ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សាស្រាវជ្រាវ៖ ល្ហុងល្អខ្លាំងសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម!

4 ឆ្នាំ មុន

ផ្លែឈើគឺជាសមាសធាតុដ៏សំខាន់មួយនៃរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព។ សម្រាប់អ្នកជម្ងឺទឹកនោមផ្អែម គឺមិនមានភាពងាយស្រួលក្នុងទទួលទាននោះទេ ដោយសារតែគេត្រូវគិតពីអ្វីដែលអាចយកមកទទួលទានបាន អ្វីដែលមិនអាចទទួលទានបាន។ តែថ្ងៃនេះ អ្នកនឹងបានដឹងថា ល្ហុងគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងរបបអាហាររបស់អ្នកជម្ងឺទឹកនោមផ្អែម។

យោងតាមការស្រាវជ្រាវ ការទទួលទានល្ហុង ជួយកាត់បន្ថយហានិភ័យនៃជម្ងឺទឹកនោមផ្អែម និង ជម្ងឺបេះដូងជាច្រើនទៀត។ អ្នកជម្ងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់ក្នុងការកើតជម្ងឺបេះដូង។ នៅពេលដែលអ្នកជម្ងឺទឹកនោមផ្អែម ទទួលទានល្ហុង សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងនោះ ជួយការពារកោសិកាមិនឱ្យទទួលរងការខូចខាត។ វាជួយឱ្យបេះដូង និង សរសៃប្រសាទមានសុខភាពល្អ។

ល្ហុងមានវីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយរក្សាសុខភាពរបស់អ្នកជម្ងឺទឹកនោមផ្អែម។ ផ្លែឈើនេះមានជាតិសរសៃនិងជាតិទឹកខ្ពស់ ដែលធ្វើឱ្យវាសមស្របសម្រាប់ការពារការទល់លាមក និងជម្រុញដល់ប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ។

សារធាតុប៉ាពីន (Papain) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងល្ហុងដែលគ្រប់គ្រងអាំងស៊ុយលីន ជា​​តិស្ករក្នុងឈាម និងកម្រិតជាតិខ្លាញ់ក្នុងរាងកាយ។ វាពិតជាល្អសម្រាប់ធ្វើជាអាហារពេលព្រឹក សម្រាប់អ្នកជម្ងឺទឹកនោមផ្អែម៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>