រាជធានីភ្នំពេញ ៖ ព័ត៌មានជាបឋម បានអោយដឹងថា នៅវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យមួយ បានឆាបឆេះចេញពីក្នុងបន្ទប់ផ្ទុកឯកសារ នៅជាន់ទី១ នៃអាគាររបស់ក្រសួងរ៉ែ និងថាមពល ស្ថិតនៅផ្លូវប៉ាស្ទ័រ នៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ខណៈនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ មានវត្តមាននៅកន្លែងកើតហេតុ និងមានរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ជួយអន្តរាគមន៍ ផងដែរ ។
គិតត្រឹមម៉ោង០៩និង៣០នាទីយប់ថ្ងៃដដែលនេះ អគ្គិភ័យដែលឆេះនៅទូដាក់ឯកសារ នៅក្រសួងរ៉ែ និងថាមពល បានរលត់ទាំងស្រុងហើយ ។
យ៉ាងណា មូលហេតុនៃអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ៕












<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ