រាជធានីភ្នំពេញ ៖ ស្រាបៀរលីអូ បានប្រគល់រង្វាន់ធំជាច្រើន ជូនអ្នកឈ្នះពីកម្មវិធី Leo Pull Ring 2016 គាស់ភ្លាម ឈ្នះភ្លែត កាលពីថ្ងៃទី២៧ កុម្ភ: ឆ្នាំ២០១៦ ក្នុងការប្រគុំតន្ត្រីរបស់ស្រាបៀរលីអូ នៅសាលសន្និសីទកោះពេជ្រ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនស្រាបៀរលីអូ និងចូលរួមជាសាក្សីពីសំណាក់អតិថិជនរាប់ពាន់នាក់ ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ ។ នៅក្នុងនោះដែរ ក្រុមហ៊ុនស្រាបៀរលីអូ បានប្រគល់រង្វាន់ធំ គឺរថយន្ត Mazda pick up សេរីថ្មីដំបូងគេជូនអតិថិជន និងមានរង្វាន់ច្រើនសន្ធឹកសន្ធាប់ទៀត ដូចជា ទូរទស្សន៍សេរីទំនើប (LED flat screen) ទូរស័ព្ទ iPhone6 ប្រាក់សុទ្ធ១.០០០ដុល្លារ និងម៉ូតូហុងដាឌ្រីមផងដែរ ។
លោក ព្រាប សុវណ្ណ តំណាងក្រុមហ៊ុនស្រាបៀរលីអូ បានឱ្យដឹងថា កម្មវិធី Leo Pull Ring 2016 គាស់ភ្លាម ឈ្នះភ្លែត តែងតែត្រូវបានធ្វើឡើងដើម្បីជាការតបស្នង និងអរគុណចំពោះអតិថិជនរបស់ខ្លួន ។ ឆ្នាំនេះ កម្មវិធីនេះទទួលបានភាពជោគជ័យខ្លាំង បើប្រៀបធៀបទៅនឹងកម្មវិធីដែលស្រដៀងគ្នានាឆ្នាំមុនៗ ។ ជាមួយការពង្រឹងផ្នែកចែកចាយ និងយុទ្ធសាស្ត្រទីផ្សារដ៏រឹងមាំ អាចធ្វើឱ្យមានការគាំទ្រពីអតិថិជនកាន់តែច្រើនជាងមុន ។ អតិថិជនរបស់ស្រាបៀរលីអូ ទូទាំងព្រះរាជាណាចក្រកម្ពុជា នៅតែមានឱកាសឈ្នះរង្វាន់ជាបន្តជាមួយកម្មវិធី Leo Pull Ring 2016 គាស់ភ្លាម ឈ្នះភ្លែត របស់ស្រាបៀរលីអូ រហូតដល់បំណាច់ឆ្នាំនេះ ដោយគ្រាន់តែគាស់គម្របដប ឬគម្របកំប៉ុងស្រាបៀរលីអូនោះ នឹងមានឱកាសឈ្នះរង្វាន់ធំ ដូចជារថយន្ត Mazda pick-up សេរីថ្មី ម៉ូតូ Honda Dream ទូរទស្សន៍សេរីទំនើប (LED flat screen) ទូរស័ព្ទ iPhone6 ប្រាក់សុទ្ធ ១.០០០ដុល្លា និងរង្វាន់ដទៃជាច្រើនទៀត ។
គួរបញ្ជាក់ថា ក្នុងកម្មវិធីប្រគុំតន្ត្រី និងប្រគល់រង្វាន់ជូនអតិថិជនស្រាបៀរលីអូនោះដែរ ក៏មានការចូលរួមសម្ដែងពីតារាចម្រៀងល្បីៗរបស់កម្ពុជាផងដែរ ដូចជាកញ្ញា សុខ ពិសី លោក ហ្សូណូ លោក ឆាយ វីរៈយុទ្ធ កញ្ញា មាស សុខសោភា និងក្រុមកំប្លែងរបស់នាយពែកមីផងដែរ ៕
ចែករំលែកព័តមាននេះ