ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តស្វាយរៀង​អញ្ជើញ​ចុះ​ពិនិត្យ ដំណើរការ​ចូល​រៀន​ឡើង​វិញ​នៅ​តាម​គ្រឹះស្ថានសិក្សា

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​ចូល​រៀន​ឡើង​វិញ…

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​ចូល​រៀន​ឡើង​វិញ របស់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ ហ៊ុន សែន ស្វាយ​ជ្រំ​នៅ​ស្រុក​ស្វាយ​ជ្រំ និង​វិទ្យាល័យ ហ៊ុន សែន ចេក នៅ​ក្រុង​ស្វាយ​រៀង នៅ​ក្នុង​ឱកាស​នោះ មានការ​អមដំណើរ ដោយ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត លោក​អភិបាលស្រុក លោក​អភិបាលក្រុង លោកនាយក​វិទ្យាល័យ លោកគ្រូ​-​អ្នកគ្រូ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត បាន​ណែនាំ​ដល់ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់ អំពី​បញ្ហា​សុខភាព គឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ វិធានការ «៣​ការពារ ៣​កុំ​» ជា​ពិសេស ត្រូវ​ចេះ​ការពារ​ខ្លួនឯង​រៀង​ៗ​ខ្លួន ពី​ជំងឺ​កូ​វី​ដ​-១៩​។ ក្នុង​ករណី​បើ​មាន​អាកា​រៈ មិន​ស្រួល ឬ​មាន​រោគ​សញ្ញា​សង្ស័យ​ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​ឲ្យ​លោកគ្រូ អ្នកគ្រូ​ដើម្បី​រៀបចំ​យក​សំណាក​ធ្វើតេស្ត រក​មេរោគ​កូ​វី​ដ​-១៩​និង​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រាលដាល​ទៅ​អ្នក​ដទៃ​ទៀត​។

គួរ​រំលឹក​ថា រដ្ឋបាល​ខេត្តស្វាយរៀង បាន​សិក្សា និង​វាយតម្លៃ​ពី​កម្រិត​ហានិភ័យ ដែល​អាច​រៀបចំ​បើក​សាលា​ឲ្យ​សិស្សានុសិស្ស​ចូល​រៀន​ឡើង​វិញ បាន​ចាប់ពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​ចំណោម​៦៥​សាលា ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង​ត្រូវ​បាន​បើក​ដំណើរការ​ចំនួន​៦១​សាលា មាន​អនុ​វិទ្យាល័យ​៤៨​សាលា និង​វិទ្យាល័យ​១៣​សាលា រួម​មាន​៖ ក្រុង​ស្វាយ​រៀង​០២​សាលា (​អនុ​វិទ្យាល័យ ១​សាលា បើក​ថ្នាក់​ទី​៩, វិទ្យាល័យ​០១​សាលា បើក​ថ្នាក់​ទី​៩​និង​១២​។ ក្រុង​បា​វិត សរុប​០៤​សាលា (​អនុ​វិទ្យាល័យ​០២​សាលា បើក​ថ្នាក់​ទី​៩, វិទ្យាល័យ ០២​សាលា បើក​ថ្នាក់​ទី​៩ និង​ទី​១២)​។

ស្រុក​រមាស​ហែក ១៣​សាលា (​អនុ​វិទ្យាល័យ​១២​សាលា បើក​ថ្នាក់​ទី​៧ ដល់​៩, វិទ្យាល័យ​១​សាលា បើក​ថ្នាក់​ទី​៧ ដល់​១២)​។ ស្រុក​ស្វាយ​ទាប សរុប​០៨​សាលា (​អនុ​វិទ្យាល័យ ០៦​សាលា បើក ថ្នាក់​ទី​៩, វិទ្យាល័យ ០២​សាលា បើក​ថ្នាក់​ទី​៩ និង​ទី​១២)​។ ស្រុក​កំពង់​រោ​ទិ៍ សរុប​១១​សាលា (​អនុ​វិទ្យាល័យ​០៩ សាលា បើក​ថ្នាក់​ទី​៩, វិទ្យាល័យ ០២​សាលា បើក​ថ្នាក់​ទី​៩ និង​ទី​១២)​។ ស្រុក​ច​ន្ទ្រា សរុប​០៦​សាលា (​អនុ​វិទ្យាល័យ ០៥​សាលា បើក​ថ្នាក់​ទី​៩, វិទ្យាល័យ​១​សាលា បើក​ថ្នាក់​ទី​៩ និង​ទី​១២​។ ស្រុក​ស្វាយ​ជ្រំ​១៤ សាលា​, អនុ​វិទ្យាល័យ​០៩ សាលា បើក​ថ្នាក់​ទី​៧ ដល់ទី​៩, វិទ្យាល័យ​០៥ សាលា បើក​ថ្នាក់ ទី​៧ ដល់ទី​១២ ។ ស្រុក​រំដួល សរុប ០៣​សាលា​, អនុ​វិទ្យាល័យ​០៣ សាលា បើក​ថ្នាក់​ទី​៩៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ