ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តឧត្តរមានជ័យ ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វី​ដ​-១៩ ម្នាក់​លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

2 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ រដ្ឋបាល​ខេត្តឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​២៧ កញ្ញា ២០២១​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដី​ពី​ករណី​អ្នកជំងឺ​កូ​វី​ដ​-១៩ ម្នាក់ បាន​លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល​ផ្អុង…

ខេត្តឧត្តរមានជ័យ ៖ រដ្ឋបាល​ខេត្តឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​២៧ កញ្ញា ២០២១​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដី​ពី​ករណី​អ្នកជំងឺ​កូ​វី​ដ​-១៩ ម្នាក់ បាន​លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល​ផ្អុង ក្នុង​ក្រុង​សំរោង ។

រដ្ឋបាល​ខេត្ត​មាន​ជ័យ បាន​ជម្រាប​ជូន​ថា ក្នុង​ចន្លោះ​ពេល​កំពុង​មាន​ធ្លាក់​ភ្លៀងរលឹម នា​វេលា​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ មាន​ករណី​អ្នកជំងឺ​កូ​វី​ដ​-១៩ ម្នាក់​ឈ្មោះ ព្រំ សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បាន​លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល​ផ្អុង ស្ថិត​នៅ​ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ដែល​បុគ្គល​អ្នកជំងឺ​រូប​នេះ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ វិជ្ជមាន ជំងឺ​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២១ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ផ្អុង ។

រហូត​មក​ដល់​ពេល​នេះ កម្លាំង​សមត្ថកិច្ច បាន​និង​កំពុង​ស្វែងរក​បុគ្គល​អ្នកជំងឺ​រូប​នេះ ដើម្បី​មក​ព្យាបាល​បន្ត ជៀសវាង​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩ ទៅ​ក្នុង​សហគមន៍ ។

ក្នុង​ករណី​មាន​ព័ត៌មាន​ពី​បុគ្គល​អ្នកជំងឺ​កូ​វី​ដ​-១៩ ខាងលើ​នេះ សូម​ផ្ដល់​ដំណឹង​ជា​បន្ទាន់​តាម​រយៈ​លេខ​ទូរស័ព្ទ ០៩៧ ៩៤៦ ៦៦៦៣, ០៩៧ ៩៨២ ២២៨៤ ឬ​ក្នុង​ករណី​សាមីខ្លួន ទទួល​បាន​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ សូម​ចូលខ្លួន​មក​ព្យាបាល​ជំងឺ ជា​បន្ទាន់ ជៀសវាង​បង្ក​ភាព​ប្រឈម​ធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្ទាល់ខ្លួន និង​អាច​ចម្លង​មេរោគ​ដល់​អ្នក​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ