យល់ដឹងជុំវិញរោគសញ្ញាមួយចំនួននៃជំងឺភ្នែកឡើងបាយ
ជំងឺភ្នែកឡើងបាយអាចមានរោគសញ្ញាមួយចំនួនដែលលោកអ្នកគួរចាប់អារម្មណ៍។ បញ្ហាភ្នែកឡើងបាយប្រឈមនឹងហានិភ័យអ្វីខ្លះ? ខាងក្រោមនេះជាចំណុចពិសេស…
ជំងឺភ្នែកឡើងបាយអាចមានរោគសញ្ញាមួយចំនួនដែលលោកអ្នកគួរចាប់អារម្មណ៍។ បញ្ហាភ្នែកឡើងបាយប្រឈមនឹងហានិភ័យអ្វីខ្លះ? ខាងក្រោមនេះជាចំណុចពិសេស…
ជំងឺភ្នែកឡើងបាយអាចមានរោគសញ្ញាមួយចំនួនដែលលោកអ្នកគួរចាប់អារម្មណ៍។ បញ្ហាភ្នែកឡើងបាយប្រឈមនឹងហានិភ័យអ្វីខ្លះ? ខាងក្រោមនេះជាចំណុចពិសេសនៃគ្រោះថ្នាក់ភ្នែកឡើងបាយដែលលោកអ្នកគួរឈ្វេងយល់ ៖
-ចាញ់ពន្លឺ
-មើលវត្ថុនានាស្រវាំង បែកផ្សែង
-ភ្នែកស្រវាំងនៅពេលថ្ងៃ ហើយស្រឡះនៅពេលល្ងាច
-គំហើញថយចុះបន្តិចម្តងៗរហូតដល់មើលឃើញតែចំណុចណាដែលមានពន្លឺ ឬអាចមើលមិនឃើញសោះ
-កូនក្រមុំភ្នែកឡើងស និងពុំមានការឈឺចាប់ ។
ចំពោះមូលហេតុដែលបណ្ដាលឱ្យកើតបាយភ្នែក ៖
-កត្ដាវ័យៈ ភាពជរាដែលធ្វើឱ្យកែវភ្នែកស្រអាប់ ហើយឡើងរឹង ។ បាយភ្នែកប្រភេទនេះអាចកើតឡើងចំពោះមនុស្សដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ។
-ឧប្បត្ដិហេតុៈ បាយភ្នែកកើតឡើងចំពោះមនុស្សគ្រប់វ័យ ប្រសិនបើគ្រាប់ភ្នែកប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយសារធាតុគីមីឬពន្លឺកាំរស្មី ។
-បង្កឡើងដោយជំងឺៈ បាយភ្នែកក៏អាចបង្កឡើងដោយជំងឺមួយចំនួនដូចជា ការឆ្លងមេរោគ ជំងឺទឹកនោមផ្អែម ការប្រើប្រាស់ឱសថមិនត្រូវតាមប្រភេទជំងឺ វាអាចជាមូលហេតុធ្វើឱ្យកែវភ្នែកស្រអាប់ ។
-ពូជៈ ជំងឺបាយភ្នែកនេះក៏អាចបណ្តាលមកពីតំណពូជ ដែលអ្នកខ្លះក៏អាចកើតមានតាំងពីកំណើត ឬនៅពេលទារកនៅក្នុងផ្ទៃ ស្ដ្រីជាម្ដាយកើតជំងឺស្អូចជាដើម ។
ចំពោះការព្យាបាលជំងឺភ្នែកឡើងបាយនេះ ជម្រើសតែមួយគត់គឺការវះកាត់ ឬការបកយកបាយភ្នែកដែលស្រអាប់ចេញ នឹងអាចធ្វើឲ្យភ្នែកអ្នកជំងឺភ្លឺឡើងវិញបាន ។ ការវះកាត់ភ្នែកឡើងបាយអាចធ្វើឡើងយ៉ាងសាមញ្ញ បន្ទាប់ពីបានពិនិត្យដោយឧបករណ៍ចក្ខុសាស្ត្រនានានៅតាមមន្ទីរពេទ្យភ្នែក ដោយគ្រូពេទ្យឯកទេស ។
ក្រោយពីវះកាត់បកបាយភ្នែកចេញហើយ គេដាក់បញ្ចូលកែវភ្នែកសិប្បនិម្មិតជំនួសកែវភ្នែកធម្មជាតិ ដើម្បីឲ្យអ្នកជំងឺអាចមើលឃើញឡើងវិញ ។ ការវះកាត់ពុំមានការឈឺចាប់ទេ និងចំណាយពេលតែ១៥ទៅ២០នាទីតែប៉ុណ្ណោះ បានសម្រេចជាស្ថាពរហើយ ៕
ចែករំលែកព័តមាននេះ