ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 7 អាច​នឹង​បំពាក់​អេ​ក្រង់ OLED

8 ឆ្នាំ មុន

ក្រុមហ៊ុន Apple នៅ​តែ​ពឹងផ្អែក​លើ​បន្ទះ LCD សម្រាប់​ទូរស័ព្ទ iPhone ស៊េរី នីមួយ​ៗ​។ ប៉ុន្តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អា​មេ​រិ​កមួយ​នេះ​នឹង​ផ្លាស់​ប្តូរ​ពី LCD ទៅ​ជា OLED ក្នុង​រយៈពេល ឆាប់​ៗ​នេះ​អាច​លេច​រូបរាង​ឡើង​នៅ​ឆ្នាំ​ក្រោយ

ក្រុមហ៊ុន Apple នៅ​តែ​ពឹងផ្អែក​លើ​បន្ទះ LCD សម្រាប់​ទូរស័ព្ទ iPhone ស៊េរី នីមួយ​ៗ​។ ប៉ុន្តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អា​មេ​រិ​កមួយ​នេះ​នឹង​ផ្លាស់​ប្តូរ​ពី LCD ទៅ​ជា OLED ក្នុង​រយៈពេល ឆាប់​ៗ​នេះ​អាច​លេច​រូបរាង​ឡើង​នៅ​ឆ្នាំ​ក្រោយ ។ ដោយឡែក គេហទំព័រ Nikkei រាយការណ៍​ថា ក្រុមហ៊ុន Apple ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Cupertino កំពុង​តែ​ព​ន្លឿ​ន​គម្រោង​របស់​ខ្លួន​ដោយ​បង្ហាញ​ថា បច្ចេកវិទ្យា​ថ្មី​អាច​នឹង​រួចរាល់​នៅ​ឆ្នាំ ២០១៧ ហើយ iPhone ជំនាន់​ថ្មី​អាច​សន្មត​ថា​ជា iPhone 7 ផង​ដែរ ។

កាលពី​១​ឆ្នាំ​មុន​នៃ​របាយការណ៍​ដែល​ត្រូវ​បាន​គេ​បង្ហាញ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ក្នុង​ឆ្នាំ ២០១៨ ទូរស័ព្ទ iPhone 8 នឹង​មាន​លក្ខណៈ​ពិសេស​ដោយ​បំពាក់​អេ​ក្រង់​បត់បែន​បាន OLED ដែល​នឹង​ធ្វើ​ឱ្យ​ផលិតផល​មើលទៅ​មាន​រាង​កោង ។

របាយការណ៍​ដដែល​ផ្សាយ​ថា ក្រុមហ៊ុន Apple កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន LG ដើម្បី​ធានា​ឱ្យ​បាន​នូវ​ផ្នែក OLED ដែល​កិច្ចព្រមព្រៀង​មាន​តម្លៃ ១២​ពាន់​លាន​ដុល្លារ ៕