែក​បក្ខពួក​ចំនួន​០២​នាក់​ទៀត​បាន​និង​កំពុង​រត់គេច​ខ្លួន ដែល​កម្លាំង​ជំនាញ​កំពុង​តែ​តាម​ប្រមាញ់ តែ​គេ​បាន​ស្គាល់​សាវតា​អស់ហើយ​។

Picture

បើ​តាម​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ក្រុម​ជន​ដៃដល់​ខាងលើ​នេះ ត្រូវ​បាន​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​លើកគ្នា​ទៅ​តាម​កា​.​ប់ និង​វាយ​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ដែល​មាន​គ្នា​០៣​នាក់ បណ្ដាល​ឲ្យ​រង​របួស​។

Picture

លោក​បាន​បញ្ជាក់​ថា ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​ពាក់កណ្ដាល​អធ្រាត្រ ថ្ងៃ​ទី​២៨ ខែកញ្ញា កន្លង​ទៅ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៧ (​ផ្លូវ​ហា​យ​វេ​) ត្រង់​ចំណុច​ច្រាប​ក្រសាំង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ ហើយ​ជន​រង​គ្រោះ​ទាំង​០៣​នាក់ ដែល​ត្រូវ​ក្រុម​ជើង​ខ្លាំង «​ភី អេស ភី (​ភ្នំ​សំពៅ​)» វាយ​ឲ្យ​របួស​មាន ១- ឈ្មោះ គឹ​ម ប្រាថ្នា ហៅ​ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ២-​ឈ្មោះ ស សា​វេ​ត ភេទ​ស្រី អាយុ​១៩​ឆ្នាំ ទាំង​០២​នាក់​រស់នៅ​ភូមិ​ស្នឹង ឃុំ​ស្នឹង និង​៣- ឈ្មោះ យ៉ែ​ម ស៊ី​ណាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ស្រែ ឃុំ​ស្នឹង ស្រុក​បាណ​ន់​។

ពាក់ព័ន្ធ​នឹង​អំពើ​ហិ​.​ង្សា​ខាងលើ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជន​ក្មេង​ទំនើង​ដែល​មានឈ្មោះ « ភី អេស ភី ឬ ភ្នំ​សំពៅ​» នេះ បើ​តាម​ចម្លើយ​សារភាព​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជំនាញ គឺ​ហាក់ដូចជា​គ្មាន​អ្វី​ឲ្យ​ធំដុំ​នោះ​ទេ​។

Picture

ក្រុម​នេះ​បាន​សារភាព​ទៀត​ថា «​ពួក​ខ្លួន​ពិតជា​បាន​កេណ្ឌ​គ្នា​តាម​វាយដំ​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​ខាងលើ​មែន​»​។ ហើយ​បាន​ប្រាប់​សមត្ថកិច្ច​ថា «​មូលហេតុ ដែល​ពួក​ខ្លួន​ព្រួត​ដៃ​គ្នា​ជិះ​ម៉ូតូ​តាម​វាយ​ជន​រង​គ្រោះ​ប្រុស​-​ស្រី​ទាំង​០៣​នាក់​ខាងលើ​នេះ គឺ​ដោយសារ «គំនុំ​» ដែល​ក្រុម​រង​គ្រោះ​ធ្លាប់​វាយ​ពួក​ខ្លួន​កន្លង​មក​។

ដោយឡែក​នៅ​ពេល​សាកសួរ​អំពី​ហេតុផល​ដែល​ក្រុម​នេះ​កេណ្ឌ​គ្នា​បង្កើត​ឈ្មោះ​ក្រុម​វិញ សមាជិក​ក្រុម​នេះ​ម្នាក់ គឺ​ឈ្មោះ អៀង អង្គារ ហៅ​គា បាន​ប្រាប់​សមត្ថកិច្ច​ថា «​តាម​ពិត​ឈ្មោះ​ក្រុម​នេះ​មាន​ជា​យូរហើយ តែ​ខ្ញុំ​ទើប​ចូល​ជា​សមាជិក គឺ​ឈ្មោះ ក្រុម ភី អេស ភី តែ​ឈ្មោះ​ពេញលេញ ក្រុម «​ភ្នំ​សំពៅ​។ នៅ​ពេល​សួរ​ថា តើ​ប្អូនបង្កើត​ក្រុម PSP ហើយ​មាន​គ្នា​ប៉ុន្មាន​នាក់? តើ​បង្កើត​ក្នុង​គោល​បំណង​អ្វី? ស្រាប់តែ​ឈ្មោះ គា បាន​ពន្យល់​សមត្ថកិច្ច​ថា «​ក្រុម​ខ្ញុំ មាន​គ្នា​ប្រហែល​៥០​នាក់ តែ​ខ្ញុំ​ស្គាល់​មុខ​មិន​អស់​ទេ​។ ខ្ញុំ​មិនដឹង​ថា ការ​បង្កើត​ក្រុម​នេះ ដើម្បី​អ្វី​ទេ តែ​សម្រាប់​ខ្ញុំ​គឺ​ដើម្បី​សប្បាយ​។ ក្រុម​ខ្ញុំ​គ្មាន​សញ្ញា​ឡូ​ហ្គោ គ្មាន​ច្បាប់​អនុញ្ញាត គ្មាន​មេ​កើយ​ទេ គឺ​ចូល​ក្នុង​ក្រុម​តាម​គ្នីគ្នា​តែ​ប៉ុណ្ណោះ​»​។

Picture

ប៉ុន្តែ​សមាជិក​ក្រុម​ជើង​ខ្លាំង «​ភ្នំ​សំពៅ​» រូប​នេះ បាន​បញ្ជាក់​ជា​ចុង​ក្រោយ​អំពី​ប្រវត្តិ​ក្រុម​ខ្លួន ដែល​ធ្លាប់​រង​គ្រោះ​ដោយសារ​ច្បាំង​ចាញ់​ភាគី​ម្ខាង​ទៀត យ៉ាង​ដូច្នេះ​ថា « កន្លង​មក ក្រុម​ខ្ញុំ​ក៏​ធ្លាប់​ត្រូវ​បាន​គេ​ដេញ​វាយ​ឲ្យ​របួស​ដែរ តែ​ក្រុម​ខ្ញុំ​គ្មាន​ទម្លាប់​ប្ដឹង​គេ​ទេ គឺ​រង់ចាំ​តាម​សងសឹក​។ ដូច្នេះ​ព្រឹត្តិការណ៍​មហា​ជោគជ័យ​ទៅ​លើ​គូសត្រូវ​០៣​នាក់ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ គឺជា​ការ​សងសឹក ដែល​ក្រុម​នោះ​ធ្លាប់​វាយ​មក​លើ​ក្រុម​ខ្ញុំ​»​។

បើ​តាម​លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជាក់​ថា បើ​តាម​ការ​ស្រាវជ្រាវ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ធ្លាប់​ជិះ​ម៉ូតូ​តាម​កា​.​ប់​ចាក់​គ្នា​ស្ទើរ​រាល់ថ្ងៃ ហើយ​ពួក​គេ​មាន​ច្រើន​ក្រុម ច្រើន​បក្ស​ណាស់ ថែម​ទាំង​មានឈ្មោះ​សម្គាល់​ក្រុម​រៀង​ៗ​ខ្លួន​ទៀត​ផង​។

Picture

លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​សកម្មភាព​ក្រុម​ក្មេង​ទាំងនេះ ភាគច្រើន​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​ចាក់​គ្នា​នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ (​ផ្លូវ​ហា​យ​វេ​ថ្មី​) មិន​ថា ពេល​យប់ ឬ​ពេល​ថ្ងៃ​នោះ​ទេ ហើយ​កម្លាំង​របស់​លោក​តែង​បង្ក្រាប​បានជា​បន្តបន្ទាប់​។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​លោក​ស្នងការ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សួរនាំ​ក្រុម​ក្មេង​ទំនើង​ទាំង​០៦​នាក់​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ខណៈ​កម្លាំង​ជំនាញ​កំពុង​តាម​ចាប់ខ្លួន​បក្ខពួក​ក្រុម​នេះ​ចំនួន​០២​នាក់​ទៀត ដែល​កំពុង​សម្ងំ​លាក់ខ្លួន​៕