ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft មាន​ប្រព័ន្ធ​ថ្មី​ជូនដំណឹង​ពេល​គេ Hack ចូល

8 ឆ្នាំ មុន

ទោះបីជា​មាន​កិច្ច​ប្រឹងប្រែង​ដោយ​ក្រុមហ៊ុន​សន្តិសុខ​ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​តាម​អីុន​ធើ​រ​ណេ​ត​ក្តី ។ ពួក Hackers ព្យាយាម​រក​វិធី​ធី​សាស្ត្រ ផ្សេង​ៗ​ចូល​ទៅ​កាន់​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់ និង​ប្រព័ន្ធ​ដទៃ​ផ្សេង​ទៀត ។

ទោះបីជា​មាន​កិច្ច​ប្រឹងប្រែង​ដោយ​ក្រុមហ៊ុន​សន្តិសុខ​ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​តាម​អីុន​ធើ​រ​ណេ​ត​ក្តី ។ ពួក Hackers ព្យាយាម​រក​វិធី​ធី​សាស្ត្រ ផ្សេង​ៗ​ចូល​ទៅ​កាន់​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់ និង​ប្រព័ន្ធ​ដទៃ​ផ្សេង​ទៀត ។ ហេតុផល​ទាំង​អស់នេះ​ទើប​បណ្តាល​ឱ្យ​ក្រុមហ៊ុន Microsoft បន្ថែម​មុខងារ​មាន​លក្ខណៈ​ពិសេស​ថ្មី ពោល​គឺជា​ប្រភេទ​ប្រព័ន្ធ​ការពារ ហើយ​វា​នឹង​ជួយ​ដល់​អតិថិជន​កំណត់សម្គាល់​ពី​ការ​វាយប្រហារ និង​បញ្ឈប់​ពួក​គេ​មុន​ពេល​រីក​រាលដាល​កាន់តែ ធំ​ឡើង​ៗ ។

ការ​ការពារ​គំរាមកំហែង​លំដាប់​ខ្ពស់​ប្រព័ន្ធ Windows (Windows Defender Advanced Threat Protection) គឺជា​ជំហាន​ឆ្ពោះទៅ​មុខ​ដោយ​តស៊ូ​ជាមួយនឹង​ការណ៍​ពិត​ដូច​ជា​៖ ប្រព័ន្ធ​របស់​អ្នក​នឹង​ជិត​មាន​គេ Hack … អ្នក​គួរតែ​រៀបចំ​ឱ្យ​បាន​មុន​ពេល​វា​កើតឡើង ។ នេះ​គឺជា​ការ​ប្រកាស​អាសន្ន​ដែល​ប្រាប់​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ឱ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ Hack ។

ក្រុមហ៊ុន Microsoft និយាយ​ថា ប្រព័ន្ធ​ថ្មី​នេះ​វិភាគ​រាល់​ព័ត៌មាន​ពី​ឧបករណ៍​ដំណើរការ​ប្រព័ន្ធ Windows ច្រើន​ជាង​១​ពាន់​លាន​គ្រឿង​នៅ​លើ​ប្រព័ន្ធ​អតិថិជន និង​អ្នក​ជំនាញ IT នឹង​ជូនដំណឹង ៕