ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​តវ៉ា​​ក្រោយហាមមិនឱ្យ​ទំនិញចេញពី​ផ្សារ​​ចិន​ខ្មៅ​ដាក់​លក់នៅ​ទីនេះ​​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​កញ្ញា ​​​​អាជីវករ​ប្រហែល​៣០​នាក់​បាន​ជិះ​រថយន្ត​ដឹក​បន្លែ​មក​ឈប់​នៅ​មុខ​សាលា​ខេត្ត​ ក្នុង​នោះ ​មាន​អាជីវករ​ម្នាក់​បាន​ស្រែក​ខ្លាំង​ៗ​សុំ​ឲ្យ​អភិបាលក្រុង​សិរី​សោភ័ណ​ជួ​យអន្តរាគមន៍​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ពួក​ខ្លួន​នៅ​ផ្សារ​ចិន​ខ្មៅ​ជាមួយ​លោក​ហ៊ុយ ឡេ​ង ជាម្ចាស់​ផ្សារ​ហ៊ុយ ឡេ​ង…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​កញ្ញា ​​​​អាជីវករ​ប្រហែល​៣០​នាក់​បាន​ជិះ​រថយន្ត​ដឹក​បន្លែ​មក​ឈប់​នៅ​មុខ​សាលា​ខេត្ត​ ក្នុង​នោះ ​មាន​អាជីវករ​ម្នាក់​បាន​ស្រែក​ខ្លាំង​ៗ​សុំ​ឲ្យ​អភិបាលក្រុង​សិរី​សោភ័ណ​ជួ​យអន្តរាគមន៍​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ពួក​ខ្លួន​នៅ​ផ្សារ​ចិន​ខ្មៅ​ជាមួយ​លោក​ហ៊ុយ ឡេ​ង ជាម្ចាស់​ផ្សារ​ហ៊ុយ ឡេ​ង ជោគជ័យ​ ។

ប្រភពពីអាជីវករ​បាន​និយាយ​ថា ពួក​ខ្លួន​លក់​បន្លែ​ផ្លែ​ឈើ​នៅ​ផ្សារ​ចិន​ខ្មៅ ប៉ុន្តែ​មិន​អាច​យក​ទៅ​លក់​ឲ្យ​ម៉ូយ​នៅ​ផ្សារ​ ហ៊ុយ ឡេ​ង​បាន​ទេ ព្រោះ​ម្ចាស់់​ផ្សារ​នោះ​បាន​ហាមឃាត់​ ។ ដូច្នេះ ក្រុម​អាជីវករបាន​សុំ​អន្តរា​គម៍ពីលោក​អភិបាលក្រុង​សិរី​សោភ័ណ ដើម្បី​ឲ្យ​ពួក​ខ្លួន​អាច​ចេញ-ចូល លក់ដូរ​នៅ​ផ្សារ​ហ៊ុយ ឡេ​ង ជា​ធម្មតា​ផង ។

​បើតាម​លោក ហ៊ុយ ឡេ​ង ជាម្ចាស់​ផ្សារ​បាន​ឱ្យដឹងថា​ ផ្សារ​ចិន​ខ្មៅ​ អា​ជីក​រដឹក​បន្លែ​គ្រប់មុខ​យក​មក​ពី​បណ្តា​ខេត្ត​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ពេល​ម៉ោង​១​យប់ ។ លុះ​បន្លែ​នៅ​សល់​គេ​មិន​ទិញ ​ស្រាប់តែ​អា​ជីករ​ទាំងនោះ ​យក​មក​លក់​បន្ត​នៅ​ផ្សារ​ហ៊ុយ​ឡេ​ង​ ដូច​យក​សំរាម​មក​ចាក់​ក្នុង​ផ្សារ​អ​ញ្ចឹ​ង ពេល​មិន​ឱ្យពួក​គាត់​លក់​ បែរជា​ផ្ទុះ​ការ​តវ៉ា​ ​។

ទន្ទឹម​នោះ​ដែរ ជា​ការ​ឆ្លើយ​តប​លោក​ហ៊ុយ ឡេ​ង ម្ចាស់​ក្រុមហ៊ុន ហ៊ុយ ឡេ​ង ជោគជ័យ​បាន​ឲ្យ​ដឹង​ថា ​លោក​បាន​បើក​ចិត្ត​ទូលាយ​និង​យល់ព្រម​ជា​ធម្មតា​ ឲ្យ​អាជីវករ​ផ្សារ​ចិន​ខ្មៅ​អាច​ចេញចូល​ទិញ លក់ដូរ​ទំនិញ​ក្នុង​ផ្សា​រលោក​បាន​ម៉ា​សេរី ប៉ុន្តែ​ទំនិញ​បន្លែ ផ្លែ​ឈើ ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​គុណភាព ​ចាប់ពី​ម៉ោង​១១​យប់​ដល់​ម៉ោង​២ រំលង​អធ្រា​ត្រ ជា​មុន​សិន បន្លែ ផ្លែ​ឈើ​ស្លោក​ស្វិត ញរ ខូច​ឬ​អន់សាច់ ស្អុយរលួយ មិន​អនុញ្ញាតិ​ឲ្យ​ចូល​លក់​ដាច់ខាត វា​នឹង​បង្ក​ខូច​កេរ្តិ៍ឈ្មោះ​ផ្សារ​របស់​លោក​និង​ប៉ះពាល់​ដល់​ទឹកចិត្ត​អាជីវករ​ក្នុង​ផង​ដែរ ។

ចំណែក​លោក​ហ៊ិ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ បាន​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ជម្លោះ​លើក​នេះ ដោយ​តម្រូវ​ឲ្យ​អា​ជីវករ​ផ្សារ​ចិន​ខ្មៅ​មាន​សិទ្ធិ​លក់ដូរ ចេញចូល​ទៅ​មក​ផ្សារ​ហ៊ុយ ឡេ​ង​ បានជា​ធម្មតា ។ ហើយ​ផ្សារ​ទាំង​២ ត្រូវ​សម្អាត​អនាម័យ បរិស្ថាន ព្រមទាំង​អនុវត្ត​វិធាន​សុខាភិបាល​និង​រាជរដ្ឋាភិបាល​ទាក់ទិន​បង្ការ​ការ​ឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ ផង​ដែរ ។​

លោក ហ៊ិ​ល រ៉ា​យ៉ា ​អភិបាលក្រុង​សិរី​សោភ័ណ​បន្ត​ថា​​ ករណី​បើអាជីវករ​ផ្សារ​ចិន​ខ្មៅ​នាំ​ទំនិញ​គ្មាន​គុណភាព​ មក​លក់​នៅ​ផ្សារ​ហ៊ុយ ឡេ​ង គឺ​អាជីវករ​ផ្សារ​ចិន​ខ្មៅ​ ជា​អ្នក​ទទួលខុសត្រូវ​ខ្លួនឯង ​៕ ​

អត្ថបទសរសេរ ដោយ