ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tiger Street Football Festival 2016 ចាប់ផ្ដើម​ហើយ​នៅ​ទឹកដី​អច្ឆរិយ​សៀមរាប

10 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​២៧-២៨ កុម្ភៈ ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​កម្មវិធី​Tiger Street Football Festival 2016 បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មណ្ឌល​ខេត្តសៀមរាប​មុខ​សារមន្ទីរ​អប្សរា គ្យុ​ង​យូ ដោយ​មានការ​ចូលរួម​ពី​ក្រុមបាល់ទាត់​

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​២៧-២៨ កុម្ភៈ ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​កម្មវិធី​Tiger Street Football  Festival 2016 បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មណ្ឌល​ខេត្តសៀមរាប​មុខ​សារមន្ទីរ​អប្សរា គ្យុ​ង​យូ ដោយ​មានការ​ចូលរួម​ពី​ក្រុមបាល់ទាត់​ចំនួន​៧២​ក្រុម​ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី Tiger Street Football  Festival 2016 នៅ​រាជធានី​ភ្នំពេញ ។

នេះ​គឺជា​មណ្ឌល​ទី​បី​ហើយ​ដែល​ស្រា​បៀរ Tiger បាន​រៀបចំ​វគ្គ​ជម្រុះ Tiger Street Football  Festival 2016 ។ ការ​ប្រកួត​វគ្គ​ជម្រុះ​នៅ​មណ្ឌល​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពង់ចាម​បាន​បញ្ចប់​យ៉ាង​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​ក្រុមបាល់ទាត់​ជា​ច្រើន​ក្រុម  និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ដែល​បាន​ចូល​ទស្សនា​កម្មវិធី​នេះ​។ ចំពោះ​មណ្ឌល​ខេត្តសៀមរាប​នេះ​វិញ ដែល​ជា​តំបន់​រមណីយដ្ឋាន​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជា​ច្រើន​ចូល​ទស្សនា​កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ និង​ចូលរួម​កម្មវិធី​ជា​ច្រើន​ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​ដោយ​ស្រា​បៀរ​Tiger ដូច​ជា​លេងល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់ ជាវ​សម្ភារ​កីឡា​ក្នុង​តម្លៃ​ពិសេស ថតរូប​ទុកជា​អនុស្សាវរីយ៍ និង​មានកម្ម​វិធី​កម្សាន្ត​ច្រើន​បែប​ទៀត ។ នៅ​ពេល​ល្ងាច រីករាយ​ពិសា​ស្រា​បៀរ​ថៃ​ហ្គ័​រហើយ​នឹង​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន រួម​ទាំង​មានការ​ប្រគំ​តន្ត្រី ដែល​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា លោក​ខេមរៈ សេរី​មន្ត កញ្ញា ឱ​ក សុគន្ធ​កញ្ញា ជាដើម ។

ក្រោយ​ពី​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា គេ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​៧​ក្រុម​នៅ​ខេត្តសៀមរាប​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​១៣ មីនា នៅ​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​កោះ​ពេជ្រ ខាង​មុខ​សាល​មហោស្រព ។ ក្រុម​ដែល​បាន​ឈ្នះ​ការ​ប្រកួត​ជម្រុះ​នៅ​ខេត្តសៀមរាប​រួម​មាន ក្រុម​គី​រី​ដងរ៉ែក “A” ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​១ បាន​ទទួល​រង្វាន់​ជា​ប្រាក់​១.៥០០​ដុល្លារ ក្រុម​Legends Classic FC ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​២ បាន​ទទួល​រង្វាន់​ជា​ប្រាក់​១.០០០​ដុល្លារ ក្រុម​Siem Reap FC ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​៣ បាន​ទទួល​រង្វាន់​ជា​ប្រាក់​៥០០ ដុល្លារ ក្រុម​CID FC ដែល​ជា​ក្រុម​ជាប់​ជ័យ​លា​ភី​លេខ​៤ បាន​ទទួល​រង្វាន់​ជា​ប្រាក់​២០០​ដុល្លារ​។ សម្រាប់​៣​ក្រុម​ទៀត​ដែល​មាន​សិទ្ធិ​មក​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ​មាន​ដូច​ជា​ក្រុម គី​រី​ដងរ៉ែក “B” ក្រុម Garuda FC និង​ក្រុម Old Boys FC ។

ការ​ប្រកួត​ជម្រុះ​ក្នុង​កម្មវិធី​Tiger Street Football  Festival 2016 នឹង​ធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​ទៀត​គឺ​នៅ​ខេត្តបាត់ដំបង ផ្សារ​ទំនើប​ភូ​ពុ​យ​នៅ​ថ្ងៃ​ទី​៥-៦ ខែមីនា ។

ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តបាត់ដំបង​ឱ្យ​បាន​ច្រើន​កុះករ ។

ស្តែង​ចេញ​នូវ​ភាព​អស្ចារ្យ ដណ្តើម​យកក្តី​សុបិន​អ្នក​ជាមួយ​Tiger Street Football Festival 2016៕