ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​គេច​ផុត​ពី​ SHUTDOWN ​ក្រោយ​សភា​ទាំង​២​អនុម័ត​ថវិកា​បណ្ដោះអាសន្ន

2 ខែ មុន

ព្រឹទ្ធសភា​អា មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៣០​កញ្ញា បាន​អនុម័ត​ថ​វិ កា​បណ្ដោះអាសន្ន ដែល​សភា​ក៏​បាន​អនុម័ត​ដែរ​។ បែប​នោះ​នាំ​ឲ្យ​ប្រទេស​ចាក​ផុត​ពី​SHUTDOWN​

សហរដ្ឋអាមេរិក ៖ ព្រឹទ្ធសភា​អា មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៣០​កញ្ញា បាន​អនុម័ត​ថ​វិ កា​បណ្ដោះអាសន្ន ដែល​សភា​ក៏​បាន​អនុម័ត​ដែរ​។ បែប​នោះ​នាំ​ឲ្យ​ប្រទេស​ចាក​ផុត​ពី​SHUTDOWN​។

ប្រធានាធិបតី​លោក​ចូ​បៃ​ដិ​ន អាច​ចុះហត្ថលេខា​លើ​គម្រោង​ច្បាប់​នោះ មុន​ពាក់កណ្ដាល​យប់ ទើប​អាច​ចៀសវាង​បាន​ដល់​ការ​ស្ទះ ការងារ របស់​បណ្ដា​សេវាកម្ម​រដ្ឋ​សហព័ន្ធ​។ ក្នុង​ករណី​មានការ​យឺតយ៉ាវ នោះ​និយោជិត​សហព័ន្ធ​ច្រើន​រយ ពាន់​នាក់​នឹង​ត្រូវ​ក្លាយជា​អ្នក​ឥត​ការងារ បែប​បច្ចេកទេស ជាមួយ​ការ​បិទទ្វារ​ក្រ​សួង​នានា បណ្ដា​ឧទ្យាន​ជាតិ​និង​សារមន្ទីរ​។

Picture

គម្រោង​ច្បាប់​នោះ ដែល​គ្រោង​ពន្យារ​ថវិកា​រហូត​ដល់​ថ្ងៃ​ទី​៣​ធ្នូ​នោះ ត្រូវ​បាន​អនុម័ត​ដោយ​៦៥​សំឡេង​ទល់​នឹង​៣៥​សំឡេង​ប្រឆាំង ក្នុង​ព្រឹទ្ធសភា​ជាមួយ​ការ​គាំទ្រ របស់​ព្រឹទ្ធ​ស​ភ​មា​ជិ​ក​គណបក្ស​សាធារណរដ្ឋ​១៥​រូប​។ ចំណែក​សភា​អា​មេ​រិ​ក​វិញ បាន​បោះ​ឆ្នោត​អនុម័ត​គម្រោង​ច្បាប់​នោះ ដោយ​២៥៤​សំឡេង​ទល់​នឹង​១៧៥​សំឡេង​ប្រឆាំង​។

Picture

សហរដ្ឋអាមេរិក​ប្រឈម​មុខការ​គ្មាន​ប្រាក់ សម្រាប់​បើក​បៀវត្ស ដល់​បណ្ដា​និយោជិត​សហព័ន្ធ​និង​ការ​ចំណាយ​តាម​ក្រសួង​មន្ទីរ​ត្រឹម​ពាក់កណ្ដាល​ខែតុលា ប្រសិនបើ​សភា​មិន​បង្កើន​ពិ​ដាន​បំណុល​ទេ​នោះ​។ នោះ​ជា​រឿង​ជា​ទម្លាប់​មួយ តែ​ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​មាន​ភាព​តានតឹង ទាក់ទិន​ការ​អនុម័ត​ផែនការ​វិនិយោគ​ដ៏​ធំ​សម្បើម​២ របស់​លោក​ចូ​បៃ​ដិ​ន​។ ជា​ទ្រឹស្តី​សភា​មាន​បំណង អនុម័ត​នា​ថ្ងៃ​ទី​៣០​កញ្ញា កញ្ចប់​ថវិកា​១.២០០​ពាន់​លាន​ដុល្លារ សម្រាប់​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែ​ស្លាប​ធ្វេ​ង​និយម​ក្នុង​សភា​គ្រោង​បំផ្លាញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

Picture