ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាកំពុង​ស្វែងរក​ជើងហោះហើរ​បញ្ជូន​ក្រុមបាល់ទាត់​នារី​ទៅ​ហ្វឹកហាត់​នៅ​ចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ គម្រោង​ប​ញ្ចូ​ន​ក្រុមបាល់ទាត់​នារី​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ដែល​គម្រោង​ត្រូវ​ចេញ​​

​រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ គម្រោង​ប​ញ្ចូ​ន​ក្រុមបាល់ទាត់​នារី​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ដែល​គម្រោង​ត្រូវ​ចេញ​​ទៅ​តាំងពី​ចុងខែ​កញ្ញា​នោះ នៅ​មិន​ទាន់​អាច​ទៅ​បាន​​នោះ​​ទេ ដោយសារ​តែ​បញ្ហា​កូ​វីដ និង​ជើងហោះហើរ​។ លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា ក្រុមបាល់ទាត់​នារី​នៅ​មិន​ទាន់​អា​ចប​ញ្ចូ​ន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​នោះ​ទេ ដរាបណា​មិន​អាច​រក​ឃើញ​ជើងហោះហើរ​បាន​។

ក្រុមកីឡា​ជម្រើសជាតិ​នារី​ដំបូង​គេ មាន​៧​នាក់​មក​ពី​ក្លិប​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ​-​ណា​ហ្គា​វើ​ល​ដ៍ ភ្នំ​ពេ​ញ​ក្រោ​ន​៧​នាក់ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​៤​នាក់ សៀមរាប​២​នាក់ និង​បាត់ដំបង​២​នាក់ តាម​គម្រោង​ត្រូវ​បញ្ជូន​ទៅ​ហ្វឹកហាត់​ចិន​តាំងពី​ក្នុង​ខែ​៩​។

​យោងតាម​​ផេក​​ផ្លូវការ​របស់​ Cambodia SEA GAMES 2023 លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ បាន​លើក​ឡើង​ថា ក្រុម​នារី​ទាំង​២២​នាក់​នេះ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា សរុប​១៣៥​នាក់ នៃ​១២​ប្រភេទ​កីឡា​។ គម្រោង​ចេញ​ទៅ​ហ្វឹកហាត់​នេះ គឺជា​ជំនួយ​ឥត​សំណង​មួយ​ផ្នែក​របស់​ចិន ក្រៅពី​អំពី​ជំនួយ​ឥត​សំណង​លើ​ការ​សាងសង់​កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

លោក​បន្ត​ថា បច្ចុប្បន្ន​ចិន​កំពុង​រៀបចំ​ទីលាន គ្រូបង្វឹក វិធានការ​សុខាភិបាល សម្រាប់​បង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​ហ្វឹកហាត់​នៅ​ចិន​នឹង​ត្រឡប់​មក​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ក្រោយ​បញ្ចប់ ទើប​ក្រុម​ជម្រើសជាតិ​ទាំងអស់​នឹង​បន្ត​ទៅ​ហ្វឹកហាត់​នៅ​ចិន​បន្ថែម​។ លោក​បញ្ជាក់​ជា​ថ្មី​ថា ដើម្បី​អាច​ទៅ​ហ្វឹកហាត់​បាន គឺ​លុះត្រា​ជួល​យន្តហោះ​ដែល​អាច​ដឹក​កីឡាការិនី និ​ង​គ្រូបង្វឹក​តែ​មួយ​យន្តហោះ​ទៅ​បាន ទើប​គម្រោង​នេះ​ដំណើរការ​។ លោក​ថា​កីឡាការិនី​ទាំងអស់ មិន​អាច​ទៅ​មុន​ទៅ​ក្រោយ ឬ ជិះ​មិន​ស្រួល​ក្នុង​ជើង​តែ​មួយ​ពេល​ទៅ​បាន​ទេ ទើប​គម្រោង​ត្រូវ​ចេញ​តាំងពី​ខែ​៩ នៅ​តែ​ពន្យា​។ លោក​រំពឹង​ថា​ក្នុង​ខែតុលា ឬ អាច​ចុងខែ​តុលា នឹង​រក​យន្តហោះ​មួយ​ប្រភេទ​នេះ​បាន ដើម្បី​អោយ​កីឡាការិនី​ទាំងអស់​ឆាប់​បាន​ចេញ​ទៅ​។

លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​លើក​ឡើង​ថា គម្រោង​ហ្វឹកហាត់​មួយ​នេះ គឺជា​សុទិដ្ឋិនិយម​ច្បាស់លាស់​មួយ​របស់ ក្រុមបាល់ទាត់​នារី ក្នុង​ការ​ត្រៀម​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។ លោក​បាន​បន្ថែម​ថា ការ​ហ្វឹកហាត់​ត្រៀម​នេះ គឺជា​រឿង​ដែល​ល្អ​ប្រសើរ​ជាង ជាង​ការ​ហ្វឹកហាត់​ក្នុងស្រុក ដោយសារ​យើង​មាន​ក្រុមបាល់ទាត់​នារី​មាន​ចំនួន​តិច​គ្នា ហើយ​បច្ចេកទេស​ក្នុង​ការ​បង្វឹក​ចំពោះ​នារី​នៅ​មាន​កម្រិត​។ កាលណា​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់ បូក​ផ្សំ​នឹង​ការ​គោរព​វិន័យ​ផង​នោះ យើង​ជឿជាក់​ថា ក្រុមបាល់ទាត់​នារី​ក៏​អាច​បង្កើន​បាន​សិទ្ធ​ផល​កាន់តែ​ខ្ពស់​ទៅ​តាម​នោះ​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ