ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបា.ញ់ថ្នាំសម្លា.ប់មេរោគនៅតាមផ្សារ និងទីប្រជុំជននានាក្នុងស្រុក​បន្ទាយស្រី

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២១​នេះ អភិបាលស្រុក​វ័យក្មេង​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​បាញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ​នៅ​តាម​ផ្សារ​កន្លែង​ទទួល​សេវា​សាធារណៈ និង​ទីប្រជុំជន​នានា​នៅ​ក្នុងស្រុក​បន្ទាយស្រី ។ ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី និង​លើកកម្ពស់​ការ​យល់​ដឹង​ឡើង…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២១​នេះ អភិបាលស្រុក​វ័យក្មេង​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​បាញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ​នៅ​តាម​ផ្សារ​កន្លែង​ទទួល​សេវា​សាធារណៈ និង​ទីប្រជុំជន​នានា​នៅ​ក្នុងស្រុក​បន្ទាយស្រី ។

ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី និង​លើកកម្ពស់​ការ​យល់​ដឹង​ឡើង វិញ​ពី​មេរោគ​កូ​វី​ដ​១៩ បង្កើត​ទម្លាប់​ប្រុង​ប្រ​យ​ត្ន័​នៅ​ក្នុង​សហគមន៍ និង​បង្កើន​ជំនឿ​ទុកចិត្ត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។

លោក អភិបាលស្រុក​បាន​បញ្ជាក់​ថា ដើម្បី​ចូលរួម​កាត់​ផ្តាច់​ហានិភ័យ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​នៅ​ក្នុង​សហគមន៍​យន្តការ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ចេញ និង​កំពុង​ប្រើប្រាស់​នៅ​ក្នុងស្រុក ដូច​ជា ការ​ផ្អាក​ផ្សារ​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ជំនួស​មក​វិញ​ដោយ​ការ​បង្កើត​ផ្សារ​ក្រមួន​ចំនួន​២​ទីតាំង នៅ​ក្នុងភូមិ​ព្រះ​ដាក់ និង​ភូមិ​បន្ទាយស្រី ការ​ពង្រីក​វិសាលភាព​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ ការ​ផ្គត់ផ្គង់​ស្បៀង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រង​ផល​ប៉ះពាល់ ព្រមទាំង​ការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងចាស់ទាំងក្មេង​មក​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​ៗ​គ្នា ។

លោក​អភិបាលស្រុក​បន្ទាយស្រី សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​របស់ លោកនាយ​ឧត្តម សេនីយ៍ សែ​ម សុវណ្ណ​នី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ខ្នារ​សណ្តាយ ដែល​បាន​ឧបត្ថម្ភ​ដល់​យុទ្ធនាការ​បាញ់​សម្លាប់​មេរោគ​មួយ​នេះ​ទាំងស្រុង ហើយ​ថែម​ទាំង​បាន​រក្សា​ទុក​ម៉ាស៊ីន​មួយ​គ្រឿង​សម្រាប់​ឱ្យ​ក្រុមការងារ​បន្ត​បាញ់​សម្លាប់​មេរោគ​ជា​រៀង​រាល់​ស​ប្តា​ហ៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ