ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ស្អែក​ទៅ សម្រេច​ផ្អាក​បណ្តោះអាសន្ន ផ្សារ​ក្រុង​ព្រៃវែង​រយៈពេល​១៤​ថ្ងៃ

2 ឆ្នាំ មុន
  • ព្រៃវែង

រដ្ឋបាល​ខេត្តព្រៃវែង បាន​សម្រេច​ផ្អាក​បណ្តោះអាសន្ន ផ្សារ​ក្រុង​ព្រៃវែង ស្ថិត​ក្នុងភូមិ​លេខ​៣ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ ដើម្បី​

ខេត្តព្រៃវែង ៖ រដ្ឋបាល​ខេត្តព្រៃវែង បាន​សម្រេច​ផ្អាក​បណ្តោះអាសន្ន ផ្សារ​ក្រុង​ព្រៃវែង ស្ថិត​ក្នុងភូមិ​លេខ​៣ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ។

ការ​សម្រេច​ផ្អាក​បណ្តោះអាសន្ន ផ្សារ​ក្រុង​ព្រៃវែង​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​អាជ្ញាធរ​បាន​រក​ឃើញ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មាន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ក្រុង​ព្រៃវែង មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ក្រោយ​ពី​មាន​អាកា​រៈ​សង្ស័យ និង​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស (Rapid test) ។ ដូច្នេះ​អាជ្ញាធរ​ក្រុង និង​សង្កាត់ កំពុង​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​បន្ថែម​ទៀត ដើម្បី​យក​សំណាក​មក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ។

ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​អំពី​ការ​បិទ​ផ្អាក​ផ្សារ​ខាងលើ​ថា «​ដើម្បី​បង្ការ​ទប់​ស្កាត់ និង​កាត់​ផ្តាច់​នូវ​ការ​ចម្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ ក៏​ដូច​ជា ដើម្បី​ការពារ​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សង្គម រដ្ឋបាល​ខេត្តព្រៃវែង សូម​ធ្វើការ​ផ្អាក​បណ្តោះអាសន្ន​ផ្សារ​ក្រុង​ព្រៃវែង (​ទាំង​ក្នុង និង​ក្រៅ​បរិវេណ​ផ្សារ​) ស្ថិត​នៅ​ភូមិ​លេខ​៣ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង រយៈពេល​១៤ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី ២៩ ខែកញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ​២០២១»​។

សូម​បញ្ជាក់​ថា កូ​វី​ដ​-១៩ ហាក់​កំពុង​វាយលុក​នៅ​តាម​ទីប្រជុំជន និង​បណ្តា​ផ្សារ​ជា​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា ដែល​តោងទាម​ទារ​ឱ្យ​បុគ្គល​គ្រប់​រូប ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត​នូវ​វិធានការ «៣ កុំ ៣​ការពារ​» របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ខ្លួន​អ្នក ក្រុម​គ្រួសារ​របស់​អ្នក និង​សង្គម​ជាតិ​ទាំងមូល ពី​ការ​ឆ្លង​នូវ​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ