ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុះក្បាលពោះ មិនព្រមស្រកសោះ អាចមកពីបញ្ហានេះ!

2 ឆ្នាំ មុន

អ្នកឡើងក្បាលពោះមិនចេះស្រកសោះមែនទេ? នេះក៏អាចមកពី អ្នកកំពុងតែខ្វះវីតាមីន D នៅក្នុងរាងកាយ។ យោងទៅតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា អ្នកធាត់ជ្រុលដែលកំពុងតែមានខ្លាញ់នៅជុំវិញចង្កេះ និងក្បាលពោះច្រើនគឺជាមនុស្សដែលប្រឈមនឹងការកង្វះវីតាមីន D ក្នុងខ្លួន។…

អ្នកឡើងក្បាលពោះមិនចេះស្រកសោះមែនទេ? នេះក៏អាចមកពី អ្នកកំពុងតែខ្វះវីតាមីន D នៅក្នុងរាងកាយ។ យោងទៅតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា អ្នកធាត់ជ្រុលដែលកំពុងតែមានខ្លាញ់នៅជុំវិញចង្កេះ និងក្បាលពោះច្រើនគឺជាមនុស្សដែលប្រឈមនឹងការកង្វះវីតាមីន D ក្នុងខ្លួន។

ការកង្វះវីតាមីន D ត្រូវបានគេភ្ជាប់ទំនាក់ទំនងនឹងសុខភាពឆ្អឹងមិនល្អ ព្រមទាំងប្រឈមកាន់តែខ្ពស់នឹងការបង្ករោគនៅផ្លូវដង្ហើម ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី និងជំងឺបេះដូង។ ទំនាក់ទំនងដ៏ខ្លាំងរវាងការកើនឡើងជាតិខ្លាញ់នៅក្បាលពោះ និងការកង្វះវីតាមីន D បញ្ជាក់ឲ្យដឹងថា ម្នាក់ៗដែលមានក្បាលពោះធំៗគឺប្រឈមកាន់តែខ្ពស់នឹងការកង្វះវីតាមីន D ហើយក៏គួរតែពិនិត្យមើលកម្រិតវីតាមីននេះក្នុងឈាមផង។

វាជាប់ទាក់ទងនឹងការលើសជាតិខ្លាញ់ក្នុងពោះ ជាមួយនឹងការកង្វះវីតាមីន D លើមនុស្សប្រុសស្រីដែលធាត់ជ្រុល។ ក្នុងចំណោមបុរសដែលធាត់ជ្រុល ការដែលមានចំនួនជាតិខ្លាញ់ទាំងអស់ខ្ពស់ជាងធម្មតាក៏ជាប់ទាក់ទងនឹងការថយចុះវីតាមីន D ដែរ។ ទំនាក់ទំនងដដែលនេះមិនត្រូវបានរកឃើញលើស្រ្តីដែលធាត់ជ្រុលឡើយ។ ក្នុងចំណោមស្រ្តីដែលធាត់ជ្រុល ការមានជាតិខ្លាញ់ក្នុងថ្លើមខ្ពស់ជាងធម្មតាមានជាប់ទាក់ទងនឹងការចុះទាបនៃវីតាមីន D វិញ ដែលវាមិនត្រូវបានគេរកឃើញលើបុរសដែលធាត់ជ្រុលទេ។

ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់ថាតើការកង្វះវីតាមីន D ធ្វើឲ្យមនុស្សយើងធាត់ដុះក្បាលពោះ ឬការដុះក្បាលពោះធ្វើឱ្យវីតាមីន D ចុះទាបឬអត់ឡើយ។ ដូច្នេះវាត្រូវការធ្វើការសិក្សានៅថ្ងៃក្រោយបន្ថែមទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ