ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលបន្តមានប្រៀបជាងលុយបាតថៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូតមកដល់ថ្ងៃនេះហាងឆេងលុយបាតថៃនៅតែបន្តធ្លាក់ថ្លៃបើធៀបនឹងប្រាក់រៀលខ្មែរ ជាក់ស្តែងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ រហូតមកដល់ថ្ងៃនេះហាងឆេងលុយបាតថៃនៅតែបន្តធ្លាក់ថ្លៃបើធៀបនឹងប្រាក់រៀលខ្មែរ ជាក់ស្តែងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ បាតថៃទិញចូលត្រឹមតែ ១២០ រៀល ហើយលក់ចេញតែ ១២១ រៀលប៉ុណ្ណោះ ខណៈម្សិលមិញ ទិញចូលរហូតដល់ ១២១ រៀល និងលក់ចេញដល់ទៅ ១២២ រៀល ។

សម្រាប់ថ្ងៃនេះដែរ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀត ដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៩ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៣២ រៀល លក់ចេញ ៤៧៨០ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៣២ រៀល លក់ចេញ ២៩៦២ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៧ រៀល ខណៈ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៤៦ រៀល លក់ចេញ ៣៦៨២ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៤៤ រៀល លក់ចេញ ៣៤៨ រៀល ។ ជាមួយគ្នានេះ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៩៧ រៀល លក់ចេញ ៣០២៧ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕ 

    

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ