រាជធានីភ្នំពេញ ៖ ស្របៀរ Heineken ម៉ាកសញ្ញាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ ដែលមានគុណភាពខ្ពស់ និងមានតម្លៃបំផុតនៅលើពិភពលោក បានរៀបចំកម្មវិធីតន្ត្រីពិសេស ដើម្បីផ្ដល់បទពិសោធន៍ថ្មីនៃការស្ដាប់តន្ត្រីសំលេងដើមនៅក្នុងបន្ទប់បៃតង Heineken Green Room ។ កម្មវិធីនេះ បានធ្វើឡើងនៅក្លិប EPIC ជិតផ្សារទំនើបអ៊ីអនម៉ល រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ កុម្ភៈ ២០១៦ ។
អ្នកគាំទ្រស្រាបៀរ Heineken រាប់រយនាក់ បានចូលរួមបន្ទាប់ពីបានទាញយកកម្មវិធីស្មាតហ្វូនដែលមានឈ្មោះថា Heineken Green Room mobile app ដែលអនុញ្ញាតឱ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយនឹងកម្មវិធីនេះ ដើម្បីបញ្ជាក់ពីការចូលរួមរបស់ពួកគេ ។ នេះជាលើកដំបូងដែលកម្មវិធីស្មាតហ្វូននេះ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ជូនអ្នកចូលរួមកម្មវិធីបទពិសោធន៍មួយក្នុងការផ្លាស់ប្តូរវិធីទំនាក់ទំនង និងស្ដាប់តន្ត្រី ។ កម្មវិធីស្មាតហ្វូននេះ ផ្ដល់ជូនទស្សនិកជននូវបទពិសោធន៍ស្ដាប់តន្ត្រីតាមរយៈវិញ្ញាណដោយប្រើបច្ចេកវិទ្យា ដើម្បីតាមដានសកម្មភាព និងការឆ្លើយតបរបស់ពួកគេទៅនឹងទស្សនីយភាពផ្សេងៗពេញមួយរាត្រី និងរាយការណ៍មកវិញនៅពេលព្រឹក បន្ទាប់ពីបទពិសោធន៍ផ្ទាល់របស់ពួកគេរួមជាមួយនឹងលទ្ធផលនៃទិន្នន័យរូបថតសែលហ្វី ដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង និងអាចចែករំលែកបាន ។
តន្ត្រីរាត្រីត្រូវបានប្រគំឡើងដោយឌីជេ Maily , Aka ដែលជារាជនីម៉ិចតន្ត្រី និងជាឌីជេស្រីជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែល Nikki Nikki បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងតន្ត្រី និងចង្វាក់រាំបែបអេឡិចត្រូនិក ។ តន្ត្រីរាំរែកជាច្រើនបទត្រូវបានប្រគំឡើងដោយឌីជេ Gang ដូចជា តន្ត្រី EDM និងហ៊ីបហប ដែលបានបន្តធ្វើឱ្យអ្នករាល់គ្នារាំរែកពេញមួយរាត្រី ។
អ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺក្រុម Universo Robot Team of Pyrotechnics ដែលបានសម្ដែងនៅជុំវិញពិភពលោក និងបានបង្ហាញទស្សនីយភាពប្លែកអស្ចារ្យដោយប្រើបច្ចេកវិទ្យា LED និងឧបករណ៍ទំនើបពិសេស ដើម្បីបង្កើតបទពិសោធន៍នៃចំណីចក្ខុដ៏ប្លែកអស្ចារ្យនៅពេលរាត្រី ។
គួរបញ្ជាក់ថា កម្មវិធី Heineken Green Room នៅរាជធានីភ្នំពេញ គឺជាលើកដំបូងហើយ ដែលប្រទេសកម្ពុជាបានចូលរួមវេទិកាតន្ត្រីអន្តរជាតិលំដាប់កំពូលដែលបានប្រារព្ធឡើងផងដែរ នៅក្នុងទីក្រុងចំនួន១៧ទៀតនៅប្រទេសជប៉ុន ហុងកុង ឥណ្ឌូនេស៊ី ចិន ឡាវ ម៉ុងហ្គោលី និងមីយ៉ាន់ម៉ា ។ ស្រាបៀរ Heineken បានប្ដេជ្ញាក្នុងការផ្ដល់នូវបទពិសោធន៍នៃកម្មវិធីថ្នាក់ខ្ពស់ប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងភាពទំនើបទាន់សម័យសម្រាប់អ្នកគាំទ្ររបស់ខ្លួនតាមរយៈការភ្ជាប់ទំនាក់ទំនងពិភពតន្ត្រីអន្តរជាតិ ជាមួយនឹងប្រទេសកម្ពុជា និងធានាថា ទីក្រុងភ្នំពេញក្លាយជាទីក្រុងមួយដែលទំនើប និងរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅអ្វីអាស៊ី ៕
ចែករំលែកព័តមាននេះ