តន្ត្រីអាចធ្វើឱ្យអ្នកញៀនចង់ហាត់ប្រាណ និង ធ្វើឱ្យការហាត់ប្រាណរបស់អ្នកមានភាពសប្បាយរីករាយជាងពេលដែលគ្មានតន្រ្តី។ តន្ត្រីមានអត្ថប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តនិងរាងកាយរបស់អ្នក ព្រោះវាជួយកាត់បន្ថយការថប់បារម្ភ បន្ថយសម្ពាធឈាមរបស់អ្នក ធ្វើឱ្យអារម្មណ៍អ្នកធូរស្បើយ និងធ្វើឱ្យអ្នកមានស្មារតីមោះមុតជានិច្ច។ ថ្ងៃនេះ អ្នកនឹងដឹងថាហេតុអ្វីបានជាអ្នកគួរបើកតន្រ្តីឱ្យលឺ នៅពេលដែលអ្នកហាត់ប្រាណ។

១. តន្ត្រីបង្កើនកម្រិតថាមពលរបស់អ្នក
អ្នកប្រហែលជាបានចេញពីផ្ទះរបស់អ្នកដោយមានអារម្មណ៍ងងុយគេងនិងមិនត្រៀមខ្លួនរួចរាល់ ដើម្បីហាត់ប្រាណ។ ប៉ុន្តែជាមួយនឹងបទចម្រៀងដែលត្រូវនឹងចិត្តអ្នក អ្នកនឹងដឹងថាខ្លួនអ្នកមានកម្លាំងគ្រប់គ្រាន់សម្រាប់ការហាត់ប្រាណរបស់អ្នក។
២. ស្តាប់តន្ត្រីបំបាត់ភាពធុញទ្រាន់
ការធ្វើលំហាត់ប្រាណអាចធ្វើឱ្យអ្នកធុញទ្រាន់ ព្រោះតែវាមិនស្រួលដូចជាការគេងលង់លក់នោះទេ។ នៅពេលដែលអ្នកហាត់ប្រាណ អ្នកគួរតែបើកតន្រ្តីឱ្យលឺ ដើម្បីដាស់អារម្មណ៍អ្នកពីភាពធុញទ្រាន់ ហើយធ្វើឱ្យការហាត់ប្រាណរបស់អ្នកកាន់តែសប្បាយ។
៣. ស្តាប់តន្ត្រីបង្កើនល្បឿនហាត់ប្រាណរបស់អ្នក
លំហាត់ប្រាណភាគច្រើនគឺសំដៅលើការរក្សាល្បឿនជាក់លាក់ណាមួយ ដូចជាការរត់ជាដើម។ ប្រសិនបើអ្នករត់ដោយគ្មានតន្រ្តីទេនោះ ល្បឿនរបស់អ្នកអាចនឹងយឺតទៅៗ តាមកម្លាំងរបស់អ្នក។ តែពេលអ្នកមានតន្រ្តីស្តាប់នៅក្នុងត្រចៀករបស់អ្នក ល្បឿននៃការហាត់ប្រាណមានភាពលឿនជាងមុន និង មានប្រសិទ្ធភាពជាងមុន៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ