ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2​ឆ្នាំ​ចុង​ក្រោយ​នេះ​ជំងឺ​ស្អូច​ថយ​ចុះ​យ៉ាង​ខ្លាំង​មាន​ត្រឹមតែ​៣​ទៅ​4​ករណី​ប៉ុណ្ណោះ

8 ឆ្នាំ មុន

ចាប់តាំងពី​ក្រសួងសុខាភិបាល​បាន​រៀបចំ​កម្មវិធី​ចាក់​វ៉ាក់សាំង​ជំងឺ​ស្អូច រួម​បញ្ចូល​គ្នា​ជាមួយនឹង​ជំងឺ​កញ្ជ្រឹល​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ករណី​កើត​មាន​ជំងឺ​ស្អូច​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង ដោយ​ក្នុង​រយៈពេល​ពី​២​ឆ្នាំ​ចុង​ក្រោយ​នេះ

ចាប់តាំងពី​ក្រសួងសុខាភិបាល​បាន​រៀបចំ​កម្មវិធី​ចាក់​វ៉ាក់សាំង​ជំងឺ​ស្អូច រួម​បញ្ចូល​គ្នា​ជាមួយនឹង​ជំងឺ​កញ្ជ្រឹល​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ករណី​កើត​មាន​ជំងឺ​ស្អូច​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង ដោយ​ក្នុង​រយៈពេល​ពី​២​ឆ្នាំ​ចុង​ក្រោយ​នេះ ជំងឺ​ស្អូច​កើត​មាន​ត្រឹមតែ​៣​ទៅ​៤​ករណី​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​កម្ពុជា ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់ លោក ឱ​ក វិ​ជិត ប្រធាន​កម្មវិធី​ជាតិ ផ្តល់​ថ្នាំ​បង្ការ​នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក បាន​ថ្លែងប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​ទៅ​នេះ ។

ថ្វី​ត្បិត​តែ​ជំងឺ​នេះ​មានការ​ថយ​ចុះ​ខ្លាំង​ក៏​ពិតមែន តែ​ជំងឺ​នេះ​ក៏​នៅ​តែ​គំរាមកំហែង​ដល់​ស្ត្រី​កំពុង​ពពោះ​យា​៉​ង​ខ្លាំងក្លា​ផង​ដែរ ជា​ពិសេស​ទារក​នៅ​ក្នុង​ផ្ទៃ ហើយ​កើត​មាន​ជំងឺ​នេះ​ដែល​ផលវិបាក​មាន​ដូច​ជា​៖
-​អាច​បង្ក​ឲ្យ​ទារក​រលូត
-​ទារក​ស្លាប់​នៅ​ក្នុង​ផ្ទៃ
-​កើតមក​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់ (​កំបុត​ដៃ កំបុត​ជើង វៀច​មាត់ ភ្នែក​ស្លឺ​) ។

ដូច្នេះ​សម្រាប់​ស្ត្រី​ដែល​កំពុង​មាន​ផ្ទៃពោះ ហើយ​កើត​មាន​ជំងឺ​ប្រភេទ​នេះ គួរតែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ដំណោះស្រាយ​។ ជាង​នេះ​ទៅ​ទៀត បើសិនជា​ស្ត្រី​មាន​គម្រោង​យក​កូន គួរតែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ។

គួរ​បញ្ជាក់​ថា រោគ​សញ្ញា​ជំងឺ​ស្អូច​ដែល​លោក​អ្នក​គួរតែ​ចាប់អារម្មណ៍​នេះ​មាន​ដូច​ជា​៖
-​ក្តៅខ្លួន​តិចតួច
-​ឈឺក្បាល
-​ហៀរ​សំបោរ ឬ​តឹង​ច្រមុះ
-​ហើម​កូនកណ្តុរ​នៅ​ផ្នែក​ខាងក្រោម​នៃ​លលាដ៍ក្បាល ផ្នែក​.​ក​ខាងក្រោយ និង​ក្រោយ​គុម្ពត្រចៀក
-​មាន​កន្ទួល​ចាប់ផ្តើម​កើត​មាននៅ​លើ​មុខ និង​រាលដាល​យ៉ាង​លឿន​ទៅ​លើ​ទ្រូង បន្ទាប់​មក​ដៃ និង​ជើង ។

ចូរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ បើសិនជា​អ្នក​គិត​ថា អ្នក​ឬ​កូន​កើត​ជំងឺ​ស្អូច ៕