រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ មីនា ២០១៦ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពប្រារព្ធពិធីខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ៨មីនា ២០១៦ ក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» ដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា ។
ក្នុងពិធីអបអរសាទរខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មីនាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការចូលរួមពីសមាជិការដ្ឋសភាជាច្រើនរូប និងអង្គការសង្គមស៊ីវិលជាច្រើនទៀតផងដែរ ៕
ចែករំលែកព័តមាននេះ