កញ្ឆា៦ម៉ឺនដើមលើភ្នំបាយ៉ងកោ ត្រូវបង្ក្រាបដោយដុតកម្ទេចចោល
ខេត្តតាកែវ ៖ បើទោះបីជាដឹងថា វាខុសច្បាប់បែបណាក៏ដោយ នៅតែប្រជាពលរដ្ឋមួយចំនួនតូចលួចលាក់ដាំ ដើម្បីបានដើម ឬផ្លែផ្កាសម្រាប់យកទៅលក់នៅប្រទេសជិតខាង ។

តែសកម្មភាពខុសច្បាប់នេះ ត្រូវកម្លាំងប៉ូលិសបានដឹង ហើយបន្តចុះទៅកាប់ដកយកមកដុតចោលជាបន្តបន្ទាប់ ។ ជាក់ស្ដែង កាលពីថ្ងៃទី៥ មីនា កម្លាំងប៉ូលិសអធិការនគរបាលស្រុកគិរីវង់ សហការជាមួយប៉ូលិសខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ឡាយ ណារិទ្ធស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តប្រមាណ២០នាក់ បានទៅដកកាប់ និងដុតកញ្ឆាចោល ។
លោកវរសេនីយ៍ទោយុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង្ស បានឱ្យដឹងថា ទីតាំងដែលប្រជាពលរដ្ឋលួចដាំដើមកញ្ឆា គឺស្ថិតនៅលើភ្នំបាយ៉ងកោ ក្បែរអ្នកតាចិន ជ្រោះឬស្សី នៅក្នុងព្រៃភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ដែលលើកនោះធ្វើរងដាំត្រឹមត្រូវ មានទាំងដើមធំ និងដើមទើបតែដាំ ដោយចុះទៅដកដើមកញ្ឆាចំណុចដាក្រលាញ់ខាងលិច ឈាងខាងជើងភ្នំបាយ៉ងកោ បានចំនួន៤០០០ដើមសរុប២លើក បាន១៦៩០២ដើម ។ នេះជាមោទនភាពណាស់ ចំពោះប៉ូលិសយើង និងប្រជាពលរដ្ឋសហការគ្នាល្អ បង្ក្រាបបានទាន់ពេលវេលា។
ចែករំលែកព័តមាននេះ