ស័ក្តិសិទ្ធិមែនអ្នកកើតឆ្នាំនេះទទួលលាភសំណាងមហាសាលនៅថ្ងៃសីលធំស្អែកនេះ ដោយយោងតាមហោរាសាស្ត្រចិនសែទស្សន៍ទាយថា មូលហេតុនៃការទទួលលាភសំណាងធំនេះក៏ព្រោះតែអ្នកកើតឆ្នាំទាំង៥សុទ្ធសឹងជាឆ្នាំដែលទេវតាទ្រព្យតាមថែរក្សា ព្រះតាមប្រោះព្រំ ប្រទាននូវលាភសក្ការៈ ព្រមទាំងសិរីមង្គល ហើយមួយវិញទៀតដោយសារពួកគេជាមនុស្សដែលមានវិញ្ញាណទី៦គឺ មេតា្ត ករុណា មុទិតា ឧបេក្ខា ខន្តី និងបញ្ញា ដែលពួកគេអាចដឹងមុននូវរាល់រឿងហេតុទាំងអស់ដែលអាចនឹងកើតឡើង ។ សូមបួងសួងដល់គ្រប់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមឲ្យអស់លោកអ្នកជួបតែលាភសំណាង ទ្រព្យធន យសស័ក្តិ និងពោរពេញទៅដោយសុភមង្គល សិរីសួស្តីពេញមួយជីវិត ។

ឆ្នាំជូត លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា ។ តាមជើងលេខបានកំណត់ថា ម៉ោងនៃលាភសំណាងពីម៉ោង៦និង៤៥នាទីព្រឹកដល់ម៉ោង១១យប់ អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងថ្ងៃសីលស្អែកនេះ និងជាអ្នកមានបញ្ញាវាងវៃអាចសម្រេចគ្រប់ការងាទាំងអស់បានរល្អប្រសើរ ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីតែភាពផ្អែមល្ហែមនិងយល់ចិត្តគ្នាប្រពៃណាស់ ។

ឆ្នាំថោះ នៅថ្ងៃសីលធំស្អែកនេះលោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ ។ ម៉ោងនៃលាភសំណាងពីម៉ោង៥ព្រឹកដល់ម៉ោង៩យប់ លេខនាំលាភ២៧៩តាមទំនាយកំពូលហោរាចិនសែបានបង្ហាញថា លោកអ្នកមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែត បើចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ គឺជោគជ័យទាំងការងារអាជីព និងសេចក្តីស្នេហា ពិតជាសំណាងណាស់ ។

ឆ្នាំរោង ម៉ោងនៃលាភសំណាងពីម៉ោង៧ព្រឹកដល់ម៉ោង១០និង២៥នាទីយប់ លាភធំទាំងពួងហូរចូលដូចទឹក ការងាររកទទួលទានបានកាក់កបដូចសេចក្តីប្រាថ្នា ពណ៌នៃលាភ ក្រហម លេខនាំសំណាង ២៦៨ នៅក្នុងថ្ងៃសីលស្អែកនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី ។ អ្នកប្រកបការងាររកស៊ីជួញដូរ ឬការងារតាមអង្គភាពស្ថាប័នរមែងជោគជ័យហួសពីការស្មាន បួងសួងសុំលាភសំណាងឥឡូវនេះ ។

ឆ្នាំច ពណ៌នាំលាភ បៃតង លេខជ័យ ១៦៨ ម៉ោងនៃលាភសំណាងពីម៉ោង៩ព្រឹកដល់៩យប់ នៅថ្ងៃសីលស្អែកនេះជាឱកាសមាសឱកាសប្រាក់ មានលាភមានជ័យមានលុយហូរចូលមកផ្ទួនៗ ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ ។

ឆ្នាំឆ្លូវ មានង៉ូវហេងខ្លាំង រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ លេខនាំសំណាង៣១៥ ម៉ោងនៃលាភសំណាងពីម៉ោង៦ព្រឹកដល់៨យប់ នៅក្នុងថ្ងៃសីលធំស្អែកនេះមានអ្នកនាំសំណាងមកដល់មុខផ្ទះ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ប្រញាប់បួងសួងសុំហេងឥឡូវនេះភ្លាម ៕ សាន សារិន
ចែករំលែកព័តមាននេះ