ដើម្បីចូលរួមចំណែកគាំទ្រគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ ក្នុងការជួយជំរុញការចាយប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយខាងវិស័យឯកជន ក្រុមហ៊ុន ជីហ្គៀ ជាក្រុមហ៊ុនឯកជន និងអតិថិជនដំបូងគេបង្អស់របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ដែលចាប់ផើ្ដមបើកប្រាក់បៀវត្សជូនបុគ្គលិកជាប្រាក់រៀល។
ក្រុមហ៊ុន ជីហ្គៀ គឺជាក្រុមហ៊ុនក្នុងស្រុកដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ100% ដែលនាំចូល និងចែកចាយផលិតផលម៉ាក LG ឧបករណ៍ជាងម៉ាក Bosch ជណើ្ដរយន្តម៉ាក Hyundai និងផលិតផលម៉ាកផ្សេងៗទៀតជាច្រើន។
លោក សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ បានមានប្រសាសន៍ឱ្យដឹងថា ការបើកប្រាក់បៀវត្សជាប្រាក់រៀលខ្មែរបានចាប់អនុវត្តន៍តាំងពីខែមករា ឆ្នាំ២០១៦ មកម៉េះ្ល។ មិនតែប៉ុណ្ណោះបុគ្គលិករបស់ក្រុមហ៊ុន ជីហ្គៀ ក៏មានភាពសប្បាយរីករាយផងដែរ ដែលខ្លួនបានចូលរួមចំណែកក្នុងការលើកស្ទួយប្រាក់រៀលខ្មែរ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ជីហ្គៀ និងដៃគូអាជីវកម្មក្រុមហ៊ុន LG Electronics ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរូមសកម្មភាពមនុស្សធម៌ និងឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ក្នុងការត្រួតពិនិត្យសុខភាព និងជំងឺដោយឥតគិតថ្លៃជូនប្រជាជនទូទាំងប្រទេសផងដែរ។
ចែករំលែកព័តមាននេះ